កីឡា

លីគកំពូលអារ៉ាប់ ចាប់ផ្តើមទាក់ទងភ្នាក់ងារ កីឡាករ Harry Kane

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែ ប្រយុទ្ធ Harry Kane បានក្លាយទៅជាគោលដៅថ្មី របស់ក្លឹបនៅលីគកំពូល អារ៉ាប់មុនពេល ដែលរដូវក្តៅចូលមកដល់។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ យ៉ាងណាក្តីមានកុងត្រា ជាមួយនឹងក្លឹប Bayern Munich រហូតដល់ឆ្នាំ២០២៧។

រដូវកាលនេះកីឡាករ Kane នៅតែអាចស៊ុតបញ្ចូលបានទៅដល់៤៥ក្នុងការបង្ហាញខ្លួន៤០ដង។ក្លឹបធំៗនៅអារ៉ាប់មានដូចជា Al Ahli និង Al Ittihad សុទ្ធតែបានបង្ហាញចំណាប់ អារម្មណ៍ដូចគ្នាចំពោះកីឡាកររូពនេះ។

បច្ចុប្បន្នកីឡាករ Harry Kane អាចមានតម្លៃខ្លួនប្រមាណជា ៧០លានអឺរ៉ូខណៈដែលការចរចាបានចាប់ផ្តើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top