វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកមិនគិតថាសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ អាចបញ្ចប់នៅសប្តាហ៍នេះទេ ខណៈពេលដែលលោកបាននិយាយឡើងវិញនូវការអះអាងពីមុនរបស់លោកថា ជម្លោះនឹងឈានដល់ទីបញ្ចប់ ក្នុងពេលឆាប់ៗនេះ។
នៅពេលសួរដោយអ្នកយកព័ត៌មាននៅសេតវិមានថាតើសង្គ្រាមអាចបញ្ចប់នៅសប្តាហ៍នេះឬអត់ លោក ដូណាល់ ត្រាំ បានឧ្យដឹងថា «ខ្ញុំមិនគិតដូច្នេះទេ ប៉ុន្តែវានឹងឆាប់ៗនេះ នឹងមិនយូរទេ» លោក Trump បានបន្ថែមថា “វានឹងត្រូវបានបញ្ចប់ឆាប់ៗនេះ”។
ប្រធានាធិបតីរូបនេះក៏បានឧ្យដឹងផងដែរថា លោកនឹងប្រកាសប្រទេសដែលបានយល់ព្រមចូលរួមជាមួយសម្ព័ន្ធភាព ដែលស្នើឡើងដោយសេតវិមាន ដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់មួយដែលប្រេងប្រហែល ២០ភាគរយរបស់ពិភពលោកឆ្លងកាត់ ដោយលោកបានបញ្ជាក់ថា “យើងនឹងប្រកាសឈ្មោះមួយចំនួនឆាប់ៗនេះ”។
ទោះយ៉ាងណាក៏ដោយ វាហាក់ដូចជាសម្ព័ន្ធមិត្តអាមេរិកជាច្រើនមិនបានប្តេជ្ញាចិត្ត ឬបានបដិសេធមិនចូលរួម។ លោក ត្រាំ កាលពីថ្ងៃចន្ទបានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបម្តងហើយម្តងទៀតចំពោះភាពស្ទាក់ស្ទើររបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកឱ្យចូលរួមជាមួយក្រុមអមដំណើរ៕
ប្រែសម្រួល ឈូក បូរ៉ា
