កីឡា

មន្ទីអប់រំកាយ និងកីឡា ខេត្តកណ្តាលប្រកាស បើកការប្រកួតកីឡាបាល់ទាត់យុវជនក្រោមអាយុ ១៨ ឆ្នាំ ប្រចាំឆ្នាំ២០២៦

ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ការិយាល័យ អប់រំកាយ និង កីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ នៅតាមទីលានរបស់ខេត្តកណ្តាលតែម្តង។

ដោយមានការអញ្ជើញ ពីសំណាក់លោក លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡាចូលរួម កម្មពិធីប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូលនៅការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យ អប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ នេះជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករវ័យក្មេងនៃប្រភេទកីឡាកីឡាបាល់ទាត់សម្រាប់ត្រៀមការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២៦ នាពេលខាងមុខនេះតំណាងឲ្យខេត្តកណ្តាល និងជាផែនការមួយជំរុញឲ្យយុវជនបណ្តាលស្រុកក្រុងទូទំាងខេត្តកណ្តាលលេងកីឡាទាំងអស់។

ប្រភេទបាល់ទាត់មាន ៩ ក្រុមរួមមានក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ សសយកសំរោងធំ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព និងក្រុមបាល់ទាត់ ស្អាងយើងស្អាត។

ប្រធានការិយាល័យ អប់រំកាយ និងកីឡា បានបញ្ជាក់ថា ការប្រកួតខាងលើកបែងចេញជា ៣ ពូល A ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកស្លែង ក្រុមបាល់ទាត់ យុវជន មូស្លីមភូមិព្រែកតាពៅ ១ ពូល B ក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ SCV FC និងពូលC ក្រុមបាល់ទាត់ សសយកសំរោងធំ ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុនសែន សេរីភាព និងក្រុមបាល់ទាត់ ស្អាងយើងស្អាត៕

ដោយ៖ លី ភីលីព

Most Popular

To Top