បរទេស: the Bloomberg នៅថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសវៀតណាមបានប្រកាស ពន្យារអាយុចូលនិវត្តន៍ របស់ពលរដ្ឋជា បុរសរយៈពេល ២ ឆ្នាំនិងសម្រាប់ស្ត្រីឆ្នាំបន្ថែម ក្នុងពេលមួយ ទសវត្សរ៍ខាងមុខ។ រដ្ឋាភិបាលបាន បញ្ជាក់ទៀតថាវាគឺជា ផ្នែកមួយនៃការធ្វើវិសោធនកម្មរបស់ខ្លួនទៅ លើក្រមការងារ។រដ្ឋាភិបាលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថាបុរសនឹងអាច ធ្វើការរហូតដល់ អាយុ ៦២ ឆ្នាំគិតដល់ឆ្នាំ ២០២៨...
The Sunsports ចេញផ្សាយនៅថ្ងៃសុក្រ ទី២២ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រោយការផ្លាស់មកដល់ ទឹកដីអេស្បាញលោក Eden Hazard ហាក់បីដូចជាមិនជា បានបង្ហាញស្នាដៃ បានល្អឡើយនិងទទួលបានពាក្យរិះគន់មិនតិចនោះដែរជាពិសេស រូបរាងធាត់ របស់ខ្លួនដែលត្រូវបាន អ្នកគាំទ្ររិះគន់កន្លងមក។ នៅក្រោយពេលដែលពាក្យសម្តីមិនល្អៗ បានកើតឡើងជាច្រើនបែបនេះកីឡាករប៊ែលហ្ស៊ីក Hazard រូបនេះចុងក្រោយនេះបានចេញមកសារភាពថា ខ្លួនពិតជាបានឡើងទំងន់ដល់ ទៅ៥គីឡូក្រាមពិតមែនពេលផ្លាស់មកដល់Real Madrid ប៉ុន្តែក៏បាននិយាយដែរថា...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃសុក្រទី២២ ខែវិច្ឆិកានេះបានសរសេរថា កីឡាករខ្សែបម្រើប្រយុទ្ធម្នាក់ របស់ក្លឹប Roma ដែលអាចរកគ្រាប់បាល់២គ្រាប់ ក្នុងការប្រកួតចុងក្រោយ មួយរបស់ក្លឹបយកឈ្នះ Armenia ក្នុងលទ្ធផល៩ទល់នឹង១នោះគឺបានក្លាយទៅជា ជម្រើសថ្មីមួយទៀតសម្រាប់បិសាចក្រហម Man United ក្នុងការបំពេញចន្លោះខ្វះខាត តំបន់ប្រយុទ្ធរបស់ខ្លួនដែល កំពុងមានបញ្ហា។ ក្លឹបបិសាចក្រហម Man United ក្នុងគ្រាដែលបានធ្វើការពិភាក្សាគ្នា...
កាលពីពេលថ្មីៗនេះ ខ្សែស្លាបវេល Gareth Bale បានលើកទង់ជាតិវេល ដោយមានខ្លឹមសារថា “វេល.កូនហ្គោល.Real” ហើយដាក់អក្សរពីក្រោមថា “អានតាមលំដាប់”។ តាមរយៈការលើកទង់ជាតិនេះ ធ្វើឲ្យមានការបញ្ចេញមតិខុសៗគ្នាពីសំណាក់មជ្ឈដ្ឋានបាល់ទាត់។ យ៉ាងណាមិញ លោក Zinedine Zidane បាននិយាយថា លោកមិនចាប់អារម្មណ៍ទេ ទៅលើរឿងនៅក្រៅក្លឹប Real Madrid។ លោកបាននិយាយក្នុងសន្និសីទកាសែតថា៖ ”...
ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបង្កើតនូវភាពសប្បាយរីករាយជួបជុំគ្នា នៅក្នុងកម្មវិធីសប្បុរសធម៌ នៅឯមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដែលស្ថិតនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយមានការចូលរួមយ៉ាងពិសេស ពីថ្នាក់ដឹកនាំ និងក្រុមកាងារ ស្ថានីយទូរទស្សន៍ភីអិនអិន រួមទាំងអ្នកនិពន្ធជើងចាស់ និងជាផលិតករ អ្នកស្រី ពាន់...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់បតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលរៀបចំអាហារសាមគ្គីជូនលោក Claude Aze’ma ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ...
ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់បានផ្ញើសារថា សូមចូលរួមអបអរសាទរវីរកីឡាការិនីកម្ពុជា អ្នកស្រី កែ ឡេង បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេល ដែលអាចពិនិត្យដឹងថាអ្នកមានផ្ទៃពោះឬទេ។ តើមានអ្វីខ្លះទៅ? ជាធម្មតា ពេលដែលអ្នកបាត់រដូវចំនួន១០ថ្ងៃ អ្នកអាចទិញប្រដាប់ពិនិត្យទឹកនោម មកពិនិត្យដឹងថា អ្នកមានផ្ទៃពោះឬទេហើយ។ ជាពិសេស ពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងកើតមានអាការៈចង់ក្អួត ហើយក៏មាននារីមួយចំនួន ក្រោយពេលមានផ្ទៃពោះ គឺចូលចិត្តញ៉ាំជូរ និងហិរផងដែរ។ ដូចនេះ បើអ្នកកើតមានអាការៈចង់ក្អួត ងងុយគេងខ្លាំង និងវិលមុខ អ្នកគួរតែប្រយ័ត្ន។ បើរដូវអ្នកហួស១អាទិត្យឡើងលើ ហើយមិនទាន់មកទៀត អ្នកអាចទៅមន្ទីរពេទ្យដើម្បីពិនិត្យបាន ព្រោះទៅពិនិត្យនៅមន្ទីរពេទ្យ អាចនឹងច្បាស់ជាងពិនិត្យខ្លួនឯង៕ ប្រភព៖ health.com.kh
សមាគមវេជ្ជសាស្ត្រអាមេរិច ហៅកាត់ថា (AMA) កំពុងអំពាវនាវឲ្យហាមឃាត់រាល់ ផលិតផលបារីអេឡិចត្រូនិក និងផលិតផលដែលមិនត្រូវបាន អនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ដើម្បីជួយមនុស្សឲ្យផ្តាច់ការជក់បារី។ សកម្មភាពនេះគឺឆ្លើយតបទៅនឹង ការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជន និងការផ្ទុះឡើងនៃជំងឺជាង២០០០ ករណី និងការស្លាប់ជាង ៤០ នាក់ដែលបណ្តាលមកពីជំងឺសួត ដែលទាក់ទងនឹងការប្រើបារីអេឡិចត្រូនិក។ ប្រធានសមាគមវេជ្ជសាស្ត្រអាមេរិច លោកវេជ្ជបណ្ឌិត Patrice Harris បាននិយាយថា“ ការផ្ទុះជំងឺសួតថ្មីៗនេះបានធ្វើឲ្យគ្រូពេទ្យនិងសហគមន៍សុខភាពសាធារណៈមានការភ្ញាក់ផ្អើល និងបំភ្លឺថាយើងមានភ័ស្តុតាងតិចតួចណាស់អំពីផលប៉ះពាល់ សុខភាពរយៈពេលខ្លី និងរយៈពេលវែងនៃបារីអេឡិចត្រូនិក។ លោកវេជ្ជបណ្ឌិត Patrice Harris បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “វាសាមញ្ញ – យើងត្រូវតែយក ឬផ្តាច់ផលិតផលជាតិ នីកូទីនចេញពីកណ្តាប់ដៃមនុស្សវ័យក្មេង ហើយនោះជាមូលហេតុ ដែលយើងកំពុងអំពាវនាវឲ្យមានការហាមឃាត់ជាបន្ទាន់នូវរាល់បារីអេឡិចត្រូនិក និងផលិតផលទាក់ទាក់នានានផ្សេងទៀតចេញពីទីផ្សារ”។ ក្រៅពីការពារកុមារពីការប្រើជាតិនីកូទីន គាត់បាននិយាយថា វាមានសារៈសំខាន់ណាស់ ដែលមានការស្រាវជ្រាវក្នុងការព្យាបាលការញៀនជាតិនីកូទីន សម្រាប់ប្រជាជននេះ។ ការហាមឃាត់ផលិតផល បារីអេឡិចត្រូនិក គឺជាគោលការណ៍មួយក្នុងចំណោម គោលនយោបាយប្រឆាំងនឹងជាតិនីកូទីន ដែលត្រូវបានអនុម័តនៅឯកិច្ចប្រជុំសមាគមនាពេលថ្មីៗនេះនៅ San Diego ។ វេជ្ជបណ្ឌិត អ្នកស្រុក និងនិស្សិតផ្នែកវេជ្ជសាស្ត្រក៏បានអំពាវនាវផងដែរសម្រាប់ ការផ្តល់មូលនិធិនៃការស្រាវជ្រាវ ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតផលបារីអេឡិចត្រូនិក ក្នុងការជួយមនុស្សឲ្យឈប់ជក់បារី និងការសិក្សាអំពីការព្យាបាល ការញៀនជាតិនីកូទីនចំពោះមនុស្សវ័យក្មេង។ ក្រុមឱសថស្ថានក៏គួរតែ បញ្ឈប់ការលក់ផលិតផលថ្នាំជក់នេះផងដែរ។ គាត់បានសរុបថា“ អស់រយៈពេលជាច្រើនទសវត្សមកហើយដែលយើងបាន ដឹកនាំការប្រយុទ្ធប្រឆាំងនឹងសុខភាពសាធារណៈដើម្បីប្រឆាំងនឹងផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីផលិតផលថ្នាំជក់ ហើយយើងនឹងបន្តគាំទ្រគោលនយោបាយ និងបទប្បញ្ញត្តិដែលមានគោលបំណងរារាំងមនុស្សជំនាន់ក្រោយ មិនឲ្យពឹងផ្អែកលើជាតិនីកូទីន”៕ ប្រភព៖ health.com.kh
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថា ប័នពាក់ព័ន្ធ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍នៅ ក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី២២ វិច្ឆិកាថា នេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតខ្ពស់ និងជាលើកទី១ ដែលកម្ពុជារៀបចំ ដោយសារចង់ទាក់ទាញអ្នកទេសចរក៏ដួចជាក្នុងបំណងផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ ហើយព្រឹត្តិការណ៍នេះនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ។ លោកបន្តថា ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជានេះ មានប្រវែងសរុបជាង ៤៦៧គីឡូម៉ែត្រ នៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤គឺកោះកុង ព្រះសីហនុ កំពត និងកែប ។ តាមការឲ្យដឹងរបស់លោកវ៉ាត់ចំរើនថា នៅ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំ បន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ នឹងមានកីឡាករជំនាញបរទេសចូលរួមប្រមាណ ១០០ នាក់ មកពីច្រើនប្រទេសចូលរួម ក្នុងនោះក៏មានកីឡាករជំនាញ របស់កម្ពុជាមួយក្រុមផងដែរ ។លោកថា ប្រសិនបើយើងបើកទូលាយនោះ នឹងមានបណ្តាប្រទេសជាច្រើន មកចូលរួមមិនខាន ព្រោះនេះជាព្រឹត្តិការណ៍ប្រណាំងលក្ខណៈអន្តរ ជាតិ ប៉ុន្តែយើងតម្រូវតែប៉ុន្មានប្រទេសប៉ុណ្ណោះ ព្រោះថាផ្អែកទៅលើលក្ខណៈសម្បត្តិរបស់កម្ពុជាដែលអាចទទួលបាន ។ លោកបន្តទៀតថា យ៉ាង ហោចណាស់មានប្រទេសចំនួនប្រហែល២០ ប្រទេស ដែលបានចូលរួមក្នុងការប្រណាំងនេះ ដែលក្នុងមួយប្រទេស គឺ១ក្រុមមានគ្នាប្រមាណ ១០នាក់រួមទាំងកីឡាករ ៦ នាក់ផង ដូច្នេះសរុបមាន ២០ក្រុមស្មើនិង ២០០នាក់ បូកនឹងអ្នកប ច្ចេកទេសនិងអ្នកបម្រើសេវាផ្សេងៗគឺសរុបមានចំនួនអ្នកចូលរួមប្រមាណជាង៣០០ នាក់។ លោក នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ឲ្យដឹងថា ការប្រណាំងកង់ពិភពលោកនៅតំបន់ ឆ្នេរសមុទ្រកម្ពុជាលើកទី ១ឆ្នាំ២០២០នេះ នឹងរៀបចំធ្វើជា៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃទី៤ខែមករាឆ្នាំ ២០២០ ដោយផ្តើមចេញដំណើរពីរមណីយ ដ្ឋានតារាសាគរនៅខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង ដែលមានចម្ងាយសរុបជាង១៥០គីឡូម៉ែត្រ ។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីរង្វង់មូល រមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង(នៅត្រង់រង្វង់មូលវិថីសាយភូថង) ឆ្លងកាត់មកផ្លូវបំបែ កស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោនៃខេត្ត កំពតដែលមានចម្ងាយជាង១៥០ គីឡូម៉ែត្រ។ ដំណាក់កាលទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែ មករាឆ្នាំ២០២០ ដោយចេញដំណើរពីជើងភ្នំបូកគោ ឆ្លងកាត់រង្វង់មូលធូរេនខេត្តកំពតរួចបន្តទៅកាន់រង្វង់មូលសេះស និងប្រណាំង៥ជុំក្នុងខេត្តកែប ឆ្ពោះទៅកាន់រវល់មូលនិងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយសរុបប្រមាណជាង១៥០គីឡូម៉ែត្រសរុបចម្ងាយផ្លូវទាំង៣ដំណា ក់កាលមានប្រវែង៤៦៧គីឡូម៉ែត្រ។ សូមបញ្ជាក់ថា តាមគម្រោងផ្លូវរត់ក្នុងដំណាក់ កាលទី៣លើកមុន គឺត្រូវបញ្ចប់នៅរង្វង់មូល តោពីរខេត្តព្រសីហនុ តែដោយសារបច្ចុប្បន្នក្រុងព្រះ សីហនុកំពុងធ្វើការជួសជុលផ្លូវ ក៏បង្វែរមកបញ្ចប់នៅខេត្តកែបវិញ។ លោក វ៉ាត់ ចំរើន មានប្រសាសន៍ឲ្យដឹងទៀតថា ការប្រកួតដែលមានលក្ខណ: កម្រិតខ្ពស់បែបនេះ វាពាក់ព័ន្ធទៅនឹងកីឡាករជំនាញមានកម្រិតខ្ពស់ដែរ ដោយលោកថាកីឡាករកម្ពុជាពុំទាន់មានក ម្រិតខ្ពស់នៅឡើយទេសម្រាប់ការប្រណាំងដែលមានល្បឿនពី៤០ទៅ៤៥គីឡូម៉ែត្រក្នុង១ម៉ោងនេះ ។ ហេតុនេះសហព័ន្ធកំពុងតែត្រៀមលក្ខណៈជ្រើសរើសកីឡាករដើម្បីឲ្យ បានសមស្របទៅនឹងការប្រណាំងនេះ ព្រោះថាការប្រណាំងកង់បែប នេះប្រសិនជាកីឡាករដាច់ឆ្ងាយគេពេក នោះគេនៅកាត់ចោលឲ្យឡើងឡាន លែងឲ្យប្រកួតតែ ម្ដង។ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ឆ្លងកាត់ឆ្នេរសមុទ្រកម្ពុជាលើកទី ១នេះ ត្រូវបានសហព័ន្ធអន្តរជាតិចាត់ទុកជាផ្លូវ ការ ជាការប្រកួតដែលកីឡាករ ទាំងអស់លើពិភព លោកអាចចូលរួម ដើម្បីសន្សំពិន្ទុសម្រាប់ឡើង Rainking របស់កីឡាករម្នាក់ៗផងដែរ។ បើតាមតំណាងប្រឹក្សាយោបល់ នៃព្រឹត្តិការណ៍រៀបចំប្រណាំងកង់ពិភពលោកឲ្យដឹងថា ការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រ កម្ពុជាលើកទី១នេះ ដោយសារតែទើបចាប់ផ្តើម និងមានរយ:៣ ថ្ងៃបែបនេះ គឺស្ថិតនៅក្នុងកម្រិត ២.២ ដែលសហព័ន្ធអន្តរជាតិUCIបានកំណត់ ។ លោកបានបញ្ជាក់ឲ្យដឹងថា មកទល់នឹងពេលនេះគឺថាគណៈកម្មការរៀបចំការប្រកួត ប្រណាំងកង់តំបន់ឆ្នេរសមុទ្រនៅកម្ពុជាលើកទី១នេះ គឺថាបានរៀបចំផ្លូវក៏ដូចជាការស្នាក់នៅកន្លែងស្នាក់នៅ របស់កីឡាករដែលចូលរួមគឺសម្រេចបាន៥០ ភាគរយហើយ ហើយបើតាមកាលវិភាគដែលបណ្ដាប្រទេសមួយចំនួន ចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះ មានប្រទេសនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិកនិងបារាំង។ លោកឲ្យដឹងទៀតថា មកទល់បច្ចុប្បន្ននេះ គឹមានប្រទេសជាង១០ ហើយដែលបានចុះឈ្មោះ ចូលរួមការប្រណាំងនេះក្រុមអាជីពរបស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមជំនាញជើងឯកប្រចាំទ្វីបអាស៊ី គឺបានចុះរួច រាល់ហើយ។ចំណែកក្រុមមួយចំនួនទៀតនោះ គឺកំពុងតែធ្វើការចុះឈ្មោះជាបន្តបន្ទាប់ដែលមានដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី ប៉ូឡូញ ហូឡង់ អាល្លឺម៉ង់ និងប្រទេសម៉ាឡេស៊ីហើយក៏មានក្រុមកង់ដទៃទៀត មកពីប្រទេសជប៉ុន ចិន ហុង កុង ថៃ អាមេរិក បារាំង និងកូរ៉េ ក៏បានចុះឈ្មោះមកដែរ ដោយរង់ចាំតែការបញ្ជាក់ឯកភាពរបស់ គណៈកម្មការរៀបចំតែប៉ុណ្ណោះ ៕ ដោយ៖ លី ភីលីព