ព្រឹត្តិការណ៍

រញ្ជួយដីកម្រិត៦,១រ៉ិចទ័រ វាយប្រហារនៅតាមព្រំដែនថៃឡងដ៏ និងឡាវ តែមិនទាន់តួលេខអ្នកស្លាប់

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីបានអង្រួននៅជិតព្រំដែនថៃឡង់ដ៏ និងឡាវ នៅព្រឹកថ្ងៃព្រឹកហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសេចក្តី រាយការណ៍ភ្លាមៗនៃអ្នកស្លាប់ ឬបង្កការខូចខាតនៅឡើយទេ ។


ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ វាយ ប្រហារដែលមានជម្រៅ១០គីឡូម៉ែត្រ ចម្ងាយប្រមាណ៩២គីឡូម៉ែត្រ ស្ថិតនៅភាគឦសាន នៃខេត្ត Muang Nan នៅវេលាម៉ោង៦និង៥០នាទីព្រឹក ត្រូវនឹងម៉ោង២៣និង៥០នាទីម៉ោងសកល ។


គ្រោះរញ្ជួយដីបានអង្រួននៅទូទាំងតំបន់ភាគខាងជើងប្រទេសថៃឡង់ដ៏ និងអគារមួយចំនួនរញ្ជួយនៅក្នុងក្រុង បាងកក ចម្ងាយជាង៦០០គីឡូម៉ែត្រដល់ភាគខាងត្បូង ។ ពលរដ្ឋស្នាក់នៅជិតតំបន់រញ្ជួយបាននិយាយថា ពួក គេបានដឹងច្បាស់ មានការរញ្ជួយ២-៣ដង ។


លោក Sophon Chaila មន្ត្រីមួយរូបមកពីនាយករដ្ឋឧតុនិយមថៃ បានថ្លែងថា “ការរញ្ជួយ… គឺដំបូងកើតឡើង នៅក្នុងប្រទេសឡាវ នៅវេលាម៉ោង៦និង៥០នាទី និងបានអង្រួងនៅភាគខាងជើង និងភាគឦសាន ប្រទេសថៃឡង់ដ៏ និងបាងកក និងតំបន់ជាយក្រុងមួយចំនួនទៀត” ។
លោក Sophon បាននិយាយថា “ឥឡូវនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតនៅឡើយទេ” ។


ពលរដ្ឋនៅរដ្ឋធានីរបស់វៀតណាម ក្រុងហាណូយ ក៏មានករណីរញ្ជួយអគារដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top