អង់គ្លេស៖ ទូកដ៏ទំនើបមួយដែលត្រូវបានរចនាឡើងដើម្បីជិះទូកកម្សាន្តលើសមុទ្រដាច់ស្រយាលបំផុតចម្ងាយរាប់រយម៉ាយពីឆ្នេរសមុទ្រដោយមានអាងហែលទឹក យន្តហោះ ម៉ូតូទឹកនិងនាវាមុជទឹកសម្រាប់អ្នកមាន និងអ្នកល្បីល្បាញដាក់បង្ហាញជាផ្លូវការហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទូករុករក Heesen Xventure មានប្រវែង៣ដងនៃរថយន្ដក្រុង២ជាន់អាចធ្វើដំណើររហូតដល់ ៥,០០០ ម៉ាយល៍សម្រាប់ការធ្វើដំណើរឆ្ងាយពីច្រាំងដោយមានចម្ងាយកាន់តែវែងជាជម្រើសបន្ថែម។ នៅលើវាមានកន្លែងទំនេរសម្រាប់ផ្ទុកឧទ្ធម្ភាគចក្រ នាវាមុជទឹក និងជិះស្គីលើយន្តហោះ។ វាក៏មានកម្ពស់ជាន់រហូតដល់ជញ្ជាំងកញ្ចក់ពិដាន និងអាងហែលទឹកមានទីតាំងស្ថិតនៅផ្នែកខាងមុខទូកសម្រាប់ការមើលលំដាប់ពិភពលោក។ រចនាដោយស្ទូឌីយោអង់គ្លេស Winch Design និងកន្លែងផលិតនាវាហូឡង់ Heesen Yachts...
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង...
DETROIT៖ក្រុមហ៊ុន Nissan កំពុងប្រមូលយានយន្តជាង ៤៥០.០០០ គ្រឿងនៅទូទាំងពិភពលោកដោយសារតែការលេចធ្លាយសារធាតុរាវហ្វ្រាំងអាចបណ្តាលឲ្យពួកគេឆាបឆេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ដោយសារតែគ្រោះថ្នាក់អគ្គិភ័យក្រុមហ៊ុនកំពុងជំរុញឲ្យម្ចាស់ចតយានយន្តនៅខាងក្រៅ និងនៅឆ្ងាយពីរចនាសម្ព័ន្ធ ប្រសិនបើភ្លើងហ្វ្រាំងមិនឆាបឆេះអស់រយៈពេលជាង ១០ វិនាទី។ ការប្រមូលយកមកវិញមានលក្ខណៈលម្អិតនៅក្នុងឯកសារដែលបានបង្ហោះ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកគ្របដណ្តប់លើរថយន្តម៉ាក Nissan Murano SUV ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ និងរថយន្តម៉ាក Maxima ពីឆ្នាំ...
កើតចាស់ឈឺស្លាប់ គឺគ្មានអ្នកណាម្នាក់ជៀសផុតបានឡើយ។ តែជនជាតិជប៉ុនមានវិធីសាស្ត្រក្នុងការរស់នៅឲ្យមានអាយុវែង។ តើអ្នកធ្លាប់ឆ្ងល់ទេ? ថាហេតុអ្វីជនជាតិជប៉ុនសម្បូរមនុស្សមានអាយុវែងច្រើនម្ល៉េះ ចម្ងល់ទាំងនោះលែងជាចម្ងល់ទៀតហើយ។ ដូចនេះមកមើលពីរបៀបរស់នៅ និងការហូបចុករបស់ជនជាតិជប៉ុន៖ ១. មិនញ៉ាំសាច់ពណ៌ក្រហម ប្រជាជនជប៉ុនមិនបរិភោគសាច់ក្រហមច្រើនទេ ព្រោះតែសាច់ក្រហមមានកូលេស្តេរ៉ុលច្រើន ហើយសាច់ក្រហមអាចបណ្ដាលឲ្យមានឱកាសខ្ពស់ក្នុងការកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល។ ២.របបអាហារ បាយ ៖ ត្រូវបានញ៉ាំជាមួយនិងអាហារផ្សេងជាច្រើន ប៉ុន្តែប្រសិនបើចង់ឲ្យកាន់តែល្អនោះគឺលាយជាមួយអង្ករសម្រូប។ សណ្ដែក ៖...
ទីក្រុងឡុងដ៍ត្រូវគេរំពឹងថានឹងក្លាយជាទីក្រុងដែលមានឧទ្យានសម្រាប់ប្រជាពលរដ្ឋស្រូបយកខ្យល់អាកាស និងដើរលំហែធំជាងគេមួយនៅលើពិភពលោក។ ទីក្រុងមួយនេះមានផ្ទៃដីជាង១៥០០គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនមានជិត៩លាននាក់ក្នុងឆ្នាំ២០១៨។ បច្ចុប្បន្នផ្ទៃដីមួយភាគបីនៃទីក្រុងមួយនេះបានក្លាយជាឧទ្យានសាធារណៈសម្រាប់ប្រជាពលរដ្ឋដើរលំហែ និងស្រួបយកខ្យល់អាកាសបរិសុទ្ធរូចស្រេចទៅហើយ។ តាមផែនការនៅឆ្នាំ២០៥០ ទីក្រុងនេះនឹងកែច្នៃផ្ទៃដីក្នុងទីក្រុងរបស់ខ្លួនឲ្យក្លាយជាឧទ្យានបៃតងធម្មជាតិរហូតដល់៥០ភាគរយនៃផ្ទៃដីសរុប។ ដើម្បីសម្រេចផែនការនេះអាជ្ញាធរមានផែនការរៀបចំកែលំអរតាមដងផ្លូវដោយដាំស្មៅ ដើមឈើបន្ថែម និងលើដំបូលផ្ទះក៏ដាំដើមឈើដូចគ្នា។ ពិសេសគឺគម្រោងសំណង់ផ្ទះសម្បែងដែលសាងសង់ក្រោយៗត្រូវរៀបចំឲ្យមានសួន ដើមឈើ និងស្មៅនៅតាមអាគាររបស់ខ្លួន។ អាជ្ញាធរគ្រោងចាយថវិកា១៧លានផោនដើម្បីផ្ដល់ទៅកាន់សហគមន៍ឲ្យដាំដើមឈើបន្ថែម និង១,៥លានផោនផ្សេងទៀតដើម្បីបង្កើតតំបន់ព្រៃឈើបន្ថែមទៀត។ ការធ្វើដូចនេះ អាជ្ញាធរអះអាងថានឹងជួយកាត់បន្ថយជាតិពុលក្នុងទីក្រុង ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត និងការស្លាប់មុនអាយុជាដើម។ លើសពីនេះអាជ្ញាធរបានឲ្យដឹងថាការចំណាយប្រាក់មួយផោនលើការដាំដើមឈើគឺរួមចំណែកកាត់បន្ថយការចំណាយលើថ្លៃព្យាបាលជំងឺបានរហូតដល់ប្រាំពីរផោនឯណោះ៕...
ឈាមនៅក្នុងទឹកកាម អាចគួរឲ្យភ័យខ្លាច ប៉ុន្តែភាគច្រើនវាមិនបង្កឲ្យមានភាពធ្ងន់ធ្ងរនោះទេ។ ឈាមនៅក្នុងទឹកកាមមិនមែនជារឿងធម្មតានោះទេ តែជាញឹកញាប់វានឹងបាត់ដោយខ្លួនឯង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅក្នុងទឹកកាមមានមេជីវិតឈ្មោល និងវត្ថុរាវដែលបញ្ចេញពីក្រពេញប្រូស្តាត និងក្រពេញផ្សេងៗទៀត។ សារធាតុរាវនេះបានលាយជាមួយមេជីវិតឈ្មោលនៅពេលមានការបញ្ចេញទឹកកាមតាមបំពង់បង្ហូរនោម។ ការខូចសសៃឈាមនៅតាមផ្លូវបញ្ចេញទឹកកាម ឬនៅតាមបណ្តោយផ្លូវទឹកនោមនោះអាចធ្វើឲ្យលេចធ្លាយឈាមចូលទៅក្នុងទឹកកាម ឬទឹកនោម ឬទាំងពីរតែម្ដង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាញឹកញាប់ គេមិនអាចរកឃើញមូលហេតុនៃការមានឈាមនៅក្នុងទឹកកាមនោះទេ។ គេច្រើនរកឃើញចំពោះបុរសអាយុក្រោម ៤០ ឆ្នាំដែលភាគច្រើនបណ្ដាលមកពីការឆ្លងមេរោគ។...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសន្យានឹងប្រឹងប្រែងបំបែកកំណត់ត្រាជាអ្នករកគ្រាប់បាល់បានច្រើនជាងសម្រាប់ជម្រើសជាតិ បន្ទាប់ពីទាត់ចូលគ្រាប់ទី៩៩កាលពីយប់មិញ ជួយព័រទុយហ្គាល់ឈ្នះលុចហ្សំបួរ ២-០ ធានាបានកៅអីទៅ Euro 2020។ វីរបុរសរបស់អ៊ីរ៉ង់ លោក Ali Daei បច្ចុប្បន្នជាអ្នកកាន់កំណត់ត្រាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឲ្យជម្រើសជាតិមាន១០៩គ្រាប់។ ដូច្នេះ Ronaldo ត្រូវការរក១០គ្រាប់ទៀតទើបស្មើនឹងកំណត់ត្រារបស់ Ali។ ក្រោយពីទាត់បញ្ចូលទីមួយគ្រាប់កាលពីយប់មិញកីឡាកររបស់ក្លឹប Juventus បានសន្យាថា...
Virgil van Dijk បានសុំដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រកួតថ្ងៃចុងក្រោយទល់នឹងអេស្តូនីនៅថ្ងៃអង្គារស្អែកនេះ។ ខ្សែការពារនិងជាប្រធានក្រុមវ័យ២៨ឆ្នាំបានរួមចំណែកជួយក្រុមរហស្សនាមថា ពណ៌ទឹកក្រូចកក់កៅអី Euro2020 រួចទៅហើយក្រោយស្មើគ្នា ០-០ ជាមួយអៀរឡង់ខាងជើងកាលពីចុងសប្ដាហ៍។ មូលហេតុដែល Van Dijk សុំដកខ្លួនគឺមិនត្រូវបានទម្លាយនោះទេ គ្រាន់តែរូបគេបញ្ជាក់ថា មានបញ្ហាផ្ទាល់ខ្លួន។ ជយលាភីកីឡាករឆ្នើមទ្វីបអឺរ៉ុបក្លាយជាកីឡាករ Liverpool ទី៥ដែលដកខ្លួនចេញពីជម្រើសជាតិបន្ទាប់ពី Mo Salah, Robertson,...
តូក្យូ៖កាលពីមួយឆ្នាំមុនការចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋានទីក្រុងតូក្យូរបស់ប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ដែលជាឧកញ៉ាល្បីឈ្មោះ និងមានកេរ្តិ៍ឈ្មោះម្នាក់បានផ្ញើររលកតាមពិភពជំនួញយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ បន្ទាប់ពីរយៈពេល ១៣០ ថ្ងៃកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងមួយរបស់ប្រទេសជប៉ុនពេលនេះលោក Ghosn បាននៅក្រៅឃុំហើយបានប្រកាសថាខ្លួនគ្មានទោសពៃរ៍អ្វីទាំងអស់ដោយចង់អោយរឿងក្តីរបស់គាត់ត្រូវបានប្រកាសទុកជាមោឃៈបើទោះបីជាអ្នកជំនាញខាងច្បាប់ និងមេធាវីការពារក្តីយល់ថា ឱកាសរបស់គាត់មិនទំនងក៏ដោយ។ នាយកប្រតិបត្តិរបស់ប្រេស៊ីលវ័យ៦៥ឆ្នាំរូបនេះប្រឈមនឹងការចោទប្រកាន់ពីបទពន្យារពេលប្រាក់ខែរបស់លោករហូតដល់ បន្ទាប់ពីលោកចូលនិវត្តន៍ និងលាក់បាំងរឿងនេះពីម្ចាស់ភាគហ៊ុនក៏ដូចជាការចំណាយប្រាក់រាប់លានដុល្លាររបស់ក្រុមហ៊ុន Nissan សម្រាប់គោលបំណងផ្ទាល់ខ្លួន។ លោក Ghosn បានបដិសេធរាល់ការចោទប្រកាន់...
កាលពីលើកមុន ក្រុមការងាររបស់គេហទំព័រ www.health.com.kh បានចុះផ្សាយរួចមកហើយអំពីសុវត្ថិភាព និងអត្ថប្រយោជន៍នៃការរួមភេទក្នុងពេលមានផ្ទៃពោះ ហើយក៏មានបងប្អូនប្រុសស្រីជាច្រើនបានសួរម្តងហើយម្តងទៀតថា តើមានមានសុវត្ថិភាពមែនឬអត់ តើគួរធ្វើនៅពេលណាទើបល្អ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាចម្ងល់មួយចំនួនដែលមិត្តអ្នកអានរបស់យើងតែងតែសួរជាញឹកញាប់៖ តើការរួមភេទក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពទេឬមានអ្វីប៉ះពាល់ដែរទេ? ចំពោះចម្លើយគឺមានសុវត្ថិភាព ហើយក៏មិនមានអ្វីប៉ះពាល់ដែរបើសិនជាអ្នកមានផ្ទៃពោះធម្មតា។ ការរួមភេទគឺជារឿងមួយមានសុវត្ថិភាព ហើយក៏មិនមានផលគ្រោះថ្នាក់អ្វីដល់ស្រ្តី ឬកូនក្នុងផ្ទៃដែរ។ ថ្វីបើមានចម្ងល់ជាច្រើនដែលថា ស្បូនអាចនឹងមានការកន្ត្រាក់ច្រើនក្រោយពីឈានដល់ចំណុចកំពូលនៃការរួមភេទហើយនោះ វាក៏មិនមែនមានន័យថាមានគ្រោះថ្នាក់ ហើយក៏មិនជំរុញឲ្យស្រ្តីឈឺពោះសម្រាលកូនទៀតដែរ។ តើកូនអាចឈឺដែរទេ? មិនអាចឈឺឡើយ។...