ផ្សេងៗ

ចម្ងល់ញឹកញាប់អំពីការរួមភេទក្នុងពេលមានផ្ទៃពោះ

កាលពីលើកមុន ក្រុមការងាររបស់គេហទំព័រ www.health.com.kh បានចុះផ្សាយរួចមកហើយអំពីសុវត្ថិភាព និងអត្ថប្រយោជន៍នៃការរួមភេទក្នុងពេលមានផ្ទៃពោះ ហើយក៏មានបងប្អូនប្រុសស្រីជាច្រើនបានសួរម្តងហើយម្តងទៀតថា តើមានមានសុវត្ថិភាពមែនឬអត់ តើគួរធ្វើនៅពេលណាទើបល្អ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាចម្ងល់មួយចំនួនដែលមិត្តអ្នកអានរបស់យើងតែងតែសួរជាញឹកញាប់៖
តើការរួមភេទក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពទេឬមានអ្វីប៉ះពាល់ដែរទេ?
ចំពោះចម្លើយគឺមានសុវត្ថិភាព ហើយក៏មិនមានអ្វីប៉ះពាល់ដែរបើសិនជាអ្នកមានផ្ទៃពោះធម្មតា។ ការរួមភេទគឺជារឿងមួយមានសុវត្ថិភាព ហើយក៏មិនមានផលគ្រោះថ្នាក់អ្វីដល់ស្រ្តី ឬកូនក្នុងផ្ទៃដែរ។ ថ្វីបើមានចម្ងល់ជាច្រើនដែលថា ស្បូនអាចនឹងមានការកន្ត្រាក់ច្រើនក្រោយពីឈានដល់ចំណុចកំពូលនៃការរួមភេទហើយនោះ វាក៏មិនមែនមានន័យថាមានគ្រោះថ្នាក់ ហើយក៏មិនជំរុញឲ្យស្រ្តីឈឺពោះសម្រាលកូនទៀតដែរ។
តើកូនអាចឈឺដែរទេ?
មិនអាចឈឺឡើយ។ ការរួមភេទក្នុងពេលមានផ្ទៃពោះដែលគ្មានផលវិបាកគឺជារឿងមានសុវត្ថិភាពណាស់ ហើយក៏មិនបង្កជាការឈឺចាប់ដល់កូនដែរ។ ការរស់នៅរបស់ទារកក្នុងផ្ទៃគឺព័ទ្ធជុំវិញដោយទឹកភ្លោះ ព្រមទាំងជញ្ជាំងស្បូនដ៏ក្រាសដែលអាចសម្រួលរាល់សម្ពាធផ្សេងៗបានយ៉ាងល្អ។ ចំពោះឆ្នុងរអិលៗក្នុងមាត់ស្បូនវិញក៏ជួយបង្ការការបង្ករោគនានាកុំឲ្យចូលដល់ស្បូនបានដែរ។
តើចំណង់ផ្លូវភេទខ្ញុំអាចនឹងប៉ះពាល់ក្នុងពេលមានផ្ទៃពោះទេ?
រឿងនេះគឺអាស្រ័យទៅតាមស្រ្តីម្នាក់ៗ ហើយក៏មិនដូចគ្នាទាំងអស់ដែឬ។ ជាទូទៅ ចំណង់ផ្លូវភេទនឹងកើនឡើងលើស្រ្តីដែលឈានដល់ត្រីមាសទី២ ព្រោះពួកចាប់ផ្តើមអាចសម្របខ្លួននឹងកាន់តែល្អទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងពេលមានផ្ទៃពោះហើយ។ ស្រ្តីខ្លះមានអារម្មណ៍ថាពួកគេបែរជាមានភាពទាក់ទាញកាន់តែខ្លាំងក្នុងពេលមានផ្ទៃពោះ ហើយក៏ចង់មានការស្និទ្ធស្នាលជាមួយប្តីថែមទៀតផង។ ផ្ទុយទៅវិញ សម្រាប់ប្តីប្រពន្ធខ្លះទៀតដែលបារម្ភអំពីភាពគ្រោះថ្នាក់នានាក្នុងពេលមានផ្ទៃពោះច្រើន បែរជាធ្វើឲ្យចំណង់ផ្លូវភេទថយចុះទៅវិញ។
ស្ថានភាពមានផ្ទៃពោះធម្មតាដូចជា ចង្អោ ក្អូន និងការអស់កម្លាំងក្នុងត្រីមាសទី១ប្រហែលជាអាចកើតឡើងជាមួយនឹងការខ្សោយចំណង់ផ្លូវភេទដែរ។ ស្រ្តីជាច្រើនធ្លាប់មានចំណង់ផ្លូវភេទឡើងខ្ពស់នៅពេលត្រីមាសទីមួយត្រូវបានបញ្ចប់។ ចំពោះស្រ្តីមានផ្ទៃពោះក្នុងត្រីមាសចុងក្រោយវិញ គឺជាពេលវេលាដែលពោះកាន់តែធំខ្លាំង និងធ្វើឲ្យមិនមានផាសុកភាពស្រួលឡើងចំពោះរាងកាយ ព្រមទាំងបារម្ភច្រើនអំពីការសម្រាលកូន ដូច្នេះពួកគេពិតជាមិនមានអារម្មណ៍ខ្វល់ពីការរួមភេទឡើយ។
ពេលណាគួរចៀសវាងរួមភេទដាច់ខាតក្នុងពេលមានផ្ទៃពោះទៅ?
បើសិនជាមានជំងឺសុកបាំងមាត់ស្បូនក្នុងពេលមានផ្ទៃពោះ ចូរចៀសវាងការរួមភេទដោយការសូកបញ្ចូលលិង្គក្នុងទ្វារមាស ព្រោះវាអាចបណ្តាលឲ្យហូរឈាមបាន។ បើសិនជាថង់ទឹកភ្លោះទៅជារហែក ហើយហូរទឹកភ្លោះចេញនោះ ចូរចៀសវាងការរួមភេទដាច់ខាតតែម្តង ព្រោះវាអាចជាមូលហេតុនាំឲ្យមានការបង្ករោគដល់ទារកបាន។ បើសិនជាអ្នកត្រូវសម្រាលមិនគ្រប់ខែ ក៏ត្រូវតែចៀសវាងការរួមភេទដែរ ព្រោះថាអារម្មណ៍នៃការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ និងសារធាតុផ្សេងៗក្នុងទឹកកាមអាចធ្វើឲ្យស្បូនកន្ត្រាក់បានកាន់តែខ្លាំង។
អ្នកគួរតែចៀសវាងការរួមភេទក្នុងពេលមានផ្ទៃពោះនៅពេលដែលមានការហូរទឹករំអិលអ្វីមួយដែលមិនធម្មតាចេញពីទ្វារមាស ឬកំពុងតែមានជំងឺប៉េស ឬជំងឺកាមរោគ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរចៀសវាងការរួមភេទនៅត្រីមាសទី៣បើសិនជាដៃគូមានជំងឺប៉េសនៅប្រដាប់ភេទកាលពីមុន ទោះបីជាឥឡូវនេះជា និងគ្មានដំបៅក៏ដោយ។ ចូរចៀសវាងការរួមភេទដោយប្រើមាត់បើសិនជាអ្នកគូមានដំបៅនៅមាត់៕

ប្រភព៖health

Most Popular

To Top