កីឡា

លោក ឈុន ចាន់ធូ បានអញ្ជើញចូលរួមពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិស្ដីពីការងាររដ្ឋបាលនិងហិរញ្ញវត្ថុ

ភ្នំពេញ៖នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈុន ចាន់ធូ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជ និងកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន បានអញ្ជើញចូលរួមពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិស្ដីពីការងាររដ្ឋបាលនិងហិរញ្ញវត្ថុ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិ រៀបចំដោយនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន។ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា វគ្គបំប៉នសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិស្ដីពីការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ដើម្បីបង្កើនចំណេះដឹង…

ភ្នំពេញ៖នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈុន ចាន់ធូ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជ និងកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន បានអញ្ជើញចូលរួមពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិស្ដីពីការងាររដ្ឋបាលនិងហិរញ្ញវត្ថុ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិ រៀបចំដោយនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា វគ្គបំប៉នសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិស្ដីពីការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ដើម្បីបង្កើនចំណេះដឹង សមត្ថភាព និងជំនាញបច្ចេកទេសរបស់មន្ត្រីសហព័ន្ធកីឡាជាតិ ក្នុងការគ្រប់គ្រង ការរៀបចំ និងអភិវឌ្ឍវិស័យកីឡា ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ការបណ្តុះបណ្តានេះក៏មានគោលបំណងបង្កើតបណ្តាញសហការណ៍រវាងសហព័ន្ធកីឡាជាតិផ្សេងៗ និងជំរុញឱ្យមានការចែករំលែកបទពិសោធន៍អភិវឌ្ឍកីឡាក្នុងប្រទេសកម្ពុជា។

លោកប្រធាននាយកដ្ឋានកីឡាជំនាញ បានបន្តថា សិក្ខាកាមចូលរួមអញ្ជើញមកពី៤៨ សហព័ន្ធកីឡាជាតិដែលបានទទួលថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២៦ នេះ។ សហព័ន្ធកីឡាជាតិមួយត្រូវចាត់បញ្ជូញមន្ត្រីពីរនាក់ឱ្យចូលរួមដោយមានម្នាក់ជាអ្នកទទួលខុសត្រូវលើការងាររដ្ឋបាល និងម្នាក់ទៀតជាអ្នកទទួលខុសត្រូវលើការងារហិរញ្ញវត្ថុរបស់សហព័ន្ធកីឡាជាតិ។ បន្ទាប់ពីបញ្ចប់វគ្គបំប៉នសមត្ថភាពមន្ត្រីសហព័ន្ធកីឡាជាតិនេះ យើងសង្ឍឹមថាមន្ត្រីសហព័ន្ធកីឡាជាតិទាំងអស់ជាបុគ្គលដ៏សំខាន់ក្នុងការកែលម្អគុណភាពការងារ និងសមត្ថភាពអភិវឌ្ឍវិស័យកីឡា ពិសេសលើផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមក្នុងការអនុវត្តនិយាមវាយតម្លៃសហព័ន្ធកីឡាជាតិ។

លោក ឈុន ចាន់ធូ បានមានប្រសាសន៍ថា ការរៀបចំវគ្គបំប៉នសមត្ថភាពដល់មន្ត្រីសហព័ន្ធកីឡាជាតិលើការងាររដ្ឋបាលនិងហិរញ្ញវត្ថុនេះ ដោយអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា និងការអនុញ្ញាតជាគោលការណ៍របស់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា។ ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា គឺជាទស្សន វិស័យថ្មីមួយ ដែលតម្រង់ទិសវិស័យកីឡាជាតិ ឈានទៅរកការធ្វើទំនើបកម្ម ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិ និងឧត្តមភាពជាតិនៅលើឆាកអន្តរជាតិ។

បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ការរៀបចំការប្រកួត ការបណ្តុះបណ្តាលធនធានមនុស្ស ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ បានធ្វើឱ្យវិស័យកីឡាមានការប្រែប្រួលនិងទទួលបានសមិទ្ធិផលជាប្រវត្តិសាស្ត្រនៃការរៀបចំព្រឹត្តការណ៍ប្រកួតកីឡានានា។ ក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភគាំទ្រ និងជំរុញការអភិវឌ្ឍរបស់អង្គការសង្គមកីឡា តាមរយៈការផ្តល់លទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកីឡា ទីលានកីឡា ការវិភាជថវិកាគាំទ្រលើកិច្ចដំណើរការរដ្ឋបាល ការបណ្ដុះបណ្ដាល ការរៀបចំការប្រកួតជ្រើសរើសជើងឯក និងអភិវឌ្ឍបច្ចេកទេសគុណផលកីឡាដល់សហព័ន្ធកីឡាជាតិ ព្រមទាំង ផ្តល់ការប្រមូលផ្តុំក្រុមជម្រើសជាតិ តាមរយៈការផ្គត់ផ្គង់ការស្នាក់នៅ ការផ្ដល់អាហារូបត្ថម្ភ និងការផ្ដល់ថវិកាលើកទឹកចិត្តដល់ក្រុមជម្រើសជាតិ ជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតយ៉ាងច្រើន ក្នុងគោលដៅ កសាងសក្តានុពលគុណផលកីឡាដល់កីឡាករ កីឡាការិនី ត្រៀមប្រកួតប្រជែងស្វែងរកឧត្តមភាពកីឡា កិត្យានុភាពជាតិលើឆាកអន្តរជាតិ៕

ដោយ៖លី ភីលីព

Most Popular

To Top