ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន ????? ??????? (?? +??) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។...
អង់គ្លេសបានអបអរការប្រកួតទី១០០០របស់ខ្លួន ដោយបានយកឈ្នះជម្រើសជាតិ លត់ម៉ុងតេណេក្រូ ៧-០ ក្នុងកីឡដ្ឋាន Wembley បានឡើងទៅវគ្គចែកពូល Euro 2020។ ប្រធានក្រុម Harry Kane ធ្វើបាន៣គ្រាប់ម្នាក់ឯងនាទី១៩,២៤និង៣៧។ សម្រាប់៤គ្រាប់ផ្សេងទៀតរបស់ក្រុមតោកំណាចអង់គ្លេសសម្រេចដោយកីឡាករ Alex Oxlade-Chamberlain, Marcus Rashford Tammy Abraham និង Aleksandar...
ហ្វីលីពីន៖ Beatbox គឺជាការបញ្ចេញសម្លេងផ្សេងៗគ្នាមកផ្គុំជាបទភ្លេងក្នុងពេលតែមួយ ហើយវាបានក្លាយជាចំណាប់អារម្មណ៍ពិសេសមួយសម្រាប់អ្នកចូលចិត្តភ្លេងបែបHip Hop ហើយសមត្ថភាពរបស់ក្មេងស្រីម្នាក់នេះច្បាស់ជាធ្វើអោយអ្នកភ្ញាក់ផ្អើល ។ ក្មេងស្រីអាយុ១០ ឆ្នាំZipporah បានធ្វើអោយអ្នកប្រើប្រាស់បណ្តាញអុីនធ័រណេតនៅប្រទេសហ្វីលីពីនស្គាល់ច្បាស់តាំងពីឆ្នាំ២០១៧ រហូតហៅនាងថាជារាជនីBeatbox វ័យក្មេងព្រោះនាងអាចបញ្ចេញសម្លេងជាភ្លេងពីក្នុងមាត់រហូតដល់១៥ សម្លេងផ្សេងគ្នាអោយក្លាយជាសាច់ភ្លេងគូរអោយចង់រាំ ។ Zipporah និងឪពុករបស់នាងឈ្មោះ Jehu Temelloso តែងបង្ហាញស្ទីលBeatbox ថ្មីរបស់ពួកគេក្នុងប៉ុស្តិ៍ YouTube ឈ្មោះ...
ហ្វូស៊ីលធ្មេញសត្វស្វាធំជាងគេបង្អស់ដែលធ្លាប់រស់នៅលើផែនដី បានបញ្ចេញពន្លឺថ្មីពីការសិក្សានៃការវិវត្តរបស់ពូជស្វា។ សត្វស្វាប្រភេទ Gigantopithecus blacki ត្រូវបានគេជឿថាមានកម្ពស់ជិត ៣ ម៉ែត្រ និងមានទម្ងន់រហូតដល់ជាង ៦០០ គីឡូក្រាម។ នៅក្នុងការស្រាវជ្រាវដ៏ជឿនលឿនមួយ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងម៉ូលេគុលពីធ្មេញហ្វូស៊ីលសត្វស្វាដែលមានអាយុកាល ២លានឆ្នាំមុន នៅក្នុងរូងភ្នំប្រទេសចិន។ យោងតាមសាស្ត្រាចារ្យ Frido Welker មកពីសកលវិទ្យាល័យ Copenhagen ឲ្យដឹងថា “វាអាចជាខ្សែស្រឡាយនៃស្វាឪ,...
តារាចម្រៀងស្រីវ័យក្មេងរបស់ហង្សមាស រ៉េត ស៊ូហ្សាណា នៅថ្មីៗនេះបានបញ្ចេញឲ្យអ្នកគាំទ្រឃើញនូវរបៀបផាត់មុខថ្មីយ៉ាងកម្រមួយ ដែលបានបង្ហាញពីភាពខុសប្លែកនៃសម្រស់របស់នាង មើលសឹងមិនស្គាល់។ ហ្សាណា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមិនសូវអើពើនឹងការចេញមុខចេញមាត់តាមរយៈបណ្ដាញសារព័ត៌មាន ដោយការបង្ហោះរូបភាព និងវីដេអូខ្លីមួយនៅលើ IG របស់នាងកាលពីថ្មីៗនេះ។ រូបភាពនោះ តារាចម្រៀងវ័យក្មេងនិយមច្រៀងភាសាអង់គ្លេសរូបនេះ ស្ថិតក្នុងសំលៀកបំពាក់អាវយឺតពណ៌ក្រហមអត់ដៃយ៉ាងសាមញ្ញ ប៉ុន្តែផ្ទៃមុខគឺខុសរាល់ដង ស្ទើរចំណាំមិនបាន។ ផ្ទៃមុខនាង ត្រូវបានផាត់ឲ្យមើលទៅឃើញ រាងសិចស៊ីជាងមុន ខណៈចិញ្ចើមបះត្រង់ទៅលើដ៏ពេញនិយម...
ភ្នំពេញ៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែពេញចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុមកាលពីយប់មិញ ទោះបីប្រកួតស្មើក្រុមជម្រើសជាតិម៉ុងហ្គោលី ១-១ ក្ដី ព្រោះលោកបានមើលឃើញចំណុចរីកចម្រើនច្រើន ពិសេសគឺការធ្វើបានល្អតាមការគ្រោងទុកតែម្ដង ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិយប់មិញ លោក Felix បាននិយាយថា «ការប្រកួតថ្ងៃនេះ គឺដូចជាអ្វីដែលយើងបានគ្រោងទុកហើយ យើងបានអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន និងមានចំណុចល្អច្រើន»...
បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោន ខុសឆ្គងដែលស្នើឲ្យទីក្រុងអង់ការ៉ាបោះបង់ចោលប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលខ្លួនបានទិញរួចហើយ ដោយហៅវាថា ជាការបំពានដល់សិទ្ធិអធិបតេយ្យភាព។ នៅក្នុងជំនួបនៅសេតវិមាននាថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញប្រធនាធិបតីតួកគី ឲ្យបោះបង់ចោលប្រព័ន្ធអាវុធ S-400 ដែលបញ្ជូនទៅដល់ប្រទេស តួកគី កាលពីខែកក្កដា...
កម្មវិធីប្រដាល់កម្ពុជាសង្វៀនគុណខ្មែរ ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា បានឈានមកដល់ការប្រកួតផ្តាច់ព្រ័ត្រជុំទី១ហើយ នៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះ។ លោកស្រីគង់ កុសល នាយិការទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបានប្រាប់ឱ្យដឹងថា៖ «សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រជុំទីមួយនៃក្រុមពីរនេះ នឹងមានការជួបគ្នារវាងកីឡាករកម្ពុជាគឺ ធន់ ចាន់តាក់ និង កីឡាករថៃ ភេតណងប៊ី គាតបានឌិតយីម ដូច្នេះសូមអ្នកស្នេហាកីឡាប្រដាល់ចូលរួមទស្សនាផ្ទាល់ ឬតាមកញ្ចក់ទូរទស្សន៍ ដើម្បីលើកទឹកចិត្តកីឡាករខ្មែរយើងនៅ សង្វៀន ស្ថានីយ៍ទូរទស្សន៍CBS ( CTN, MYTV, និង CNC) វេលាម៉ោង ៨ព្រឹកតទៅ»។ ស្របពេលនឹងការប្រកួតជ្រើសរើស ជើងឯកនៃក្រុមពីរនេះ ក៏មានការចូលរួមប្រកួតពីកីឡាករជា ច្រើនរូបផងដែរ រួមមាន៖ កីឡាករឈុត សេរីវ៉ាន់ថង ជួបជាមួយកីឡាករ ទួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងលក្ខណៈមិត្តភាព, កីឡាករស៊ីងថង ស៊ីតកាំណាន់ប្រាសឺត ប៉ះជាមួយកីឡាករ នុមស្ទឹក ស. រ៉ូតឆៃ ជាដើម។ គួរបញ្ជាក់ថា ម្ចាស់ជើងឯកនៅថ្ងៃសៅរ៍នេះ នឹងទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធ៥០០ដុល្លារ ម៉ូតូ Zoomer X មេដាយមួយ និងលិខិតសរសើរមួយផងដែរ៕
កាលពីពេលថ្មីៗនេះ ដើមឈើអាយុកាល ១៤០០ឆ្នាំមួយ ដើម ប្រភេទ Ginkgo ក្នុងប្រទេសចិន កំពុងទាក់ទាញការចាប់ អារម្មណ៍ខ្លាំង ពីភ្ញៀវទេសចរទូទាំងប្រទេស។ ស្លឹកឈើ ពណ៌លឿងខ្ចីចាប់ផ្ដើម ធ្លាក់មកលើដីចាប់តាំងពី ពាក់ កណ្ដាលខែវិច្ឆិកាមក ដែលធ្វើឲ្យ ដីនៅជុំវិញមានពណ៌ លឿងគួរឲ្យចាប់អារម្មណ៍។ ដើមឈើចំណាស់នេះ ត្រូវបាន ដាំនៅក្នុងវិហារ Gu Guanyin នៃភ្នំ Zhongnan ហើយ តែងបង្អួតសម្រស់នារដូវស្លឹកឈើជ្រុះ។ ដើមឈើប្រភេទនេះ ត្រូវបានគេស្គាល់ថា មាននៅលើភព ផែនដី អស់រយៈពេលជាង ២០០ឆ្នាំមកហើយ ពោលគឺមាន អាយុកាលដំណាលគ្នា ជាមួយដាណូស័រ៕ ខាងក្រោមនេះ គឺជាដើមឈើអាយុកាលជាង ១ពាន់ឆ្នាំ ជ្រុះស្លឹកពណ៌លឿងខ្ចី ទាក់ទាញបំផុតនៅចិន៖
វីរបុរសបាល់ទាត់ Pele បាននិយាយថា ចង់លេងរួមក្រុម ជាមួយ Lionel Messi។ នៅពេលសួរដោយ សារព័ត៌មាន Gazzetta dello Sport ថា ចង់លេងរួមក្រុម ជាមួយកីឡាករ បច្ចុប្បន្នណាជាងគេ Pele បានឆ្លើយថា Messi ដែលអះអាងថា កីឡាករ អាហ្សង់ទីន ជាកីឡាករដែលមាន បច្ចេកទេសខ្ពស់ហើយមាន សមត្ថភាពក្នុង ការបញ្ជូនបាល់ឲ្យស៊ុតបំប៉ោងសំណាញ់ទី និងញាក់បានយ៉ាងល្អ។ Pele បានបញ្ជាក់ទៀតថា បើសិនជាខ្លួន និង Messi នៅ ក្នុងក្រុមជាមួយគ្នាក្រុមគូប្រកួត ត្រូវព្រួយបារម្ភកីឡាករ រហូតដល់ទៅ ពីររូបមិនមែនតែ មួយរូបឡើយ៕ ប្រភព៖ Sabay