កីឡា

អង់គ្លេស​ លត់​ម៉ុងតេណេក្រូ​ ៧-០ ឡើង​​ Euro 2020

អង់គ្លេស​បាន​អបអរ​ការ​ប្រកួត​ទី​១០០០​របស់​ខ្លួន ដោយ​បាន​យក​ឈ្នះ​ជម្រើសជាតិ លត់​ម៉ុងតេណេក្រូ​ ៧-០ ​ក្នុង​កីឡដ្ឋាន Wembley បាន​ឡើង​ទៅ​វគ្គ​ចែក​ពូល Euro 2020។

ប្រធាន​ក្រុម Harry Kane ធ្វើ​បាន​៣​គ្រាប់​ម្នាក់​ឯង​នាទី​១៩,២៤​និង​៣៧។ សម្រាប់​៤​គ្រាប់​ផ្សេង​ទៀត​របស់​ក្រុម​តោ​កំណាច​អង់គ្លេស​សម្រេច​ដោយ​កីឡាករ Alex Oxlade-Chamberlain, Marcus Rashford Tammy Abraham និង Aleksandar Sofranac របស់​ម៉ុងតេណេក្រូ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។


ជ័យជម្នះ​នេះ​អង់គ្លេស​ឈរ​លេខ​១​ពូល​ A លើ​ឆេក​ដែល​កំពុង​នៅ​លេខ​ពីរ​៣​ពិន្ទុ។ ចំណែក​ម៉ុងតេណេក្រូ​នៅ​លេខ​៤​ឯណោះ​អស់​ឱកាស​ប្រជែង​ទៅ​លេង Euro 2020 ហើយ៕


ប្រភព៖Sabay

Most Popular

To Top