The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះបានឲ្យដឹងថាអតីតកីឡាកររកបានគ្រាប់បាល់បានច្រើនបំផុតសម្រាប់ជម្រើសជាតិអង់គ្លេសកីឡាករWayne Rooneyបានធ្វើដំណើរមកដល់ក្លឹបDerbyហើយកាលពីថ្ងៃអង្គារដើម្បីជួបជាមួយនឹងក្រុមថ្មីរបស់ខ្លួន។ ក្នុងនោះកីឡាកររូបនេះនឹងទទួលបានប្រាក់កម្រៃប្រមាណជា១០ម៉ឺនផោនក្នុងមួយសប្តាហ៍ក្នុងនាមជាកីឡាករផងជាគ្រូបង្វឹកផងរបស់ក្លឹប។Rooneyវ័យ៣៤ឆ្នាំនឹងបន្តលេងជាកីឡាករហូតដល់ខែមករាទើបក្លាយខ្លួនទៅជាគ្រូបង្វឹករបស់ក្លឹប។ Rooneyបានបន្តអាជីពនៅអាមេរិកជាមួយនឹងក្លឹបDC Unitedបាន២រដូវកាលហើយក៏បញ្ចប់កុងត្រាកាលពីខែតុលាកន្លងទៅនេះដើម្បីត្រឡប់មកអង់គ្លេសវិញ។ ការបង្ហាញខ្លួននៅអាមេរិកRooneyធ្វើបាន២៥គ្រាប់ក្នុងការប្រកួតទាំង៥២ដងហើយការត្រឡប់មកធ្វើការនៅDerbyនេះកីឡាកររូបនេះទទួលបានកុងត្រាប្រមាណជា១ឆ្នាំកន្លះផងដែរ៕ ប្រែសម្រួល:ស៊ុនលី
ថ្មីៗនេះក្រោមការសហការរវាងក្រុមហ៊ុន ស៊ីងម៉ឹង ជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជនលើកម្មវិធី មើលទូរទស្សន៍តាមទូរស័ព្ទដៃ ។ Splus ជាកម្មវីធីទូរស័ព្ទដ៏ងាយស្រួលមួយសម្រាប់អ្នកចូលចិត្តមើលទូរទស្សន៍លើទូរស័ព្ទដៃ ។ ដោយគ្រាន់តែប្រើប្រព័ន្ធលេខទូរស័ព្ទរបស់ Smart លោកអ្នកក៏អាចចុះឈ្មោះ ដើម្បីមើលទូរទស្សន៏បានដែរ ។ Splus អាចដំណើរការបានលើ ប្រព័ន្ធប្រតិបត្តិការ iOS និង...
នៅពេលយប់ អ្នកមិនអាចបរិភោគអាហារទាំងនេះឡើយ ព្រោះវាអាចជួយចិញ្ចឹមកោសិការមហារីកក្នុងរាងកាយអ្នកបាន។ តើមានអាហារអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលយប់ អ្នកមិនគួរញ៉ាំខ្ញីទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ វានឹងធ្វើឲ្យអ្នកក្តៅក្នុងបានយ៉ាងងាយ។ នៅពេលយប់ អ្នកក៏មិនអាចបរិភោគអាហារដែលខ្លាញ់ពេកដែរ ដូចជា អាហារបំពងជាដើម។ នៅពេលដែលអ្នកពិសារក្នុងរយៈពេលយូរ នោះកោសិការមហារីកនឹងចាប់ផ្តើមដុះឡើងមក។ នៅពេលយប់ អ្នកក៏មិនគួរពិសារចេក ពោត ឬពពួកសណ្តែកជាដើម ព្រោះវាអាចធ្វើឲ្យពោះអ្នកហើមបាន។ នៅពេលយប់...
តើអ្វីទៅជាជំងឺមហារីកសុដន់ដោយសារការរលាក? ជំងឺមហារីកសុដន់ដោយសារការរលាក គឺជាប្រភេទនៃជំងឺមហារីកសុដន់មួយដ៏កម្រ ហើយមានការរីកលូតលាស់យ៉ាងឆាប់រហ័ស និងធ្វើឲ្យសុដន់មានពណ៌ក្រហម ហើម និង តឹងណែន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាកើតមានឡើងនៅពេលដែលកោសិកាមហារីកបានរារាំងទៅលើសរសៃឡាំហ្វាទិចនៅក្នុងស្បែកដែលគ្របដណ្តប់សុដន់ ដែលបណ្តាលឲ្យសុដន់ប្រែជាក្រហម និងតឹងណែន ដែលអាចនឹងច្រឡំជាមួយការរលាកសុដន់ដោយសារការឆ្លងមេរោគ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សញ្ញា និងរោគសញ្ញានៃជំងឺមហារីកសុដន់ដោយសារការរលាករួមមាន ៖ • ការផ្លាស់ប្តូររូបរាងនៃសុដន់ម្ខាងយ៉ាងឆាប់រហ័ស •...
តូក្យូ៖គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០ កាលពីម្សិលមិញ ឮបានប្រកាសថា ការដាក់ពាក្យចូលរួមការចាប់ឆ្នោតទី២សម្រាប់ការលក់សំបុត្រទស្សនាអូឡាំពិកតូក្យូ ២០២០ នឹងត្រូវទទួលយកចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នេះគឺជាដំណាក់កាលលក់សំបុត្រចុងក្រោយហើយដែលបានបម្រុងទុកសម្រាប់ប្រជាជនជប៉ុន។ អ្នករៀបចំបាននិយាយថា ដោយពិចារណាលើតម្រូវការដែលមិនធ្លាប់មានពីមុនមកនេះគឺជាឱកាសល្អបំផុតសម្រាប់ពួកគេក្នុងការទទួលបានសំបុត្រតូក្យូ ២០២០ ។ សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡាប្រដាល់អូឡាំពិកទីក្រុងតូក្យូ ២០២០ នឹងត្រូវដាក់លក់ជាលើកដំបូង ដោយសារតែការផ្លាស់ប្តូរកន្លែងប្រកួតសំបុត្រចូលទស្សនាការរត់ម៉ារ៉ាតុងនឹងមិនត្រូវបានដាក់លក់ទេ។ ក៏ដូចជាសំបុត្រសម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង ហែលទឹក ម៉ារ៉ាតុង...
កីឡាករ Nico Lodeiro អះអាងថា មិត្តរបស់ខ្លួន ខ្សែប្រយុទ្ធ Luis Suarez ចង់ទៅលេងក្នុងលីគ MLS នៅសហរដ្ឋអាមេរិក។ Luis Suarez និង Nico Lodeiro ក្នុងថ្ងៃនេះ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Lodeiro បាននិយាយថា Suarez ចង់ទៅលេងក្នុងលីគ...
គិតចាប់តាំងពី Pre-Season ត្រូវបានបញ្ចប់ កីឡាករ Barcelona ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកច្រើនថ្ងៃជាងកីឡាករ Real Madrid។ អ្នកចាត់ការក្លឹប Barca លោក Ernesto Valverde បានអនុញ្ញាតឲ្យកីឡាករឈប់សម្រាកដល់ទៅ ២៦ ថ្ងៃ គិតពីពេល Pre-Season ត្រូវបានបិទបញ្ចប់មក។ អ្នកចាត់ការវ័យ ៥៥ឆ្នាំ បានការពារនូវការសម្រេចនេះ...
យុវវ័យភាគច្រើន មុនចូលគេងតែងតែយកទូរសព្ទមកបើក Facebook ឬលេងហ្គេមអ្វីផ្សេងៗ ដើម្បីជាការកម្សាន្ត ហើយពេលពួកគេគេងលក់ ទូរសព្ទនោះនឹងដាក់នៅក្បែរខ្លួនជាមិនខាន។ ចុះបើគេងដាក់ទូរសព្ទក្បែរខ្លួនអីចឹង មានគ្រោះថ្នាក់អ្វីខ្លះទៅ? ខាងក្រោមនេះជាការបកស្រាយរបស់អ្នកឯកទេសម្នាក់នៅអាមេរិក ស្ដីអំពីផលវិបាកដែលទទួលបានពេលគេងដាក់ទូរសព្ទក្បែរខ្លួន៖ លោក Rolly Sullivan អ្នកឯកទេសម្នាក់នៅអាមេរិកបានបកស្រាយចំពោះរឿងខាងលើនេះថា៖ “បច្ចុប្បន្ននរណាក៏ដូចនរណាដែរ តែងតែប្រើទូរសព្ទមុនចូលគេង ប៉ុន្តែពួកគេប្រហែលជាមិនដឹងថារឿងនោះ វាមានគ្រោះថ្នាក់ខ្លាំងនោះទេ។ ការដាក់ទូរសព្ទនៅក្បែរខ្លួនពេលគេង ធ្វើឱ្យយើងមិនអាចគេងលក់ស្កប់ទេ អារម្មណ៍របស់យើងនឹងនៅតែទូរសព្ទនោះ។...
បរទេស៖ អ្នកស្លាប់ទីបីទាក់ទងនឹងការប្រើ vape ឬបារីអេឡិកត្រូនិក ត្រូវបានបញ្ជាក់ថា នៅក្នុងរដ្ឋ ម៉ាសាឈូសេត ដែលនាំចំនួនអ្នកស្លាប់ នៅអាមេរិកពីជំងឺសួត ដ៏អាថ៌កំបាំងដែលទាក់ទង នឹងបារីអេឡិចត្រូនិចនេះ គឺបានដល់ ៤០ នាក់ហើយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយយោងតាមការចេញផ្សាយពី នាយកដ្ឋានសុខភាព...
បរទេស៖ ប្រធានតុលាការ ធម្មនុញ្ញម៉ុងហ្គោលី ត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេស កូរ៉េខាងត្បូងរយៈពេល ១០ ថ្ងៃខណៈដែលប៉ូលីសពង្រីក ការស៊ើបអង្កេត របស់ពួកគេទៅលើ ការចោទប្រកាន់ថា ត់បានយាយីផ្នែកផ្លូវភេទ ទៅលើអ្នកបម្រើលើយន្តហោះ ជើងហោះហើររបស់ Korean Air។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាល ពីថ្ងៃទី០៧ ខែវិច្ឆិកា...