សុខភាព និង ផ្លូវភេទ

អាមេរិក៖ អ្នកស្លាប់ដោយ សារជក់ vape ឬបារី អេឡិកត្រូនិក កើនឡើងដល់ ៤០នាក់ និងធ្លាក់ខ្លួនឈឺសួត ២.០០០នាក់

បរទេស៖ អ្នកស្លាប់ទីបីទាក់ទងនឹងការប្រើ vape ឬបារីអេឡិកត្រូនិក ត្រូវបានបញ្ជាក់ថា នៅក្នុងរដ្ឋ ម៉ាសាឈូសេត ដែលនាំចំនួនអ្នកស្លាប់ នៅអាមេរិកពីជំងឺសួត ដ៏អាថ៌កំបាំងដែលទាក់ទង នឹងបារីអេឡិចត្រូនិចនេះ គឺបានដល់ ៤០ នាក់ហើយ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយយោងតាមការចេញផ្សាយពី នាយកដ្ឋានសុខភាព សាធារណៈ របស់រដ្ឋ ម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃពុធថា ជនរងគ្រោះដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ នោះគឺជាបុរសម្នាក់ដែលមានអាយុជាង ៥០ ឆ្នាំ និងរស់នៅ ក្នុងទីក្រុង Worcester County ។ vape ដែលបុរសនេះជក់ គឺមានទាំងសារធាតុនីកូទីន និង កញ្ឆា។

ក្រុមមន្រ្តីរដ្ឋបាននិយាយថា ពួកគេបានទទួល ករណីសង្ស័យជាង ២២០ ករណី នៃការរងរបួសសួត ដែលទាក់ទងនឹងការផ្សះផ្សាបារី Vape នេះ ចាប់តាំងពីខែកញ្ញា នៅពេលដែលរដ្ឋ ម៉ាសាឈូសេត ចាប់ផ្តើមណែនាំ លើករណីទាំងនេះ។

គិតត្រឹមថ្ងៃពុធនេះមានករណី ចំនួន ២១ ត្រូវបានបញ្ជាក់ហើយ ៤៧ ករណីទៀត ត្រូវបានគេចាត់ទុកថា អាចមកពីបារីប្រភេទនេះ ដោយមជ្ឈមណ្ឌល ត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ។

ករណីនេះបានកើតឡើងនៅពេល ដែល CDC បានចេញផ្សាយតួលេខថ្មីកាលពី ថ្ងៃព្រហស្បតិ៍ដែលបង្ហាញថា មានករណីរងរបួស សួត ដែលត្រូវបានបញ្ជាក់ និងប្រហែលជា ២,០៥១ ករណីដែលត្រូវបានផ្សារភ្ជាប់ជា មួយនឹងការប្រើប្រាស់បារី អេឡិចត្រូនិច៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top