កីឡា

ក្រុម YENZHEN គ្រង់តំណែងជើងឯកការប្រកួតបាល់ទាត់ហ្វូតសាលបុរស CamEd ឆ្នាំ២០២៦ “”CamEd Men’s Futsal Tournament 2026″

ភ្នំពេញ៖ក្រុមកីឡាបាល់ទាត់ហ្វូតសាល YENZHEN បានគ្រង់តំណែងជើងឯកការប្រកួតបាល់ទាត់ហ្វូតសាលបុរស CamEd ឆ្នាំ២០២៦ “”CamEd Men’s Futsal Tournament 2026″ បន្ទាប់ពីយកឈ្នះលើក្រុមក្រុមកីឡា បាល់ទាត់ហ្វូតសាល AWWRA លទ្ធផល ៦ទល់នឹង ២ នៅវគ្គផ្តាច់ព័ត្រ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២២៦ នៅទីលានបាល់ទាត់ Platinum Sport Club (ជ្រោយចង្វារ)។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន CamEd នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២២៦ បានអញ្ជើញចូលរួមពិធីប្រគល់ជយលាភី និងបិទការប្រកួតបាល់ទាត់ហ្វូតសាលបុរស CamEd ឆ្នាំ២០២៦ “”CamEd Men’s Futsal Tournament 2026″ ជាផ្លូវការនៅទីលានបាល់ទាត់ Platinum Sport Club (ជ្រោយចង្វារ) ខណៈការប្រកួតមានក្រុមកីឡាករកីឡាបាល់ទាត់ហ្វូតសាលចំនួន ១៨ ក្រុមចូលរួម ដែលរៀបចំដោយវិទ្យាស្ថាន ខេមអេដ។

ក្រុមកីឡាបាល់ទាត់ហ្វូតសាល YENZHEN បានគ្រង់តំណែងជើងឯក ក្រុមក្រុមកីឡាបាល់ទាត់ហ្វូតសាល AWWRA បានត្រឹមជើងឯករង រីឯក្រុមកីឡាបាល់ទាត់ហ្វូតសាល CamEd FC ជាប់ចំណាត់ថ្នាក់លេខ ៣ ក្រោយយកឈ្នះលើក្រុមកីឡាបាល់ទាត់ហ្វូតសាល CHAOS FT នៅវគ្គផ្តាច់ព័ត្រដូចគ្នា។

វិទ្យាស្ថាន ខេមអេដ និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត នឹងវិនិយោគក្នុងវិស័យកីឡាឲ្យកាន់តែច្រើន ក្នុងការប្រកួតប្រជែង ក្នុងកម្រិតឧត្តមសិក្សា។ ជាធម្មតា នៅប្រទេសផ្សេងៗ កីឡាករ-កីឡាការិនី នៅតាមកម្រិតឧត្តមសិក្សា គឺជាប្រភព ដ៏សំខាន់ សម្រាប់ការជ្រើសរើស ធនធានចូលរួម ជាមួយក្រុមជម្រើសជាតិ នៅតាមសហព័ន្ធកីឡា ជំនាញនីមួយៗ។ ដូច្នេះហើយ បើយើងបង្កើតវប្បធម៌កីឡា ក្នុងវិស័យឧត្តមសិក្សា កាន់តែច្រើន វានឹងអាចជួយផ្តល់ធនធានកាន់តែច្រើនចូលរួមជាមួយជាតិ ក្នុងការត្រៀមឆ្ពោះ ទៅចូលរួមប្រកួតអន្តរជាតិផងដែរ។

ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងឲ្យសិស្សានុសិស្សការលេងកីឡានៅប្រទេសកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០៣១ និងចង់ឲ្យនិស្សិតរបស់វិទ្យាស្ថាន ធ្វើជាគំរូដល់យុវជនផ្សេងៗ ក្នុងការបំផុសស្មារតីចូលរួមលេងកីឡាដើម្បីឲ្យមានសុខភាពល្អ។ ក្នុងចំណោមកីឡាការិនីបាល់ទាត់ក្នុងសាលជាង ២០០នាក់ស្មើនឹង២០ក្រុម គឺមានធនធានកីឡាករមួយចំនួនមានទេពកោសល្យល្អៗ ដែលអាចចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិបាន។

ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន ខេមអេដ តែងតែបានរៀបចំការ ប្រកួតលើប្រភេទកីឡាចំនួន១៥ ដើម្បីបំផុសស្មារតីកីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខ្លួនចូលរួមលេងកីឡា និងព្យាយាមធ្វើជាគំរូ ក្នុងវិស័យ សិក្សាកម្រិតឧត្តមសិក្សា ដើម្បីស្វែងរកធនធានឆ្នើមៗ ចូលរួមប្រកួតប្រជែងក្នុង ការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

Most Popular

To Top