សុខភាព និង ផ្លូវភេទ

កូនគេងមិនយូរសោះ មកពីមូលហេតុអ្វីទៅ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនគេងមិនស្ងប់យូរ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនជាកូនញ៉ាំមិនឆ្អែត ឬបៅមិនឆ្អែត នោះកូនអាចនឹងឃ្លានក្នុងពេលយប់។ ជាហេតុដែលធ្វើឲ្យកូនអាចគេងមិនស្ងប់ ហើយតែងក្រោកឡើងយំក្នុងពេលពាក់កណ្តាលយប់។ ដូចនេះ អ្នកម្តាយគួរតែឲ្យកូនញ៉ាំឲ្យឆ្អែត ទើបគេអាចគេងលក់ស្រួលបាន។
អ្នកម្តាយក៏មិនគួរឲ្យកូនញ៉ាំហួសកម្រិតដែរ ព្រោះនៅពេលដែលបរិភោគច្រើនពេក ធ្វើឲ្យក្រពះកូនមិនអាចរំលាយបានល្អ ដោយធ្វើឲ្យកូនមិនអាចគេងស្ងប់ឡើយ ដោយក្រពះអាចធ្វើឲ្យកូនតែងក្រោកឡើងក្នុងពាក់កណ្តាលយប់ផងដែរ។
នៅពេលដែលកូនញ៉ាំត្រជាក់ពេក ក៏អាចធ្វើឲ្យកូនពិបាកគេងលក់ដល់ភ្លឺដែរ ព្រោះក្រពះ និងពោះវៀនកូនអាចនឹងមិនស្រួលក្រោយពេលដែលញ៉ាំរបស់ដែលត្រជាក់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីសីតុណ្ហភាពនៃអាហាររបស់កូន ទើបអាចរក្សាដំណេករបស់កូនបានយូរ
មានពេលខ្លះមកពីបរិយាកាសនៃបន្ទប់ក្តៅពេក ឬត្រជាក់ពេក ក៏ធ្វើឲ្យកូនពិបាកគេងលក់ស្រួលដែរ។ ជាពិសេស បើបរិស្ថានមានសម្លេងរញ៉េរញ៉ៃពេក ក៏ធ្វើឲ្យកូនគេងមិនស្ងប់ដែរ។ ម្យ៉ាងទៀត នៅពេលដែលអ្នកបើកភ្លើងភ្លឺពេក នឹងធ្វើឲ្យកូនគេងមិនលក់ដូចគ្នា។
នៅពេលដែលអ្នកស្លៀកពាក់ឲ្យកូនក្រាស់ពេក ហើយសាច់ក្រណាត់មិនទន់ ព្រមទាំងដណ្តប់ភួយយ៉ាងក្រាស់ដល់កូន នឹងធ្វើឲ្យកូនមិនអាចគេងបានយូរឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបអាចធ្វើឲ្យកូនអាចគេងបានយូរ៕

ប្រភព៖health

Most Popular

To Top