រដ្ឋសភាពតៃវ៉ាន់ បានសម្រេចអនុម័តកញ្ចប់ថវិកា ៨,២ប៊ីលានដុល្លារដើម្បីទិញយន្ដហោះចំម្បាំង F-16V Fighting Falcon ចំនួន ៦៦គ្រឿងពីសហរដ្ឋអាមេរិក។ យោងតាមអ្នកនាំពាក្យឲ្យដឹងថា ការសម្រេចនេះត្រូវបានធ្វើឡើងក្រោយពេលដែលគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានរៀបចំបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលមានគោលបំណងជួយក្រុងតៃប៉ិដើម្បីទប់ទល់នឹងសម្ពាធការទូតពីទីក្រុងប៉េកាំង។ សមាជិកសភាមកពីគណបក្សកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ និងគណបក្សប្រឆាំងដ៏សំខាន់ Kuomintang បានអនុម័តលើកញ្ចប់ថវិកានេះកាលពីថ្ងៃអង្គារ។ ការទិញនេះ ត្រូវបានគ្រោងទុកកាលពីខែសីហាបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ យល់ព្រមលក់យន្ដហោះ ៦៦គ្រឿង ដែលរួមមានអេឡិចត្រូនិកអាកាសចរណ៍, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធធ្វើសង្គ្រាមលើអាកាសផងដែរ។...
ព័ត៌មានថ្មី ពាក់ព័ន្ធនឹងបំណុលរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing កំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់នាងព្រួយបារម្ភជាខ្លាំង។ នៅចាំបានថា កាលពីឆ្នាំ២០១៨ តារាសម្ដែងស្រីជួរមុខចិន Fan Bingbing ត្រូវបង្អាក់គ្រប់សកម្មភាពសិល្បៈទាំងអស់ ដោយសាររឿងអាស្រូវគេចពន្ធរបស់ខ្លួន។ តួលេខលុយដែលនាងត្រូវបង់ពិន័យគឺបានកើនដល់ជាង១០០លានដុល្លារ ដែលធ្វើឲ្យគេសឹងមិនជឿនឹងភ្នែក។ យ៉ាងណាក្ដី នៅពេលនេះគេជឿជាក់ថារាជិនីទូរទស្សន៍បានសងចំនួនលុយនេះអស់ហើយ ដោយមានការជួយពីមនុស្សនៅជុំវិញខ្លួន។ យ៉ាងណាក្ដី ថ្មីនេះៗប្រភពជាច្រើនបានរាយការណ៍ថា ក្រៅពីចំនួនលុយដ៏ធំខាងលើ ស្រីស្អាតវ័យ៣៨ឆ្នាំ កំពុងតែវ័ណ្ឌកដោយសារនៅជាប់បំណុលរហូតដល់ទៅ៩០លានដុល្លារ។...
ភ្នំពេញ៖ក្រសួងការពារជាតិបានមេដាយមាសច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៩ ដែលចាប់ផ្ដើមពីថ្ងៃទី២៨ មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមបំពាក់មេដាយពីលោក អ៊ុក ឌីម៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៅពហុកីឡដ្ឋានជាតិ។ លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធបានរាយការណ៍ថាការប្រកួតបានបែងចែកចេញជា២ប្រភេទអាយុគឺប្រភេទអាយុក្រោម១៨ឆ្នាំមាន១៤វិញ្ញាសាគឺបុរស៧វិញ្ញាសា និងនារី៧វិញ្ញាសា អាយុ១៨ឆ្នាំឡើងមាន១២វិញ្ញាសាគឺបុរសមានម៦វិញ្ញាសា និង នារី៦វិញ្ញាសាដែរ សរុបទាំងអស់មាន២៦វិញ្ញាសា ។ មាន១៤សមាគម ក្លិប រាជធានី...
បរទេស៖ ទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ ទំនងជានឹងជួបប្រទះកង្វះខាតទឹកនៅឆ្នាំក្រោយ ដោយសារកម្រិតនៅក្នុងអាងស្តុកទឹកធំ ៗ ចំនួន ៥ នៅឈុនបូរី បានធ្លាក់ចុះយ៉ាងគំហុក មកត្រឹមប្រមាណជា ៣២% នៃសមត្ថភាពប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា សាខារដ្ឋាករទឹកខេត្ត (PWA)...
Udon Thani៖ អគ្គិភ័យភ្លាមៗមួយ បានកើតឡើងបណ្តាលខូចខាតម៉ូតូប្រហែល ៣០ គ្រឿង ដែលចតនៅចំណតសាធារណៈ ខាងក្រៅមន្ទីរពេទ្យមួយក្នុងក្រុងមឿង កាលពីព្រឹកថ្ងៃពុធនេះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមពន្លត់អគ្គីភ័យបានបញ្ជូនទៅកន្លែងឆាបឆេះ នៅក្នុងចំណតរបស់មន្ទីរពេទ្យ Udon Thani យ៉ាងលឿន ទើបនាំឱ្យស្ថានការណ៍ភ្លើង ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងបាន...
បរទេស៖ មេប៉ូលីសជាតិថៃគឺលោកឧត្តមសេនីយ៍ Chakthip Chaijinda បានបញ្ជាឲ្យចាប់ខ្លួនបុរសសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់មហាសេដ្ឋីនីឈ្មោះ Wannee Jiracharoenying អាយុ ៥៨ ឆ្នាំ ដែលសាកសពរលួយត្រូវបានគេរកឃើញនៅក្នុងទូទឹកកកមួយនៅក្នុងផ្ទះ នៅសង្កាត់ចោមថង ខេត្តឈៀងម៉ៃ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ការតាមចាប់ខ្លួននេះ...
ជំងឺរលាកសន្លាក់ ត្រូវបានសម្គាល់ដឹង តាមរយៈការកើនឡើង នៃជាតិអាស៊ីតអ៊ុយរិក ក្នុងរាងកាយ ដែលនាំឲ្យសន្លាក់ទៅជាហើម និងឈឺចាប់ខ្លាំង ។
ភ្នំពេញ៖ នៅក្នុងយុគសម័យទំនើប និងទីផ្សារប្រកួតប្រជែង បច្ចេកវិទ្យាពិតជា បានចូលរួមចំណែក ក្នុងការជួយសម្រួលដល់ អតិថិជននិងសាធារណជន ក្នុងការប្រកបមុខរបរទទួលទាន ប្រកបដោយភាពងាយស្រួល ចំណេញ ពេលវេលា និងបង្កើនចំណូល សម្រាប់គ្រួសារ។ ឆ្លើយតបទៅនឹងតម្រូវការនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជាបាននិងកំពុងផ្តល់សេវាទូទាត់ វិក្កយបត្រទឹក-ភ្លើង ដែលអនុញ្ញាតឱ្យអតិថិជន ទាំងអស់អាចប្រើប្រាស់ សេវានេះដោយមិនអស់កម្រៃសេវា មានភាពស្រួល...
គណនី YouTube របស់លោក Bill Gates អ្នកបង្កើតក្រុមហ៊ុនអាចរកចំនួន Subscriber បាន ១ លាននាក់ ក្រោយពីដំណើរការអស់៧ ឆ្នាំ។ ដើម្បីអបអរសមិទ្ធផលនេះ លោកមហាសេដ្ឋីបានបង្ហោះវីដេអូមួយមានចំណងជើងថា “Thank you to our one million subscribers!” ដោយនៅក្នុងដៃរបស់លោកមានកាន់ប៊ូតុងមាសដែល...
ការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត នឹងកើនឡើងទៅតាមអាយុ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែន ទេ? )យ៉ាងណាមិញ មានកត្តាប្រឈមមុខផ្សេងដែរដូចជា ការធាត់ជ្រុល មានប្រវត្តកើតមហារីក ជក់បារី ការបង្ករោគជាដើម។ ខណៈដែលក្រពេញប្រូស្តាតកំពុងតែវិវឌ្ឈន៍ទៅជាមហារីកយ៉ាងយឺតៗនោះ មានមនុស្សជាច្រើនគិតថា ការរួមភេទញឹកញាប់អាចបណ្តាលឲ្យឆ្លងរោគ ឬកើតជំងឺកាមរោគ ដែលជាហេតុផលមួយបង្កជាមហារីកក្រពេញប្រូស្តាតទៅវិញ។ ប៉ុន្តែវាមិនមែនពិតប្រាកដនោះឡើយ។ អ្នកស្រាវជ្រាវបានអះអាងថា អ្នកដែលមានជីវិតផ្លូវភេទសកម្មអាចជាហេតុផលមួយនាំឲ្យកើតមហារីកនៅពេលក្រោយទៅវិញទេ។ ជីវិតផ្លូវភេទនិងការកើតមហារីកក្រពេញប្រូស្តាតមិនទាក់ទងគ្នាទេ ការសិក្សាដែលចុះភ្សាយក្នុងសារព័ត៌មាន JAMA...