កីឡា

វិរៈបុរសក្លឹប Arsenal លោក Campbell ទទួលបានការងារជាគ្រូបង្វឹក នៅក្លឹបថ្មី

The Mirrorនៃចក្រភពអង់គ្លេសនៅថ្ងៃពុធទី២៣ខែតុលានេះបានឲ្យដឹងថាក្លឹបSouthend Unitedបានប្រកាសជាផ្លូវការហើយថាអតីតកីឡាករខ្សែការពារជម្រើសជាតិអង់គ្លេសនិងជាវិរៈបុរសរបស់ក្លឹបកាំភ្លើងធំArsenalលោកSo Campbellនឹងក្លាយទៅជាគ្រូបង្វឹករបស់ខ្លួន។

Campbellធ្លាប់បានជួយសង្គ្រោះក្លឹបMacclesfieldពីការកាត់ចេញទៅលីកបន្ទាប់មុនពេលចាកចេញពីក្លឹបកាលពីរដូវក្តៅនិងបន្ទាប់មកបានមកជួយការងាររបស់លោកGary Waddockនៅឯក្លឹបRoots Hall។

លោកKevin Bondបានជួយឲ្យSouthendគេចផុតពីការធ្លាក់ចេញពីលីកLeague Oneកាលពីរដូវកាលមុនក្រោយផ្លាស់មកដល់ទីនេះបានត្រឹមតែ១រដូវកាលនិងបានសម្រេចចិត្តចាកចេញពីក្លឹបកាលពីខែមុនទៅវិញផងដែរ។

ក្នុងនោះផងដែរក្រុមការងារគ្រូបង្វឹករបស់ខ្លួនមានដូចជាលោកAndy Coleអតីតខ្សែប្រយុទ្ធរបស់Man Unitedក្នុងនាមជាគ្រូបង្វឹកខ្សែប្រយុទ្ធនិងអតីតកីឡាកររបស់PortsmouthលោកHermann Hreidarssonជាជំនួយការគ្រូបង្វឹកផងដែរ៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top