Manchester United បង្ហាញទម្រង់លេងមិនល្អឡើយ សម្រាប់ការចាប់ផ្ដើមរដូវកាល២០១៩-២០នេះ។ បច្ចុប្បន្នពួកគេឈរនៅចំណាត់ថ្នាក់លេខ១០ឯណោះក្នុងតារាងពិន្ទុ Premier League។ យ៉ាងណាវិបសាយបរទេសមួយបានបញ្ចេញមតិ Man Utd គួរលក់កីឡាករ២នាក់ចេញ ដែលបង្ហាញទម្រង់លេងមិនល្អ។ នោះគឺ៖ ១. Jesse Lingard នៅរដូវកាល២០១៨-១៩ ក្នុង Premier League កីឡាករ Jesse...
តូក្យូ៖អង្គភាពអាជីវកម្មហ្គេមរបស់ក្រុមហ៊ុននេះបាននិយាយថា PlayStation របស់ក្រុមហ៊ុន Sony Corp ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថា ជាម៉ាស៊ីនវីដេអូហ្គេមលក់ដាច់បំផុតនៅលើពិភពលោកដោយលក់បាន ៤៥០,១៩ លានគ្រឿងក្នុងរយៈពេលជាង ២៥ ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ឧបករណ៍ PlayStation ដំបូងបង្អស់ត្រូវបានបង្កើតឡើងនៅខែធ្នូឆ្នាំ ១៩៩៤ នៅពេលកុងសូល Super Nintendo...
ជប៉ុន ៖យោងតាមលទ្ធផលនៃការសិក្សាថ្មីមួយបានឲ្យដឹងថា សត្វអណ្តើកយក្សពីមហាសមុទ្រប៉ាស៊ីហ្វិក និងកោះឥណ្ឌាប្រហែលជាមានភាពឆ្លាតវៃជាងមនុស្សជាតិ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ពីជំនាញនៅទីនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទោះបីជាមានកេរ្តិ៍ឈ្មោះជាប្រភេទសត្វដើរយឺតយ៉ាវនៅក្នុងអាណាចក្រសត្វក៏ដោយ ក៏សត្វ អណ្តើក ពីកោះ Galapagos និងកោះ Seychelles បង្ហាញពីជំនាញចងចាំគួរឲ្យកត់សម្គាល់ក្នុងរយៈពេល។ការសង្កេតលើសត្វទាំងនោះបង្ហាញថា ពួកគេមិនត្រឹមតែមានសមត្ថភាពត្រូវបានបង្រៀនអំពីកិច្ចការថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចងចាំការបណ្តុះបណ្តាលរបស់ពួកគេជិតមួយទសវត្សរ៍ក្រោយមកទៀត។ ប្រហែលជា ៩ ឆ្នាំកន្លងមក អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូគីណាវ៉ាប្រទេសជប៉ុនបានបង្រៀនក្រុមអណ្តើកចាប់សត្វមួយក្រុមនៅសួនសត្វវីយែន និងហ្សូរីចដើម្បីខាំចុងដំបងពណ៌ជាក់លាក់មួយជាថ្នូរនឹងអាហារ។...
ភ្នំពេញ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បច្ចុប្បន្ននេះការជ្រើសរើសទូទឹកកក ដើម្បីប្រើប្រាស់គឺត្រូវតែ ជ្រើសរើស ទូទឹកកកណា ដែលមិនគ្រាន់តែជាទូទឹកកក ប៉ុន្តែថែមទាំងជាទូទឹកកក ដែលមានលក្ខណៈពិសេស និងភាពវៃឆ្លាតបំផុតលើស ពីផលិតផលទូទឹកកកធម្មតា! ថ្ងៃនេះខ្ញុំសូមណែនាំទូទឹកកក Samsung Side By Side ដែលជាទូទឹកកកដ៏ទំនើប ឆ្លាតវៃ និងស័ក្តិសមបំផុតសម្រាប់គ្រួសារ ដែលទាន់សម័យ។...
MELBOURNE៖ កីឡាការិនី Ash Barty បានឈ្នះមេដាយ Newcombe ទី៣ របស់នាងក្នុងនាមជាកីឡាករវាយកូនបាល់លំដាប់កំពូលរបស់អូស្រ្តាលីនៅសប្តាហ៍នេះ ប៉ុន្តែកីឡាការិនីលំដាប់លេខ ១ ពិភពលោករូបនេះសង្ឃឹមថា នាងនឹងទទួលបានមេដាយបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាការិនីវ័យ ២៣ ឆ្នាំរូបនេះអះអាងថា ជាម្ចាស់ពាន Grand Slam នៅឯកម្មវិធី French Open...
បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០១៩នេះបានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការពារជាតិក្រូអាតលោក Damir Krsticevic និងសមភាគីអាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer បានឯកភាពគ្នាកាលពីថ្ងៃអាទិត្យថាប្រទេសទាំងពីរនឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំអឺរ៉ុប – ណាតូនៅឆ្នាំក្រោយនេះ។ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិអ៊ឺរ៉ុបនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨និងទី៩ខែមិថុនាដោយក្នុងនោះលោកKrsticevicបាននិយាយថាប្រទេសអាល្លឺម៉ង់គឺជាដៃគូសំខាន់បំផុតនៅក្នុងវិស័យសន្តិសុខនិងការពារជាតិនៅអឺរ៉ុបហើយវាជាអាទិភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិកាជាមួយនឹងប្រទេសក្រូអាតដែលជាដៃគូដ៏ល្អរបស់អាល្លឺម៉ង់ផងដែរ។ គួរឲ្យដឹងដែរថាប្រទេសក្រូអាតនឹងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សារយៈពេល ៦ ខែចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ហើយប្រទេសអាល្លឺម៉ង់នឹងកាន់តំណែងបន្ទាប់ចាប់ពីថ្ងៃទី១ខែកក្កដា៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀងរបស់កម្ពុជាកកាន់មេដាយសំរិទ្ធបណ្តុះអាសន្នក្នុងប្រភេទទម្ងន់៤៨គីឡូក្រាមនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីនដែលប្រព្រឹត្តថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ២០១៩។ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ពីហ្វីលីពីនថា សម្រាប់កីឡាករគុនខ្មែរ ហ៊ឹម គឹមរៀងរបស់កម្ពុជាទទួលបានមេដាយសំរិទ្ធដោយស្វយ័ប្រវត្តក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ដោយការប្រកួតមានកីឡាករតែ៥រូបពេលចាប់ឆ្នោតរូបគេឈរចាំតែម្តង។ លោកប្រធានបន្តថា កីឡាករ វ៉ាន់ វឿនជួបកីឡាករវៀតណាមក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដែលមានកីឡាករចូលរួមចំនួន៧នាក់...
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានផ្ញើសារអបអរសាទរក្រុមកីឡាប៉េតង់កម្ពុជានារីទទួលជ័យជម្នះទំាង២ប្រកួតធ្វើឲ្យក្រុមនេះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទោះបីនៅសល់មួយប្រកួតក៏ដោយ។ ក្នុងសាររបស់លោក ស សុខា មានន័យថា សូមចូលរួមអបអរសាទរដល់ក្រុមកីឡាប៉េតង់កម្ពុជាផ្នែកនារី ដែលបានយកឈ្នះ ២ប្រកួត លើវិញ្ញាសាក្រុម ទី១. យកឈ្នះក្រុមនារីម៉ាឡេស៊ី ដោយពិន្ទុ ១៣ ទល់ ១០...
តូក្យូ៖ក្រុមហ៊ុន Astellas Pharma Inc របស់ប្រទេសជប៉ុនបានយល់ព្រមទិញក្រុមហ៊ុន Audentes Therapeutics Inc ក្នុងតម្លៃប្រហែល៣ ពាន់លានដុល្លារជាសាច់ប្រាក់ ខណៈ ខ្លួនព្យាយាមធ្វើឲ្យថ្នាំពន្ធុជាផ្នែកសំខាន់នៃកំណើនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការព្យាបាលហ្សែនគឺជាផ្នែកមួយនៃការស្រាវជ្រាវអំពីឱសថ និងក្រុមហ៊ុនAstellas ដែលជាក្រុមហ៊ុនផលិតឱសថធំជាងគេទី២របស់ជប៉ុនតាមរយៈការលក់ដែលកំពុងផ្តល់ជូន ៦០ ដុល្លារក្នុងមួយភាគហ៊ុនសម្រាប់ Audentes នៅសាន់ហ្វ្រាន់ស៊ីស្កូដែលជាបុព្វលាភ ១១០ភាគេយចំពោះតម្លៃបិទរបស់វាកាលពីថ្ងៃច័ន្ទ។ អ្នកវិភាគ Citi...
ភ្នំពេញ៖ អ្នកស្រី យ៉ុន ស្រីមាន ជាបុគ្គលិកគណនេយ្យ នៅក្រុមហ៊ុនឯកជនមួយ ក្នុងក្រុងភ្នំពេញមួយ ធ្លាប់តែអស់សង្ឃឹមមិនធ្លាប់ ត្រូវរង្វាន់អ្វីសោះ ប៉ុន្តែនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ស្រាបៀរកម្ពុជាបានកែប្រែកំណត់ត្រា ជីវិតអស់សង្ឃឹមរបស់គាត់។ អ្នកស្រី មាន រៀបរាប់ថា “ខ្ញុំនេះហើយអ្នកមិនដែលឈ្នះអីសោះ ដល់តែហូបស្រាបៀរកម្ពុជាថ្ងៃ១៦នោះ ក្នុងចិត្តក៏ចេះតែផ្សងដល់ ជីដូនជីតាថាឱ្យឈ្នះរង្វាន់ធំអីម្តងមក ព្រោះកូនចៅចង់បើករកស៊ីដើមឆ្នាំថ្មីនេះ។ មានឯណា...