Event

ពីបុគ្គលិកធម្មតា គ្រោងក្លាយជាថៅកែ កសិដ្ឋានចិញ្ចឹមបង្កង ក្រោយឈ្នះ ៤០លានរៀលពីស្រាបៀរកម្ពុជា

ភ្នំពេញ៖ អ្នកស្រី យ៉ុន ស្រីមាន ជាបុគ្គលិកគណនេយ្យ នៅក្រុមហ៊ុនឯកជនមួយ ក្នុងក្រុងភ្នំពេញមួយ ធ្លាប់តែអស់សង្ឃឹមមិនធ្លាប់ ត្រូវរង្វាន់អ្វីសោះ ប៉ុន្តែនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ស្រាបៀរកម្ពុជាបានកែប្រែកំណត់ត្រា ជីវិតអស់សង្ឃឹមរបស់គាត់។

អ្នកស្រី មាន រៀបរាប់ថា “ខ្ញុំនេះហើយអ្នកមិនដែលឈ្នះអីសោះ ដល់តែហូបស្រាបៀរកម្ពុជាថ្ងៃ១៦នោះ ក្នុងចិត្តក៏ចេះតែផ្សងដល់ ជីដូនជីតាថាឱ្យឈ្នះរង្វាន់ធំអីម្តងមក ព្រោះកូនចៅចង់បើករកស៊ីដើមឆ្នាំថ្មីនេះ។ មានឯណា មិនដឹងថាបុណ្យកុសលអី ខ្ញុំគាស់ភ្លាមឃើញ៤០លានរៀល។ ខ្ញុំអរឡើងចង់ហោះទៅហើយ”។

នៅមិនទាន់បាត់រំភើបចិត្តនៅឡើយ អ្នកស្រីបញ្ជាក់ថា “ខ្ញុំហត់នឿយនឹងធ្វើការនៅក្រុមហ៊ុន ហើយក៏គិតចង់បើកកសិដ្ឋានចិញ្ចឹមមាន់ ត្រី និងបង្កង នៅស្រុកខាង ស្វាមីខ្ញុំឯខេត្តកំពង់ស្ពឺ ព្រោះរបរនេះហាក់កំពុង មានទីផ្សារ។ ប៉ុន្តែបញ្ហានៅត្រង់អត់ដើមទុន ស្រាប់តែពេលនេះ ដើមទុនចេញពីកំប៉ុងស្រាបៀរកម្ពុជា មកជួយសម្រេចក្តីស្រម៉ៃ ពីរនាក់ប្តីប្រពន្ធខ្ញុំ និងចិញ្ចឹមគ្រួសារខ្ញុំទាំងមូល”៕

ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top