កីឡា

ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ឈ្នះមេដាយមាស ២ គ្រឿងដូចគ្នា លើប្រភេទកីឡាតេក្វាន់ដូ WTក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី ៥

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ឈ្នះមេដាយមាស ២ គ្រឿងដូចគ្នាលើប្រភេទកីឡាតេក្វាន់ដូ WTនាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី១០ ដល់ថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២៦ នៅអាគារប៊ូយ៉ុងខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងខេមាសហព័ន្ធកីឡាតេក្វាន់ដូ ។

ក្រសួងការពារជាតិ ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តត្បូងឃ្មុំ ឈ្នះមេដាយមាស ១ គ្រឿង ខេត្តកណ្តាល និងតាកែវ ឈ្នះមេដាយ ប្រាក់ ១ គ្រឿងដូចគ្នា៕

Most Popular

To Top