ភ្នំពេញ៖ ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ១៤ គ្រឿងលើប្រភេទកីឡាអត្តពលកម្មគិតត្រឹមថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៩ ដល់ថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២៦ នាទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។

លោក ប៊ូ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ១៤ គ្រឿង មេដាយប្រាក់ចំនួន ៦ គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿង ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង និងមេដាយប្រាក់ចំនួន ៣ គ្រឿង ខេត្តស្វាយរៀង ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង និងមេដាយប្រាក់ចំនួន ២ គ្រឿង ខេត្តព្រៃវែង និងខេត្តកំពង់ចាម ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿងដូចគ្នា។

កីឡាករ-កីឡាការិនីចំនួន ២៣ ក្រសួង រាជធានីខេត្តលើប្រភេទកីឡាអត្តពលកម្មក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៩ ដល់ថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២៦ នាទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។

លោកអគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានបន្ថែមថា ប្រតិភូ គ្រូបង្វឹក គ្រូជំនួយនាក់ និងកីឡាករ-កីឡាការិនី មកពី ២៣ ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តតាកែវ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ៕
ដោយ៖លី ភីលីព








