Event

មិត្តហ្វូន ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដោយជួយឱ្យប្រជាជនកម្ពុជា អាចទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាព

ក្រុមហ៊ុនមិត្តហ្វូន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដែលជាសេវាគាំទ្រផ្នែកសុខភាព តភ្ជាប់ពលរដ្ឋកម្ពុជាទៅកាន់មណ្ឌលវេជ្ជសាស្ត្រ ដែលមានគុណភាពខ្ពស់ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ បន្ថែមពីលើការជួយអ្នកជំងឺស្វែងរកមន្ទីរពេទ្យ និងកក់កាលវិភាគណាត់ជួប MetHealth ក៏បានជួយដោះស្រាយបញ្ហាប្រឈម ទាក់ទងនឹងព័ត៌មាន នីតិវិធីរដ្ឋបាល និងឧបសគ្គភាសា ជាពិសេសសម្រាប់អ្នកដែលស្វែងរក ការព្យាបាលវេជ្ជសាស្ត្រនៅប្រទេសវៀតណាម។

ការធ្វើឱ្យសេវាថែទាំសុខភាពនៅកម្ពុជា កាន់តែងាយស្រួលទទួលបាន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសុខភាពរបស់កម្ពុជាបានរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ លើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ឧបករណ៍ទំនើបៗ និងអ្នកឯកទេសថែទាំសុខភាព។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងរកព័ត៌មានដែលអាចទុកចិត្តបានអំពីមន្ទីរពេទ្យ ការស្វែងយល់ពីឯកទេសវេជ្ជសាស្ត្រ និងការជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាព ដែលសមស្របនៅតែជាបញ្ហាប្រឈម សម្រាប់មនុស្សជាច្រើន។ ក្នុងករណីខ្លះ អ្នកជំងឺចំណាយពេលច្រើនគួរសមក្នុងការស្រាវជ្រាវ និងទាក់ទងមន្ទីរពេទ្យជាច្រើន មុនពេលសម្រេចចិត្តថាតើ ពួកគេគួរទៅរកការព្យាបាលវេជ្ជសាស្ត្រនៅឯណា។

កម្មវិធី MetHealth ត្រូវបានអភិវឌ្ឍឡើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយតភ្ជាប់អ្នកជំងឺទៅនឹងមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលមានមានកេរ្តិ៍ឈ្មោះល្អ និងទុកចិត្តបានទូទាំងប្រទេសកម្ពុជា។ តាមរយៈសេវាកម្មនេះ អ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីមន្ទីរពេទ្យ ស្វែងយល់ពីសេវាវេជ្ជសាស្ត្រដែលកំពុងផ្តល់ជូន និងទទួលបានជំនួយក្នុងការណាត់ជួបជាមួយគ្រឹះស្ថាន សុខាភិបាលដែលឆ្លើយតបនឹងតម្រូវការរបស់ពួកគេបានល្អបំផុត។

តាមរយៈការធ្វើឱ្យការទទួលបានព័ត៌មានថែទាំសុខភាព និងសេវាកម្មណាត់ជួបកាន់តែងាយស្រួល MetHealth ជួយឱ្យពលរដ្ឋកម្ពុជាទទួលបានអត្ថប្រយោជន៍ ពីការថែទាំវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ នៅក្នុងប្រទេសផ្ទាល់ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍបន្តបន្ទាប់ នៃប្រព័ន្ធសុខាភិបាលកម្ពុជា។

ការពង្រីកលទ្ធភាពទទួលបានជម្រើស ថែទាំសុខភាពគុណភាពខ្ពស់នៅប្រទេសវៀតណាម

ស្របទៅនឹងសេវាថែទាំសុខភាពក្នុងស្រុក ប្រទេសវៀតណាមបានក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់អ្នកជំងឺកម្ពុជាជាច្រើនដែលស្វែងរកការពិនិត្យ និងព្យាបាលជំងឺ ដោយសារតែមានបុគ្គលិកពេទ្យប្រកបដោយសមត្ថភាព មន្ទីរពេទ្យទំនើបៗ និងតម្លៃព្យាបាលសមរម្យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺតែងតែប្រឈមមុខនឹង ការលំបាកក្នុងការជ្រើសរើសមន្ទីរពេទ្យឱ្យបានត្រឹមត្រូវ ការរៀបចំការណាត់ជួប និងការស្វែងយល់ពីឯកសារវេជ្ជសាស្ត្រដែលត្រូវការ។ ឧបសគ្គភាសា ការរៀបចំការធ្វើដំណើរ និងនីតិវិធីរដ្ឋបាល ក៏អាចបង្កើតជាក្តីកង្វល់បន្ថែមផងដែរ ដែលនាំឱ្យមានការចំណាយពេលវេលា និងថវិកាកាន់តែច្រើនសម្រាប់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។

តាមរយៈកម្មវិធី MetHealth អតិថិជនអាចទាក់ទងមកកាន់លេខទូរស័ព្ទបន្ទាន់ 097 8 119 119 ឬប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ MetHealth ដើម្បីទទួលបានការណែនាំផ្ទាល់ខ្លួនស្តីពី ការជ្រើសរើសមន្ទីរពេទ្យដែលសមស្រប ការកក់ការណាត់ជួបវេជ្ជសាស្ត្រ ការរៀបចំឯកសារចាំបាច់ និងការសម្របសម្រួលជំនួយក្នុងអំឡុងពេល ធ្វើដំណើរព្យាបាលនៅប្រទេសវៀតណាម។

ការមានសេវាគាំទ្រដាច់ដោយឡែកតាំងពីដើមទី អនុញ្ញាតឱ្យអ្នកជំងឺអាចរៀបចំផែនការទស្សនកិច្ច វេជ្ជសាស្ត្ររបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ ដែលបណ្តាលមកពីព័ត៌មាន ឬឯកសារមិនពេញលេញ។

ក្នុងដំណាក់កាលដំបូង MetHealth បានចាប់ដៃគូជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដ៏គួរឱ្យទុកចិត្តជាច្រើននៅប្រទេសវៀតណាម រួមមាន៖ មន្ទីរពេទ្យ FV មន្ទីរពេទ្យយោធា 175, មន្ទីរពេទ្យ Phuong Nam ស្ថិតក្រោមក្រុមបុត្រសម្ព័ន្ធ Phuong Chau Group មន្ទីរពេទ្យ Hoan My Saigon គ្លីនិកធ្មេញ Nikkori Saigon និងដៃគូថែទាំសុខភាពផ្សេងទៀត។ បណ្តាញនេះផ្តល់ឱ្យអ្នកជំងឺកម្ពុជា នូវជម្រើសកាន់តែទូលំទូលាយសម្រាប់ការពិនិត្យ និងព្យាបាលវេជ្ជសាស្ត្រលើផ្នែកផ្សេងៗ។

ការដាក់ឱ្យដំណើរការកម្មវិធី MetHealth បន្តពង្រីកប្រព័ន្ធអេកូឡូស៊ីសេវាឌីជីថលរបស់ក្រុមហ៊ុន មិត្តហ្វូន ចូលទៅក្នុងវិស័យសុខាភិបាល បន្ថែមលើសេវាទូរគមនាគមន៍ ហិរញ្ញវត្ថុឌីជីថល និងបច្ចេកវិទ្យាដែលមានស្រាប់។

មើលទៅអនាគត ក្រុមហ៊ុនមិត្តហ្វូន នឹងបន្តពង្រីកបណ្តាញដៃគូថែទាំសុខភាព និងលើកកម្ពស់សេវាគាំទ្ររបស់ខ្លួន ដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជាកាន់តែងាយស្រួល ក្នុងការទទួលបានមណ្ឌលវេជ្ជសាស្ត្រ ដែលមានគុណភាពខ្ពស់ទាំងនៅកម្ពុជា និងវៀតណាម។

អតិថិជនអាចស្វែងយល់បន្ថែមអំពី MetHealth និងចុះឈ្មោះប្រើប្រាស់សេវាកម្មនេះដោយទូរស័ព្ទមកលេខ 097 8 119 119 ឬទាញយកកម្មវិធី MetHealth តាមតំណភ្ជាប់ https://onelink.to/wv2t9f ៕

Most Popular

To Top