ហានូយ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសវៀតណាមបាននាំចេញឈើ និងផលិតផលធ្វើពីឈើ និងប្រមូលបានប្រាក់ចំណូល រហូតទៅដល់៩,៦ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំ២០២០នេះ។ យោងតាមការបញ្ជាក់ របស់រដ្ឋបាលព្រៃឈើរបស់វៀតណាម បានបញ្ជាក់ដែរថា តួលេខនេះគឺមានអត្រាកើនឡើង ប្រមាណជា១២,៤ភាគរយ បើប្រៀបធៀបទៅនឹង តួលេខឆ្នាំចាស់ដែលខ្លួនទទួលបាន ខណៈដែលអតិថិជនធំៗរបស់ខ្លួន មានដូចជាប្រទេសចិន សហភាពអ៊ឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និអាមេរិកជាដើម។...
នៅថ្ងៃនេះ កីឡាករខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យ Lionel Messi បានធ្វើការផ្ញើសារជូនពរ ដល់លោក Diego Maradona ក្នុងពេលដែលលោកទើបទទួលការវះកាត់បានជោគជ័យ។ ប្រធានក្រុមរបស់ក្លឹប Barcelona និងក៏ជាប្រធានក្រុម របស់ជម្រើសជាតិអេស្បាញផងរូបនេះ បានផ្ញើសារដោយក្តីស្រលាញ់ពេញបេះដូង ទៅកាន់វិរៈបុរសអាហ្សង់ទីនរូបនេះ ដែលបច្ចុប្បន្នទើបតែបានវះកាត់បានជោគជ័យ សម្រាប់បញ្ហាឈាមកក ក្នុងខួរក្បាលរបស់គាត់។ Messi...
ក្លឹប Manchester United ត្រូវបានគេល្ហិចល្ហៀងកាលពីពេលថ្មីៗនេះថា បានទៅទាក់ទងចរចានឹង លោក Mauricio Pochettino មកធ្វើជាអ្នកចាត់ការក្លឹបមួយនេះ បើយោងតាមការចុះផ្សាយ Manchester Evenning News។ បើតាមប្រភពខាងលើដដែលនេះ បានឲ្យដឹងដែរថា Man Utd មានបំណងចង់ផ្លាស់ប្ដូរលោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹបបច្ចុប្បន្ននេះ...
តូក្យូ៖ក្រុមហ៊ុន Rakuten Mobile Inc បានប្រកាសថា ខ្លួននឹងណែនាំ AI Kantan Honnin Kakunin (AI Easy ID Verification) eKYC (អេឡិចត្រូនិចស្គាល់អតិថិជនរបស់អ្នក) សម្រាប់កិច្ចសន្យាតាមប្រព័ន្ធអ៊ីនធើណេតសម្រាប់ សេវាកម្មក្រុមហ៊ុនដឹកជញ្ជូនចល័តរបស់ខ្លួននៅថ្ងៃទី៩ ខែវិច្ឆិកា យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ តាមរយៈសេវាកម្ម eKYC...
ឡុង៖ឧស្សាហកម្មរថយន្តអេឡិចត្រូនិច របស់ចក្រភពអង់គ្លេស ដែលមានរយៈពេលយូរអង្វែងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់ ជប៉ុនកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាក្រោមការរៀបចំពាណិជ្ជកម្មថ្មីត្រូវបានស្នើឡើងដោយ សហគមន៍អ៊ឺរ៉ុប យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ បើយោងតាមរបាយការណ៍ជាផ្លូវការនៃការចរចាថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានយល់ព្រមកាលខែមករាក៏ដោយ ក៏ក្រុមហ៊ុនជប៉ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេសអាចប្រឈមនឹងពន្ធ ១០ ភាគរយលើការនាំចេញរថយន្តអគ្គិសនីទៅក្នុងប្លុកសេដ្ឋកិច្ច ។ តំណាងឧស្សាហកម្ម និងអ្នកវិភាគបានព្រមានថា នេះអាចធ្វើឲ្យប្រទេសនេះក្លាយជាទិសដៅវិនិយោគដែលមិនទាក់ទាញសម្រាប់ក្រុមហ៊ុនជប៉ុន និងធានាថាសហភាពអឺរ៉ុបក្លាយជាកន្លែងសំខាន់សម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី។ ចក្រភពអង់គ្លេសកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរជាមួយសហភាពអឺរ៉ុបរហូតដល់ខែមករា ដូច្នេះការនាំចេញពីក្រុមហ៊ុនជប៉ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេសចូលក្នុងប្លុកនេះនៅតែមិនទាន់មានពន្ធគយនៅឡើយ។ វាត្រូវបានគេសង្ឃឹមថាកិច្ចព្រមព្រៀងថ្មីនឹងកើតឡើងនៅដើមឆ្នាំនេះ។ កិច្ចព្រមព្រៀងថ្មីនោះនឹងឃើញមានច្បាប់ដើម ដើម្បីធានាទំនិញដែលមកពីចក្រភពអង់គ្លេស ឬសហភាពអឺរ៉ុបមានមាតិកា...
ការប៉ះទង្គិច ដោយអំពើហឹង្សាកើនឡើងក្នុងចំណោមសត្វស្វា Silverbacks ឡើងវិញនៅពេលដែលគ្រួសារកាន់តែច្រើន មានទីជម្រកតែមួយបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសដែលកំពុងបន្ថយចំនួនសត្វស្វា ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា សត្វស្វា Gorilla ក៏ត្រូវមានបញ្ហាយ៉ងខ្លាំងចំពោះចំនួនកំពុងថយចុះផងដែរ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វដែលមានសន្តិភាពជាទូទៅប្រែទៅជាសត្វមានអំពើហឹង្សានៅពេលដែលផ្ទះរបស់ពួកគេមានមនុស្សរស់នៅច្រើន ព្រឹត្តិការណ៍បង្កើតឲ្យមានមនុស្សស្លាប់ច្រើន។ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យប្រជាសាស្ត្រ និងអាកប្បកិរិយារយៈពេល ៥០ ឆ្នាំពី Rwanda បានរកឃើញថា នៅពេលក្រុមគ្រួសារស្វា...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា រដ្ឋាភិបាលថៃ បានប្រកាសថា ខ្លួនបានបិទវេបសាយ Pornhub និងវេបសាយស្រដៀងគ្នា ចំនួន 190 ផ្សេងទៀត ដែលជាវេបសាយសិច និងរូបភាពអាសអាភាស ។ ទោះជាយ៉ាងណាក្តី មកដល់ពេលនេះ វាបានកំពុងតែបណ្តាល ឱ្យមានការខឹងសម្បារ នៅលើប្រព័ន្ធផ្សព្វផ្សាយ...
ប្រសិនបើលោកអ្នក ចង់ធ្វើដំណើរទៅកាន់កោះរុងសន្លឹម ឬកោះរ៉ុង កុំភ្លេចធ្វើការ Booking ជាមួយនឹង Buva sea Cambodia នឹងទទួលបាន បទពិសោធន៍ថ្មី ជាមួយនឹងការធ្វើដំណើរត្រឹមតែ 30នាទីប៉ុណ្ណោះ ។ អ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងខែវិច្ឆិកានេះផងដែរ រាល់ការ Booking តាមរយៈ Buva Sea Cambodia...
អាមេរិកខាងជើង ៖ សត្វគោព្រៃធ្លាប់ធ្វើ ដំណើរឆ្លងកាត់ទ្វីប អាមេរិកខាងជើង ភាគច្រើនកំពុងស្ថិតជាប្រភេទសត្វព្រៃ ជិតផុតពូជ ដោយសារតែការ បាត់បង់ជម្រក និងការបរបាញ់ ប៉ុន្តែនាពេល នេះ ត្រូវដោះលែងជា ផ្នែកមួយ នៃគោលបំណងនាំយកប្រភេទ សត្វដែលត្រូវបានគម្រាមកំហែងទាំងនោះ ត្រឡប់ទៅជាព្រៃនៅអាមេរិកខាងជើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វគោព្រៃប្រហែល ១០០...
រុស្ស៊ី ៖ ការសម្តែងសម្រាប់ខ្សែភាពយន្តដំបូង ដែលនឹងត្រូវថតនៅលើស្ថានីយ៍ អវកាសអន្តរជាតិ (ISS) កំពុងចាប់ផ្តើមនៅក្នុងប្រទេសរុស្ស៊ី នៅពេលប្រទេសនេះសង្ឃឹមថា នឹងអាចផ្តួលលោក Tom Cruise និងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos កំពុងធ្វើការជាមួយប៉ុស្តិ៍ទូរទស្សន៍ធំជាងគេ បង្អស់របស់ប្រទេសគឺ Channel One ដើម្បីស្វែង...