កីឡា

Messi ផ្ញើសារជូនពរដល់ Maradona ក្រោយវះកាត់បានជោគជ័យ

នៅថ្ងៃនេះ កីឡាករខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦សម័យ Lionel Messi បានធ្វើការផ្ញើសារជូនពរ ដល់លោក Diego Maradona ក្នុងពេលដែលលោកទើប
ទទួលការវះកាត់បានជោគជ័យ។

ប្រធានក្រុមរបស់ក្លឹប Barcelona និងក៏ជាប្រធានក្រុម របស់ជម្រើសជាតិអេស្បាញផងរូបនេះ បានផ្ញើសារដោយក្តីស្រលាញ់ពេញបេះដូង ទៅកាន់វិរៈបុរសអាហ្សង់ទីនរូបនេះ ដែលបច្ចុប្បន្នទើបតែបានវះកាត់បានជោគជ័យ សម្រាប់បញ្ហាឈាមកក ក្នុងខួរក្បាលរបស់គាត់។

Messi បាននិយាយបែបនេះថា៖ សូមឲ្យកម្លាំងទាំងឡាយនៅលើលោក ជួយដល់ Maradona ហើយទាំងខ្ញុំនិងក្រុមគ្រួសារ ចង់ឃើញអ្នកមានសុខភាពល្អឡើងវិញ ក្នុងពេលឆាប់ៗនេះ! ដោយក្តីស្រលាញ់ពេញបេះដូង!

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top