BEIRUT៖ ប្រភពពីតុលាការបាននិយាយថា អគ្គរដ្ឋអាជ្ញានៃប្រទេសលីបង់ បានសម្រេចចិត្តមិនចោទប្រកាន់ អតីតមហាសេដ្ឋី និងអតីតប្រធានក្រុមហ៊ុន Nissan រត់គេចខ្លួនលោក Carlos Ghosn សម្រាប់ការមកលេងប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ ២០០៨ ដោយសារតែលក្ខន្តិកៈ នៃដែនកំណត់បានផុតកំណត់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។មេធាវី៣រូបបានដាក់ញត្តិមួយ កាលពីខែមករាអំពាវនាវ ឲ្យពាណិជ្ជករអាយុ ៦៦ ឆ្នាំត្រូវបានកាត់ទោសពីបទធ្វើដំណើរទៅរដ្ឋជ្វីហ្វក្នុងនាមជាប្រធានក្រុមហ៊ុន Renault-Nissan...
អាមេរិក ៖ គណនី Twitter ក្លែងក្លាយមានឈ្មោះ ‘Elon Musk’ បានបង្កើតនូវការឆបោក Cryptocurrency លើគណនីtweetរបស់លោកDonald Trumpឆ្លើយតប និងបានលួចលុយចំនួន ៣២,០០០ ដុល្លារជា bitcoin ពីអ្នកប្រើប្រាស់ក្នុងរយៈពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះ។ គណនីដែលបានផ្ទៀងផ្ទាត់ ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណេត កាលពីថ្ងៃពុធជាមួយនឹងឈ្មោះបង្ហាញ ‘Elon Musk’...
បរទេស ៖ ស្របពេលដែលពិភពលោក ទន្ទឹងរង់ចាំលទ្ធផល ប្រកបដោយអត្ថន័យ ពីការបោះឆ្នោតជ្រើសប្រធានាធិបតី អាមេរិកនោះ អ្នកវិនិយោគចិននានា ដែលគិតថាលោក ដូណាល់ ត្រាំ នឹងឈ្នះឆ្នោតជាថ្មីម្តងទៀតនោះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនសូហ្វហ្វែគ្រប់គ្រងចរាចរណ៍ដែនអាកាស ចុះបញ្ជីក្នុងទីក្រុងស៊ិនជិន មានការកើនឡើង នៅថ្ងៃពុធនេះ ។ អ្នកវិភាគនិងអ្នកវិនិយោគនានា តាមសេចក្តីរាយការណ៍ បានរំពឹងយ៉ាងខ្លាំងក្លា ចំពោះការឈ្នះរបស់លោក ត្រាំ...
កីឡាករខ្សែការពារ Saliba ដែលមិនទាន់ ត្រូវបានបង្ហាញខ្លួនឲ្យឈុតធំ សូម្បីតែម្តងនៅឡើយនោះ ចាប់តាំងតែពីបានផ្ទេរ មកពីក្លឹប Saint Etienneក្នុងតម្លៃ៣០លានផោន ត្រូវបានគេសង្ស័យថា នឹងអាចចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ហើយនៅខាងមករាខាងមុខនេះ ។ គ្រូបង្វឹករបស់ក្លឹប គឺលោក Mikel Arteta បាននិយាយថាកីឡាករ William Saliba អាចចាក់ចេញពីក្លឹប...
បរទេស៖ គ្រាន់តែរយៈពេលមួយខែប៉ុណ្ណោះ ប្រទេសវៀតណាមនៅតំបន់ភាគកណ្តាលបានរងគ្រោះដោយទឹកជំនន់ចំនួន ៣, ព្យុះវាយប្រហារចំនួន ៤ និងការរអិលបាក់ដី ជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥៩ នាក់និងបាត់ខ្លួន ៧១ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃទី ៤...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន កាលពីថ្ងៃពុធបានប្រឆាំង ដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការដែលបានអនុម័តដោយក្រសួងការបរទេស សហរដ្ឋអាមេរិក ក្នុងការលក់យន្តហោះដ្រូនពីលើអាកាសដល់កោះតៃវ៉ាន់។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅកោះតៃវ៉ាន់ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើគោលការណ៍ចិនតែមួយ និងគោលការណ៍ចិន-អាមេរិកចំនួន ៣ ។ លោកបានបន្ថែមទៀតថា សកម្មភាពនេះ ធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពសន្តិសុខ...
កន្លែងសម្រាកកាយរបស់ស្តេច Henry VIII ក្រោយពីធ្លាក់ពី លើខ្នងសេះរបស់ព្រះអង្គក្នុងកំឡុងពេលចុងក្រោយរបស់លោកនៅឆ្នាំ១៥៣៦ ត្រូវបានរកឃើញ ដោយអ្នកបុរាណវិទ្យានៅលើទីតាំងនៃវិមាន Greenwich នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កាលឆ្នាំ១៥៣៦ បុរសម្នាក់ដែលមានអាយុ ៤៤ ឆ្នាំ Henry បានធ្លាក់ពីលើសេះរបស់លោកពេលកំពុងលោតនៅវិមាន Greenwich ធ្វើឲ្យ ព្រះមហាក្សត្រមានរបួសធ្ងន់ និងសន្លប់អស់រយៈពេល២ម៉ោង។នេះគឺជាលើកចុងក្រោយដែលអ្នក ចូលចិត្តប្រណាំងសេះ និងចូលរួមក្នុងល្បែងកម្សាន្តដែលលោកចូលចិត្ត។...
បរទេស៖ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមលក់ការធ្វើទំនើបកម្មសម្រាប់យន្តហោះចម្បាំង F-16 របស់កងកម្លាំងទ័ពអាកាសប្រទេសរ៉ម៉ានីហើយ។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារសហប្រតិបត្តិការសន្ត សុខការពារជាតិអាមេរិកនោះ បាននិយាយប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងមានទំហំទឹកប្រាក់១៧៥,៥លានដុល្លារ ដែលមានក្រុមហ៊ុនការពារជាតិ Lockheed Martin ជាអ្នកចុះកុងត្រាចម្បងនោះ គឺត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តយល់ព្រមដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ប្រទេសរ៉ូម៉ានី ដែលបានចូលជាសមាជិកអង្គការសម្ពន្ធមិត្តណាតូ ចាប់តាំងពីឆ្នាំ២០០៤មកនោះ...
the Goal នៅថ្ងៃនេះបានសរសេរថា ដំណឹងដ៏ល្អមួយសម្រាប់ Barcelona ខណៈដែលអ្នកចាំទីឈុតធំ Stegen គឺអាចមានឈ្មោះនៅក្នងបញ្ជី សម្រាប់ការប្រកួត Champion League ពាក់កណ្តាលអាទិត្យនេះវិញបានហើយ។ កីឡាករអ្នកចាំទីអាល្លឺម៉ង់ Marc Andre ter Stegen ត្រូវបានគេដាក់បញ្ចូលឈ្មោះ នៅក្នុងបញ្ជីកីឡាករ ដែលត្រូវប្រកួតប៉ះ នឹងក្រុម Dynamo...
បរទេស៖ កងកម្លាំងទ័ពជើងទឹក មកពីសហរដ្ឋអាមេរិក និងប្រទេសនៅអាមេរិកឡាទីន ចំនួន៨ប្រទេស តាមសេចក្តីរាយការណ៍ អាចនឹងចាប់ផ្តើមធ្វើប្រតិបត្តិការ នៅមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅជិតតំបន់អេក្វាទ័រ ជាផ្នែកមយនៃសមយុទ្ធ UNITAS LXI ដែលបានចាប់ផ្តើមកាលពីសប្ដាហ៍មុន។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភា្នក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សមយុទ្ធនៅក្នុងឆ្នាំនេះ គឺមានរួមបញ្ចូលទាំងកងកម្លាំង មកពីប្រទេសអាហ្សង់ទីន ប្រេស៊ីល ឈីលី...