the Goal នៅថ្ងៃនេះបានសរសេរថា ដំណឹងដ៏ល្អមួយសម្រាប់ Barcelona ខណៈដែលអ្នកចាំទីឈុតធំ Stegen គឺអាចមានឈ្មោះនៅក្នងបញ្ជី សម្រាប់ការប្រកួត Champion League ពាក់កណ្តាលអាទិត្យនេះវិញបានហើយ។
កីឡាករអ្នកចាំទីអាល្លឺម៉ង់ Marc Andre ter Stegen ត្រូវបានគេដាក់បញ្ចូលឈ្មោះ នៅក្នុងបញ្ជីកីឡាករ ដែលត្រូវប្រកួតប៉ះ នឹងក្រុម Dynamo Kiev នៅបន្ទាប់ពីបានជាសះស្បើយ ពីរបួស១០០ភាគរយហើយនោះ។
រំលឹកដែរថា ដោយសារតែរបួស និងការវះកាត់កាលពីខែសីហាកន្លងមក អ្នកចាំទីរូបនេះ គឺមិនមានវត្តមានប្រកួតឲ្យក្លឹបឡើយ តាំងតែពីរដូវកាលថ្មីបានចាប់ផ្តើមមកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី