បរទេស៖ មន្ត្រីនាំពាក្យ កងកម្លាំងអាមេរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសមួយ ទៅលើពួកបះបោរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ភាគកណ្ដាល កាលពីថ្ងៃល្ងាចអាទិត្យ ក្នុងគោលបំណង ការពារកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន។ លោកវរសេនីយ៍ឯក Sonny Leggett បានមានប្រសាសន៍ នៅក្នុងបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃចន្ទនេះថា ការវាយប្រហារ តាមអាកាសនៅខេត្ត...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះ បានស្នើឡើងថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក គួរតែយល់ព្រមគ្នា មិនដាក់ពង្រាយប្រើមីស៊ីល មានមូលដ្ឋានលើគោកនៅតំបន់អឺរ៉ុប និងណែនាំ ឲ្យមានវិធានការ ផ្ទៀងផ្ទាត់គ្នាទៅវិញទៅមក ដើម្បីកសាងទំនុកចិត្ត ក្រោយពីបញ្ចប់សន្ធិសញ្ញា គ្រប់គ្រងអាវុធនុយក្លេអ៊ែ INF។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែ វាយប្រហារចម្ងាយមធ្យម នៅដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ កាលពីឆ្នាំមិញនេះ...
ទំរង់លេងរបស់ Man City ហាក់ដូចជាមិនល្អប្រសើរឡើយ ក្នុងការប្រកួតលីគនៅសប្តាហ៍ចុងក្រោយនេះហើយជាក់ស្តែងការប្រកួតយប់មិញ ដែលបញ្ចប់លទ្ធផលប្រកួតគឺបានត្រឹម១គ្រាប់ស្មើទៅនឹង ម្ចាស់ផ្ទះ West Ham។ ម្ចាស់ផ្ទះនាំំមុខមុនតាំងតែពីនាទីទី១៨ដោយកីឡាករ Antonio ហើយក៏បានបន្តគ្មានគ្រាប់បាល់រហូតដល់ចប់តង់ទី១។មេឃខៀវ Man City ហាក់ដូចជាមិនអាចធ្វើអ្វីម្ចាស់ផ្ទះបានឡើយរហូត ដល់នាទីទី៥១ទើបខ្សែប្រយុទ្ធវ័យក្មេង Foden រកបាន១គ្រាប់តាមស្មើវិញទាំងប្រផិតប្រផោយ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ Man City មានត្រឹមតែ៨ពិន្ទុប៉ុណ្ណោះពីការប្រកួតក្នុងលីគទាំង៥ប្រកួតនិងស៊ុតបានតែ១១គ្រាប់ប៉ុណ្ណោះសរុប៕...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ក្រុមហ៊ុន Boeing Defense ក្រុមហ៊ុន Raytheon និងក្រុមហ៊ុនអាមេរិកដទៃទៀត ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធក្នុងការលក់អាវុធ របស់ទីក្រុងវ៉ាស៊ីនតោនឲ្យកោះតៃវ៉ាន់។ តាមសេចក្តីរាយការណ៍ លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិននឹងធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន...
ផ្សារទំនើប ជីប ម៉ុង រកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ ទាំង២២រូបហើយ ក្នុងឱកាសអបអរ គម្រប់ខួប២ឆ្នាំរបស់ខ្លួន ក្នុងខែកញ្ញាកន្លទៅនេះ។ កម្មវិធីប្រគល់រង្វាន់ធំ ជូនអ្នកឈ្នះនេះ បានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥ តុលា កន្លងទៅនេះ ក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅ ជីបម៉ុង ណូរ៉ូ ម៉ល។ លោក Laurent Hamelet នាយកផ្នែក Supermarket និងExpress នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា៖ «ផ្សារទំនើប ជីបម៉ុង តែងតែមានការ ផ្តល់ជូនពិសេសលើទំនិញ យ៉ាងសម្បូរបែប ដែលមានគុណភាពខ្ពស់ និងរង្វាន់ លើកទឹកចិត្តជាច្រើន ដល់អតិថិជន ដែលតែងតែគាំទ្រទិញទំនិញ នៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express របស់យើង»។ ផ្សារទំនើប ជីប ម៉ុង មានលក់ផលិតផល យ៉ាងសម្បូរបែប រួមមាន គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ប្រចាំថ្ងៃ ភេសជ្ជៈរួមទាំងផលិតផល ក្នុងស្រុកដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និងផលិតផលជាច្រើនទៀត ដែលធានាគុណភាពខ្ពស់ ការវេចខ្ចប់ស្តង់ដារ ប្រកបដោយអនាម័យខ្ពស់។ ចំណែកការដើរទិញទំនិញ គឺប្រកបដោយផាសុកភាពផងដែរ។ គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express មាន ចំនួន ៧ទីតាំងគឺ នៅតាមបណ្តោយ មហាវិថីព្រះមុន្នីវង្ស, អ៊ីឌិនហ្គាឌិន, ជីប ម៉ុង ណូរ៉ូ ម៉ល រួមទាំង ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក សេនធើ, ជីប ម៉ុង Express លែនម៉ាក ២៧១និង ជីប ម៉ុង Express ៤៨៤ នៅបឹងត្របែក៕
កណ្តាល ៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញ ចុះសួរសុខទុក្ខ និងចែកសម្ភារៈហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិ ថ្នាលទូកកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងហ្វឹកហាត់ជាប្រចាំត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខនេះ។ លោក ជា...
បរទេស៖ បញ្ហាទឹកជំនន់នៅទីក្រុង ហូជីមិញ បានកើតឡើងកាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០២០នេះ ដោយមានផ្លូវចំនួន ១៨ ខ្សែទៀតបានលិចលង់ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្លូវសរុបចំនួន ៣៥ ខ្សែ ដែលបានជន់លិចក្នុងចន្លោះខែមករានិងកញ្ញា...
អាមេរិក៖ លោក Elon Musk មានផែនការប្រកបដោយមហិច្ឆតា ក្នុងការកសាងទីក្រុងមួយ ដែលមានប្រជាជន ១ លាននាក់នៅលើភពព្រះអង្គារ ហើយជឿជាក់ថា ផ្កាយរណបរបស់ SpaceX’s Starlink នឹងដើរតួយ៉ាងសំខាន់ នៅក្នុងបេសកកម្មនេះ ដែលធ្វើឲ្យក្រុមហ៊ុន ត្រៀមបញ្ជូនទៅធ្វើអាណានិគម លើពិភពក្រហមតែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រធានក្រុមហ៊ុន និង...
ទីក្រុងស៊ីដនី៖ ទូរស័ព្ទ iPhone 12 ស៊េរីថ្មី របស់ក្រុមហ៊ុន ផលិតស្មាតហ្វូនយក្សសហរដ្ឋអាមេរិក Apple ត្រូវបានដាក់លក់ នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យអតិថិជនមានលទ្ធភាព អាចចាប់យកស្មាតហ្វូន បានទាំងនៅលើអ៊ីនធើណេត ឬនៅក្នុងហាង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ដើម្បីសម្គាល់ការចេញលក់នេះ លោក Deirdre O’Brien អនុប្រធានជាន់ខ្ពស់ផ្នែកលក់រាយ...
កាលីហ្វ័រញ៉ា៖ អត្រាកំណើតនឹងធ្លាក់ចុះ ធ្វើឲ្យមនុស្សភាគច្រើន នឹងនៅលីវបានយូរ ចំណែកស្ត្រី នឹងរួមភេទដោយខ្លួនឯងថែមទៀត ដូច្នេះអ្នកវិទ្យាសាស្ត្រព្យាករណ៍ ពីរបៀបដែលសង្គមនឹងផ្លាស់ប្តូរ នៅក្នុងពិភពក្រោយមេរោគ COVID -19 ព្រមទំាងជះឥទ្ធិពលឱកាសការងារ និងការគាំទ្រដល់ប្រជាជនវ័យចំណាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លើសពីនេះទៀត ការបែងចែកមិនស្មើភាពគ្នា នៃកម្លាំងពលកម្មក្នុងគ្រួសារបន្ថែម នាំមកដោយការជាប់សោរក្នុងផ្ទះ អាចមើលឃើញពីវិសមភាពយេនឌ័រកើនឡើង និងជំរុញការអភិរក្សសង្គមបន្ថែមទៀត។ តាមអ្នកស្រាវជ្រាវជាច្រើន...