ព័ត៌មានអន្តរជាតិ

រុស្ស៊ី ស្នើឲ្យមានការផ្ទៀងផ្ទាត់មីស៊ីលថ្មី ជាមួយអាមេរិក ក្រោយចប់សន្ធិសញ្ញា

បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះ បានស្នើឡើងថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក គួរតែយល់ព្រមគ្នា មិនដាក់ពង្រាយប្រើមីស៊ីល មានមូលដ្ឋានលើគោកនៅតំបន់អឺរ៉ុប និងណែនាំ ឲ្យមានវិធានការ ផ្ទៀងផ្ទាត់គ្នាទៅវិញទៅមក ដើម្បីកសាងទំនុកចិត្ត ក្រោយពីបញ្ចប់សន្ធិសញ្ញា គ្រប់គ្រងអាវុធនុយក្លេអ៊ែ INF។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា កងកម្លាំងនុយក្លេអ៊ែ វាយប្រហារចម្ងាយមធ្យម នៅដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ កាលពីឆ្នាំមិញនេះ ដោយចោទទីក្រុងមូស្គូ ពីបទរំលោភបំពានសន្ធិសញ្ញានោះ ប៉ុន្តែការចោទប្រកាន់បែបនេះ ត្រូវបានវិមានក្រឹមឡាំងបដិសេធ។

នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ វិមានក្រឹមឡាំង បានលើកឡើង ពីវិធានការបំបាត់ភាពតានតឹង ដូចជាការអនុញ្ញាតឲ្យរុស្ស៊ី ធ្វើការត្រួតពិនិត្យមើលប្រព័ន្ធ Aegis Ashore របស់សហរដ្ឋអាមេរិកនៅអឺរ៉ុប ហើយសហរដ្ឋអាមេរិក ត្រួតពិនិត្យមើលមីស៊ីល 9M729 របស់រុស្ស៊ី នៅក្នុងបរិវេណអគារនានា ក្នុងតំបន់ជាដើម៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top