ភ្នំពេញ៖ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ និងក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃគឺជាក្រុមជើងខ្លាំងលើប្រភេទការ៉ាតេគ្មានក្លិបមួយណាអាចដណ្តើមជើងឯក និងជើងឯករងនៃព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ឡើយនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញ។ ក្នុងឳកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ឡើយនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពូជាក្លិបកីឡាការ៉ាតេក្រសួងការពារជាតិគ្រង់តំណែងជើងឯកដោយដណ្តើមមេដាយសរុបចំនួន២៣គ្រឿងក្នុងនោះមេដាយមាស១១គ្រឿង មេដាយមាសប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ចំណែកជើងឯករងគឺក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃដណ្តើមេដាយ១៥គ្រឿងក្នុងនោះមេដាយមាស៨គ្រឿង មេដាយមាសប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង។ ក្លិបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ចដណ្តើមេដាយ២៧គ្រឿងរួមមានមេដាយមាស៤គ្រឿង មេដាយមាសប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធ១០គ្រឿង ក្លិបកីឡាការ៉ាតេបញ្ជាការដ្ឋានអង្គរក្ស២៤៦ ដណ្តើមេដាយ៩គ្រឿងរួមមានមេដាយមាស៤គ្រឿង និងមេដាយមាសប្រាក់៥គ្រឿង ចំពោះក្លិបកីឡាការ៉ាតេសុវណ្ណភូមិអូឡាំពិកដណ្តើមេដាយ៤គ្រឿងរួមមានមេដាយមាស៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ...
ភ្នំពេញ៖លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានមានប្រសាសន៍ថា សូមចូលរួមលេងកីឡាវាយកូនឃ្លីលើតុនេះ ឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត ដែលជាឱកាសដើម្បី បង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ ម្យ៉ាងវិញទៀតដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេស ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ របស់យើងឲ្យកាន់តែមានការរីកចម្រើន។ លោកប្រធានបន្តថា ជាមួយនោះកម្មវិធីប្រកួតរបស់យើងក៏ជាឱកាស ដើម្បីឲ្យសហព័ន្ធរបស់យើង គណៈកម្មការរបស់យើង ក្នុងវិស័យកីឡាវាយកូនឃ្លីលើតុ បានរកឃើញកីឡាករ-កីឡាការិនីឆ្នើមៗរបស់យើង ដើម្បីត្រៀមឈានឆ្ពោះទៅវគ្គបំប៉ន...
អាមេរិក៖ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមគិតលុយដល់ពាណិជ្ជករដែលប្រើប្រាស់សេវាកម្មផ្ញើសារ ដោយផ្តល់ជូននូវការទិញនៅក្នុងកម្មវិធី និងសេវាកម្មបង្ហោះផ្សេងៗទៀតនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លក្ខណៈពិសេសមួយគឺផ្តល់ឲ្យអាជីវកម្មនូវសមត្ថភាព ក្នុងការលក់ផលិតផលនៅលើ WhatsApp តាមរយៈFacebook Shops ដែលអតិថិជនអាចទិញដោយផ្ទាល់ពីការជជែក។ ក្រុមហ៊ុនក៏អាចបន្ថែមប៊ូតុង ទិញកន្លែងផ្សេងទៀត ដោយនាំអតិថិជនទៅសេវាកម្មផ្ញើសារដើម្បីទិញទំនិញ ឬសេវាកម្មផ្សេងៗ។ សេចក្តីប្រកាសនេះបានចែករម្លែកថា WhatsApp កំពុងឈានជើងចូលក្នុងវិស័យកុំព្យូទ័រ Cloud ដែលផ្តល់ជូនក្រុមហ៊ុនប្រើឧបករណ៍ផ្ញើសារសេវាកម្មអតិថិជនមានលទ្ធភាពរក្សាទុកសារទាំងនោះនៅលើម៉ាស៊ីនមេ Facebook។...
ខ្សែប្រយុទ្ធ Jamier Vardy បានផ្លាស់ប្ដូរ ចូលទាត់បញ្ចូលទីមួយគ្រាប់ ជួយ Leicester City ឈ្នះក្រៅដីលើ Arsenal កាលពីយប់មិញពាន Premier League។ Vardy វ័យ៣៣ឆ្នាំបានខកខានលេង២ប្រកួតឲ្យ Leicester ដោយសារតែរបួសកំភួនជើង ប៉ុន្តែពេលនេះគេបានត្រឡប់មកកាន់ទីលាន ដើម្បីជួយក្រុមវិញហើយ។ គ្រាប់បាល់របស់អតីតជម្រើសជាតិអង់គ្លេសកើតឡើង ដោយការតែតបញ្ចូលទី ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម...
អតីតកីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹប Everton ម្នាក់នៅថ្ងៃនេះ បានធ្វើការអះអាងទាំងមានទំនុកចិត្តថា ក្លឹបនឹងអាចមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីទទួលបានសិទ្ធិ ក្នុងការចូលរួមប្រកួត នៅពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុប Champion League នារដូវកាលក្រោយ។ លោក Wayne Rooney បានធ្វើការលើកឡើងថា Everton និង Champion League ពិតជាអាចទៅរួចក្នុងពេល...
បរទេស៖ នៅថ្ងៃអាទិត្យនេះ សមាជិកសភារបស់ប្រទេសអ៊ីស្រាអ៊ែលម្នាក់ បានធ្វើការអះអាងថា ការលក់នូវយន្តហោះចម្បាំងប្រភេទ F-35 ទៅឲ្យប្រទេសកាតា នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ដោយមិនមានការប្រឆាំងជំទាស់ណាមួយឡើយ ពីរដ្ឋាភិបាលទីក្រុងយេរូសាឡឺម។ លោក Yuval Steinitz ដែលក៏ជាតំណាងឲ្យ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទទួលបន្ទុក កិច្ចការងារសន្តិសុខជាតិដែរនោះ បានបញ្ជាក់ថា អ៊ីស្រាអ៊ែលនឹងមិនមានបញ្ហាអ្វីឡើយ ប្រសិនបើកាតា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មនុស្សដែលមានអាយុចំណាស់ ជាងគេបំផុតរបស់អង់គ្លេស បានទទួលមរណៈភាពហើយ ក្នុងពេលដែលគាត់មានអាយុដល់ទៅ ១១២ឆ្នាំ។ លោកយាយ Joan Hocquard ត្រូវបានគេដឹងថា បានកើតនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ១៩០៨ គឺនៅក្នងថ្ងៃខែឆ្នាំជាមួយគ្នា ទៅនឹងបុរសដែលមាន អាយុចាស់ជាងគេបំផុតលោក Bob Weighton...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ ពូ មីង ជាគ្រួសារក្រីក្រ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង...
បរទេស៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមានអាមេរិកថា ចិនមិនខ្លាចសង្គ្រាមក្នុងលក្ខណៈ ជាតិនិយមដ៏ខ្លាំងក្លាឡើយ និងសុន្ទរកថាចង្អុលបង្ហាញពីខួបលើកទី ៧០ នៃការចូលរបស់ចិនទៅចូល ក្នុងសង្គ្រាមកូរ៉េប្រឆាំងនឹងកងទ័ពអាមេរិក ចំពេលមានភាពតានតឹងដែលកំពុង កើនឡើងរវាងមហាអំណាចធំៗ ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងពីវិមានប្រជាជនចិន...
ដាម៉ាស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក WHO បានប្រគល់ជំនួយជា សំភារៈថ្នាំពេទ្យប្រមានជា ៨,៨តោន ទៅឲ្យប្រទេសស៊ីរីដើម្បី ធ្វើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។ ការដឹកជញ្ជូនត្រូវបានធ្វើឡើង តាមនាវានិងតាមរយៈអាកាសយានដ្ឋាន អន្តរជាតិរបស់ទីក្រុងដាម៉ាសផង ត្រូវបានគេមើលឃើញថាមានរួមទាំង ឈុតការពារសម្រាប់ក្រុម អ្នកធ្វើការផ្ទាល់ជាមួយនឹងកូវីដ១៩ ព្រមទាំងថ្នាំពេទ្យនិងឧបករណ៍ ពេទ្យជាច្រើនទៀតផងដែរ។ ក្រោយពេលដែលចុះហត្ថលេខា ទទួលយកជំនួយឧបត្ថម្ភទាំងអស់ នោះហើយលោក...