ការមកដល់នៃអាកាសធាតុត្រជាក់ ជាធម្មតាក៏ជាការមកដល់ នៃអាលការៈឈឺបំពង់កផងដែរ។ខណៈដែលការមិនស្រួលបំពង់ក ជាធម្មតាអាចត្រូវបានព្យាបាលនៅផ្ទះ ដោយការសម្រាក និងញ៉ាំជាតិទឹកឱ្យបានច្រើន។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ បាក់តេរី ឬវីរុសអាចបង្កឱ្យឈឺបំពង់ក ដែលអាចត្រូវការការយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យ។ បណ្ឌិត្យសភាវេជ្ជសាស្ត្រ ផ្នែកវះកាត់ឆ្អឹង និងកនៅបណ្ឌិត្យសភាអាមេរិក (The American Academy of Otolaryngology Head and Neck...
កាសែតអេស្បាញ Marca នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD ពិតជាបានព្យាយាមចរចាទិញយកកីឡាករខ្សែប្រយុទ្ធវ័យក្មេង Martin Odegaard ពិតមែនកាលពីរដូវក្តៅកន្លងមកថ្មីៗនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី Man UTD គឺមិនទទួលបាន ជោគជ័យឡើយដើម្បីនាំយកកីឡាករវ័យ២១ឆ្នាំរូបនេះចេញពី Real Madrid ហើយការព្យាយាមនេះគឺំក៏មិនមែនជាលើកទី១នោះដែរពោលគឺ៥ឆ្នាំមកហើយ។ Odegaard បានបង្ហាញទំរង់លេងយ៉ាងគួរឲ្យ ទាក់ទាញក្នុងនាមជាកីឡាករខ្ចីជើងឲ្យក្លឹប Real...
History.com:រំលឹកប្រវត្តិសាស្ត្រមួយរបស់ ឥណ្ឌាដែលនាយករដ្ឋមន្ត្រីជា ស្ត្រីមួយរូបត្រូវបានក្រុមអង្គរក្សផ្ទាល់ខ្លួនរបស់គាត់ធ្វើឃាតនៅ ក្នុងការិយាល័យធ្វើការនាថ្ងៃទី៣១ខែតុលាកាលពីឆ្នាំ១៩៨៤។ លោកស្រីនាយករដ្ឋមន្ត្រីឥណ្ឌាIndira Gandhiដែលគ្រានោះត្រូវបានក្រុមអង្គរក្ស២នាក់របស់គាត់ដែលមានឈ្មោះBeant SinghនិងSatwant Singhដែលក្រោយមកទើបត្រូវបានគេដឹងថាពួកគេក្រុមជនជាតិSikhបានបាញ់សម្លាប់លោកស្រី នៅពេលដែលគាត់កំពុងស្ថិតនៅក្នុងការិយាល័យរបស់គាត់នាទីក្រុងញូវដេលីហើយជាការ ឆ្លើយតបបុរសទាំង២នាក់ត្រូវបានបាញ់សម្លាប់វិញភ្លាមៗផងដែរក្រោយហេតុការណ៍កើតឡើង។ អ្វីដែលគួរឲ្យកត់សំគាល់នៅមុនពេលការធ្វើឃាត នាយករដ្ឋមន្ត្រីរូបនេះលោកស្រីដែលបានឡើងកាន់តំណែងបន្តពីឪពុកដែលជា នាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ឥណ្ឌាគឺលោកJawaharla Nehruគឺបានទទួលរង នូវបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយអស់ដូចជាបញ្ហាជាមួយក្រោយរួចផុតពីអាណានិគម អង់គ្លេសផងការប្រកាសឯករាជ្យពីប៉ាគិស្ថានផងនិងជាពិសេសបញ្ហាព្យាយាមបង្រួបបង្រួមជាតិតែមួយ ពីក្រុមជនជាតិភាគតិចផងដែរ។ ការធ្វើឃាតគឺទំនងកើតចេញពីការឆ្លើយតបទៅនឹង បញ្ជាមួយរបស់លោកស្រីនាយករដ្ឋមន្ត្រីកាលពីខែមិថុនាឆ្នាំ១៩៨៤ក្នុងការធ្វើការប្រតិបត្តិការ យោធាវាយលុកចូលទៅក្នុងប្រាសាទមួយរបស់ក្រុមជនជាតិSikhដើម្បីបំផ្លាញសំបុកក្រុមជ្រុល និយម Sikh...
ញូវយ៉ក៖ ទីផ្សារប្រេងសកល នឹងពឹងផ្អែកកាន់តែខ្លាំង លើតំបន់មជ្ឈឹមបូព៌ា ដោយសារតែផលិតកម្មប្រេងថ្មសែលរបស់ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។ យោងតាមប្រភពប័ត៌មានបានឲ្យដឹងថា ផលិតកម្មប្រេងថ្មសែលនឹងធ្លាក់ចុះ ៩០០,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២០ និងធ្លាក់ចុះ ១,១ លានបារ៉ែល ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២១។ លោក Chris Midgley...
នៅថ្ងៃនេះកីឡាករប៉ទុយហ្គាល់ ពិតជាសប្បាយចិត្តមែនទែនចំពោះ កីឡាករមិត្តរួមក្លឹបជាខ្សែការពារម្នាក់ចំពោះការប្រកួតចុងក្រោយ យកឈ្នះ Newcastle ។ Fernandes បាននិយាយសរសើរ Bissaka ថាមិននឹកស្មានទេថា កីឡាករខ្សែការពាររូបនេះអាចស៊ុតបញ្ចូលទីបែបនេះនោះទេ។ បិសាចក្រហម Man UTD បានយកឈ្នះ Newcastle ក្នុងលទ្ធផលដល់ ទៅ៤ទល់នឹង១គឺជាលទ្ធផលមិនគួរឲ្យជឿទាំងដែលទំរង់លេង របស់ក្លឹបបានចាញ់ Spurs សប្តាហ៍មុនដល់ទៅ៦ទល់នឹង១៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានរដ្ឋាភិបាលតួកគីពី“ ផលវិបាកធ្ងន់ធ្ងរ” ដែលអាចកើតមានចំពោះទំនាក់ទំនងសន្តិសុខ របស់ប្រទេសទាំងពីរ គួរតែមានរបាយការណ៍អំពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា សាកល្បងប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី S-400 ថាជាការពិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បាននិយាយកាលពីថ្ងៃសុក្រថា «...
ភ្នំពេញ៖ ព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ពានរង្វាន់ TV5 Boxing Knock-Out Serie by Cellcard នៅសង្វៀនព្រែកកំពឹស នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានរកឃើញបេក្ខជនទី៨ យ៉ន ពិសី ដែលជាបេក្ខជនចុងក្រោយ ឡើងវគ្គជម្រុះជុំទី២ បន្ទាប់ពីយកឈ្នះ អ្នកប្រដាល់ជើងថ្មី រ៉ា...
ភ្នំពេញ៖លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជា ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT អាណត្តិទី៦ (២០២០-២០២៤) ខណៈលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាអនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ WT បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិ សម្រាប់បោះឆ្នោត តែងតែនាថ្ងៃទី១៨...
អជ្ញាធរនៅក្នុងតំបន់ Catalan បានប្រកាសហើយថាកាលពីថ្ងៃព្រហស្បតិ៍ថាក្លឹប FC Barcelona នឹងមិនអាចអនុញ្ញាតិឲ្យអ្នកទស្សនាចូលរួមក្នុងការប្រកួត Champion League ប្រកួតដំបូងរបស់ខ្លួនឡើយ។ កន្លងមកក្លឹបតែងតែបានលើកឡើងថានឹងអាចអនុញ្ញាតិឲ្យមានអ្នកទស្សនាក្នុងចំនួនខ្លះក្នុងការប្រកួតនៅក្នុងទឹកដី Camp Nou ក្នុងទំហំប្រមាណជា១០០០នាក់ទាំងដែលកីឡាដ្ឋានអាចផ្ទុកសរុបបានទៅដល់៩៨០០០នាក់ក្តី។ ប៉ុន្តែបើតាមការបញ្ជាក់បន្ថែមរបស់អជ្ញាធរព្រមទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Alba Verges និងរដ្ឋលេខាធិកាក្រសួងលោកដុកទ័រ Dr. Josep Maria Argimon ផងបានប្រាប់ថានេះគឺំមិនមែនជាពេលវេលាដ៏សមរម្យនោះឡើយសម្រាប់វត្តមានទស្សនិកជន៕...
អូស្រ្តាលី៖ ក្រុមអ្នកស្រាវជ្រាវអះអាងថា សត្វយក្សដែលបានដើរនៅអាស៊ីអាគ្នេយ៍ ១០០,០០០ ឆ្នាំកន្លងទៅរួមជាមួយបុព្វបុរសមនុស្សពីបុរាណរបស់យើងត្រូវបានសម្លាប់ដោយសារការប្រែប្រួលអាកាសធាតុនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វដំរីមានទំហំរថយន្តក្រុង និងប្រភេទសត្វស្វាយក្សធំជាងគេបំផុតដែលធ្លាប់រស់នៅ ហើយមនុស្សបុរាណHomo erectus ក៏ត្រូវផុតពូជដោយការបាត់បង់វាលស្មៅ នៅពេលប្រែប្រួលអាកាសធាតុ។ ដោយក្រឡេកមើលកំណត់ត្រាគីមី នៅក្នុងធ្មេញថនិកសត្វហ្វូស៊ីល អ្នកស្រាវជ្រាវអាចកសាងឡើងវិញបានថា តើសត្វកាលពីមុនច្រើនតែបរិភោគស្មៅ ឬស្លឹកត្រូពិកក៏ដូចជាលក្ខខណ្ឌអាកាសធាតុនៅពេលពួកវានៅមានជីវិតដែរឬទេ។ ក្នុងរយៈពេលជាងមួយលានឆ្នាំ អាកាសធាតុបានផ្លាស់ប្តូរពីព្រៃស្រោងទៅជាវាលស្មៅ ធ្វើឲ្យសត្វស៊ីស្មៅលូតលាស់មុនពេលប្តូរទៅព្រៃព្រោះមានទឹកភ្លៀងមកវិញ ចំណែកសត្វតូចៗ និង Homo...