កីឡា

លោក ហង់ជួន ណារ៉ុន ក្លាយជាប្រធានខេមរ សហព័ន្ធតេក្វាន់ដូ WT អាណត្តិទី៦ ខណៈលោកស្រី គឹម សេដ្ឋានី អនុប្រធាន

ភ្នំពេញ៖លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជា ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT អាណត្តិទី៦ (២០២០-២០២៤) ខណៈលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាអនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ WT បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិ សម្រាប់បោះឆ្នោត តែងតែនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ហង់ជួន ណារ៉ុនបាន មានប្រសាសន៍ថា ក្នុងអាណត្តិទី៦ (២០២០-២០២៤)ប្រសិនបើមានបញ្ហាការខ្វះចន្លះ ឬមួយខ្វែងគំនិត យោបល់សុំទុកមួយដុំសិន ត្រូវផ្តោតទៅលើការរួបរួម សាមគ្គីភាពហ្វឹកហាត់ ដើម្បីទទួលជោគជ័យ លើកឆាកអន្តរជាតិ។ ម្យ៉ាងទៀតលោកសុំឲ្យសមាជិកថ្មី រៀបចំផែនការសកម្មភាព ហាត់ហ្វឹកហ្វឺន ជាមួយលោកស្រីលោកស្រី គឹម សេដ្ឋានី អគ្គលេខាធិការថ្មីលោកបណ្ឌិត ជ្រិន សុធា និងលោក ឆយ យ៉ុងសុក។

លោកប្រធានបានបន្តថា ការរៀបចំផែនការសកម្មភាព ហាត់ហ្វឹកហ្វឺន ជាពិសេស ហាត់ហ្វឹកហ្វឺន នៅក្រៅប្រទេស អាចយើងអំពាវនាវ គាំទ្របន្ថែមទៀត ដល់កីឡាករ-កីឡាការិនី របស់យើងរហូតដល់ឆ្នាំ២០២៣ ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

ចំណែកសមាសភាព គណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ (២០២០-២០២៤)១៣រូប៖លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធាន លោកស្រី គឹម សេដ្ឋានី លោក ម៉ៅ ស្រេង អនុប្រធាន លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ លោក គង់ សក្ខិដា អគ្គលេខាធិការរង លោក ជាតិ ខេមរា អគ្គហេរញ្ញឹក លោក ឃឹម សត្ថា កញ្ញា ច័ន្ទ មិថុនា កញ្ញា ស៊ន សៀវម៉ី លោក សូរ ណារ៉ូ លោក ម៉ៅ សុផល លោក ហ៊ុន សត្យា និងលោក លី ស៊ុនរដ្ឋា។

រីឯសមាសភាពបរិបាល និងសមាជិកកិត្តិយស សម្រាប់អាណត្តិទី៦ (២០២០-២០២៤)រួមមាន៖អ្នកឧកញ៉ា លាង ឃុន អគ្គនាយក្រុមហ៊ុន ជីប ម៉ុង តែងតាំងជាបរិបាលនៃខេមរសហព័ន្ធតេក្វាន់ដូ WT លោកបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងលោក ហែម សំណាង ជាសមាជិកកិត្តិយស ៕

Most Popular

To Top