បរទេស ៖ មន្ត្រីការទូតមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជួបគ្នានៅទីក្រុងហែលស៊ីងហ្គី ដើម្បីពិភាក្សាគ្នាអំពីការផ្លាស់ប្តូរមួយ សម្រាប់ដែនកំណត់អាវុធយុទ្ធសាស្ត្រ ដែលនឹងផុតកំណត់ នៅក្នុងខែកុម្ភៈឆ្នាំក្រោយ ។ ប្រធានមន្ត្រីចរចាអាវុធសហរដ្ឋអាមេរិក លោក Marshall Billingslea បានជួបគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្ស៊ី លោក Sergei Ryabkov។ លោកទាំងពីរធ្លាប់បានជួបគ្នា...
ភ្នំពេញ ៖ ក្រុមបាល់ទះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២០ បន្ទាប់ក្រុមនេះបានយកឈ្នះក្រុមបាល់ទះវិទ្យាល័យ ជា ស៊ីម សាមគ្គី នៅវគ្គផ្តាច់ព្រ័ត្រដូច្នេះ ក្រុមបាល់ទះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឲ្យមន្ទីរអប់រំកាយ និងកីឡាចូលរួមការ ប្រកួតថ្នាក់ជាតិនានា ក្នុងឳកាសបិទដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក អ៊ុក...
បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក ប៊ូអ៊ីង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួននឹងរចនាអភិវឌ្ឍ ផលិតយន្តហោះយោធា ដោយរួមទាំងយន្តហោះគ្មានមនុស្សបើកផង នៅក្នុងប្រទេសអូស្ត្រាលី ហើយនេះជាលើកទីមួយ ដែលក្រុមហ៊ុនធ្វើបែបនេះ នៅក្រៅទឹកដីសហរដ្ឋអាមេរិក ។ តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០...
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឲ្យដឹងថា «ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រកសត្វព្រៃ ដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិ មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត»។ ឯកឧត្តមបន្តថា ប្រភេទសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទដែលជារបកគំឃើញ នៃការសិក្សាស្រាវជ្រាវ...
បរទេស៖ ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ រួមទាំង កូនប្រុសនិងប្អូនស្រីរបស់លោក គ្រោងនឹងចាក់វ៉ាក់សាំងរបស់រុស្ស៊ីឈ្មោះ Sputnik V ការពារមេរោគកូវីដ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក ម៉ាឌូរ៉ូ នៅលើធ្វីតធ័រថា កូនប្រុសរបស់លោក...
នៅថ្ងៃនេះមានការលើកឡើងមួយ ពីសំណាក់អតីតកីឡាករឆ្នើមរបស់ក្លឹប Spurs និងក្លឹប PSG ផងម្នាក់ថាកីឡាករខ្សែប្រយុទ្ធ ធ្លាក់ទំរង់លេង Dele Alli នឹងអាចក្លាយទៅជាកីឡាករ សញ្ជាតិអង់គ្លេសម្នាក់ ដែលទទួលបានជោគជ័យ ប្រសិនបើអាចផ្ទេរទៅលេងនៅបារាំង ។ Alli គួរតែព្យាយាមមើលគំរូ របស់អតីតវិរៈបុរសអង់គ្លេស លោក David Beckham ហើយចាប់យកឧិកាសដ៏ គួរឲ្យរីករាយជាមួយនឹងក្លឹប...
បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញមីស៊ីលបាញ់ចេញពីនាវាមុជទឹក របស់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលរបបកុម្មុយនិស្តកូរ៉េខាងជើង ត្រៀមរៀបចំពិធីអបអរគម្រប់ខួបលើកទី៧៥ នៃគណបក្សពលករកូរ៉េ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់បក្សពលករកូរ៉េ មានឈ្មោះ Rodong Sinmun បាននិយាយប្រាប់នៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានទទួលជោគជ័យ ក្នុងការពង្រីកវិសាលភាព ចម្ងាយវាយប្រហាររបស់មីស៊ីល...
បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា មួយក្នុងតំបន់ Nagorno-Karabakh ស្របពេលដែលចំនួន ការស្លាប់សរុប កំពុងតែកើនឡើង ក្នុងអំឡុងការប្រយុទ្ធគ្នា ក្នុងតំបន់ដាច់ស្រាលមួយ នៅតំបន់ South Caucasus ។ ក្នុងអំឡុងធ្វើទស្សនកិច្ចប្រទេសតួកគី លោក Jens...
ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០៥ ខែតុលានេះ បានដឹកនាំប្រតិភូ និងគណៈកម្មការ ជំនាញ ធ្វើដំណើរទស្សនកិច្ច និងពិនិត្យវឌ្ឍនភាព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ...
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានថ្លែងថា តម្លៃអចលនទ្រព្យដែលស្ថិតនៅ តាមបណ្តោយផ្លូវព្រះមុនីរ៉េត កំពុងមានសក្តានុពល ហើយតម្លៃបន្តកើនឡើងប្រចាំឆ្នាំ។ នាយកក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វីរៈបានប្រាប់ឱ្យដឹង តាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះថា អចលនទ្រព្យដែលស្ថិតនៅ តាមបណ្តោយផ្លូវព្រះមុនីរ៉េត បើប្រៀបធៀបជាមួយតំបន់ដទៃទៀត ដូចជានៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវកម្ពុជាក្រោម ផ្លូវហ្សាឌឺហ្គោល ឬមហាវិថីសហព័ន្ធរុស្ស៊ី...