មូស្គូ៖មន្រ្តីកីឡារបស់ប្រទេសរុស្ស៊ីមានអារម្មណ៍ ស្រពិចស្រពិល បន្ទាប់ពីបានរកឃើញចំណុចខ្វះខាតសំខាន់ៗក្នុងការសម្រេចហាមឃាត់ប្រទេសមិនឲ្យប្រើឈ្មោះ ទង់ជាតិ និងចម្រៀងនៅអូឡាំពិកចំនួន២បន្ទាប់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា បានហាមឃាត់រយៈពេល៤ឆ្នាំចំនួន២លើកបានធ្វើឲ្យប្រទេសរុស្ស៊ីគ្រប់គ្រង បញ្ជីឈ្មោះរបស់ខ្លួន ទាំងស្រុង ហើយបានលុបចោលផែនការដើម្បីដកកីឡាករដែលសង្ស័យថា បានទទួលអត្ថប្រយោជន៍ពីការប្រើប្រាស់សារធាតុហាមឃាតក្នុងកីឡាកន្លងមក។ ក្រុមរុស្ស៊ីនឹងមិនត្រូវបានគេហៅជាផ្លូវការថា ជាក្រុមរុស្ស៊ីនៅអូឡាំពិកទីក្រុងតូក្យូឆ្នាំក្រោយ ឬព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងឡោះយ ប៉ុន្តែរុស្ស៊ីនឹងត្រូវបានបោះពុម្ពលើឯកសណ្ឋានពណ៌ក្រហម ស និងខៀវ។ នាយកប្រតិបត្តិភ្នាក់ងារប្រឆាំងសារធាតុហាមឃាតក្នុងកីឡារបស់រុស្ស៊ីលោក...
អាមេរិក៖សាកសពម៉ាំមីអាយុ ១០០០ ឆ្នាំបង្ហាញថា បុរសម្នាក់នៅសហរដ្ឋអាមេរិបានស្លាប់ដោយសារការទល់លាមក បន្ទាប់ពីបរិភោគសត្វកណ្តូបជាអាហារដើម្បីឲ្យរស់រានមានជីវិតពីជំងឺត្រូពិកដែលធ្វើឲ្យលោកមានសារធាតុមេហ្គាកូឡាដែលមានទំហំធម្មតា៦ដង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានសិក្សាខ្លឹមសារនៃពោះវៀនតូច របស់បុរសដែលត្រូវបានគេឆ្លុះនៅពេលនេះត្រូវបានគេកប់នៅតំបន់ Lower Pecos Canyonlands នៃរដ្ឋតិចសាស់សហរដ្ឋអាមេរិក។ ពួកគេបានរកឃើញថា បុរសអកុសលមានជំងឺ Chagas បណ្តាលមកពីពពួកប៉ារ៉ាស៊ីតដែលផ្ទុកដោយសត្វល្អិត ធ្វើឲ្យលោកអភិវឌ្ឍជាមេហ្គាកូឡា។ ពួកគេបានបន្តថា ដោយសារតែការឈឺចាប់ខ្លាំង លោកត្រូវបានគេសម្រេចចិត្តឲ្យបរិភិគរបបអាហារជាសត្វកណ្តូបទំាងជើងរបស់ពួកគេ ត្រូវបានយកទៅដោយអ្នកថែរក្សានៅសហគមន៍របស់លោកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃជីវិតរបស់លោក។ ការសិក្សាបានអះអាងថា...
អាល្លឺម៉ង់៖អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណ ពស់ថ្លាន់ដំបូងបំផុតនៅលើពិភពលោកពីហ្វូស៊ីល មានអាយុ ៤៧ លានឆ្នាំដែលបានរកឃើញពីកន្លែងយកថ្មមួយកន្លែងនៅភាគនិរតីប្រទេសអាល្លឺម៉ង់នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងនៃប្រភេទពស់ថ្លាន់ថ្មីដែលមានឈ្មោះថា Messelopython freyi ត្រូវបានគេរកឃើញនៅក្នុង Messel Pitជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅជិតទីក្រុង Darmstadt ប្រទេសអាល្លឺម៉ង់។ ក្រុមអ្នកស្រាវជ្រាវរាយការណ៍ ជាថ្មីថា សត្វដែលត្រូវបានអភិរក្សមានប្រវែងត្រឹមតែមួយម៉ែត្រ ។ ក្រុមអ្នកស្រាវជ្រាវបន្តថា M. freyi ទាំងប្រភេទសត្វ...
កីឡាករឆ្នើមវ័យក្មេង Musiala ដែលកំពុងលេងឲ្យក្លឹប Bayern Munich ត្រូវបានគេដឹងនឹងត្រៀមចាកចេញពីក្លឹបអាល្លឺម៉ង់ នេះហើយនាខែមករាខាងមុខខណៈដែលមានក្លឹបជាច្រើន នៅអង់គ្លេសកំពុងតាមចែចង់។ the Goal បានចេញផ្សាយថាខែមករាខាងមុខនេះលទ្ធផល ចាកចេញនឹងត្រូវបានមើលឃើញជាមិនខានទោះបីជាបច្ចុប្បន្ន Bayern បានកំពុងតែព្យាយាមធ្វើការ ចរចាដើម្បីអាចបន្តកុងត្រាថ្មីក្តីប៉ុន្តែមានក្លឹប ជាច្រើននៅអង់គ្លេសក៏បានព្យាយាមធ្វើការចរចាទាក់ចិត្តកីឡាករនេះដូចគ្នាផងដែរ ក្នុងពេលដំណាលគ្នានេះ។ គួរឲ្យដឹងដែរថាទោះបីជាបច្ចុប្បន្នត្រូវបាន ជាប់ឈ្មោះជាកីឡាករឈុតធំរបស់ក្លឹបជាទៀតទាត់ក្តីប៉ុន្តែ Musiala នៅតែមានឈ្មោះ ក្នុងកុងត្រាជាកីឡាករឈុតយុវជនរបស់ក្លឹប...
ហ្វុគូស៊ីម៉ា៖រដ្ឋាភិបាលជប៉ុននឹងដកទួរប៊ីនថាមពលខ្យល់ នៅសេសសល់ចំនួន២ដែលវាបានតំឡើងចេញពីតំបន់ហ្វុគូស៊ីម៉ារបស់ប្រទេសជប៉ុនចេញដោយសម្អាងលើភាពមិនអាចប្រកែកបាននៃគម្រោងដោយការចំណាយថវិកា ៦០ ពាន់លានយ៉េនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ គម្រោងនេះត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃការកសាងឡើងវិញ នូវអាណាខេត្តឥសាន បន្ទាប់ពីមានការរញ្ជួយដីរលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ការសម្រេចចិត្តនេះបានកើតឡើងទោះបីប្រទេសជប៉ុនមានគោលដៅបង្កើនថាមពលខ្យល់នៅឈូងសមុទ្ររបស់ខ្លួនដល់ទៅ ៤៥ ជីហ្គាវ៉ាត់ក្នុងឆ្នាំ ២០៤០ ពីកម្លាំងត្រឹមតែ ២ ម៉ឺនគីឡូវ៉ាត់ នាពេលបច្ចុប្បន្នជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្រោយនាយករដ្ឋមន្ត្រី Yoshihide Suga បានសន្យាថានឹងសម្រេចបាននូវអព្យាក្រឹតភាពកាបូន...
អ៊ុយក្រែន៖ដំណាំដែលដាំដុះនៅចម្ងាយ៤៨គីឡូម៉ែត្រនៅខាងក្រៅទីក្រុង Chernobyl នៅតែមានកខ្វក់ជីវជាតិជាមួយនឹងកម្រិតគ្រោះថ្នាក់ នៃសារធាតុស្តាននីញ៉ូម ពីគ្រោះមហន្តរាយនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៨៦ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ស្ទើរតែពាក់កណ្តាលនៃគ្រាប់ធញ្ញជាតិដែលត្រូវបានវិភាគ ដោយអ្នកវិទ្យាសាស្ត្រនៅIvankiv មានចម្ងាយប្រហែល៤៨គីឡូម៉ែត្រពីរោងចក្រថាមពលបានបង្ហាញពីកម្រិតសារធាតុស្តាននីញ៉ូមឆ្ងាយជាងកម្រិតដែលបានណែនាំ។ វាក៏មាននៅក្នុងកម្រិតមិនមានសុវត្ថិភាពសម្រាប់អុស និងផេះត្រូវបានប្រើដើម្បីជីជាតិដល់ដំណាំ។ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ឈប់ការសាកល្បង ទំនិញសម្រាប់សារធាតុស្តាននីញ៉ូម៩០ក្នុងឆ្នាំ២០១៣។ អ៊ីសូតូមវិទ្យុសកម្មវាប្រមូលនៅក្នុងធ្មេញឆ្អឹងនិងខួរឆ្អឹងដូចជាកាល់ស្យូម ហើយអាចបង្កឲ្យមានជំងឺមហារីកជាច្រើនប្រភេទ។ នៅខែមេសាឆ្នាំ ១៩៨៦ ការកើនឡើងថាមពលភ្លាមៗនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បណ្តាលឲ្យមានការផ្ទុះរ៉េអាក់ទ័រដ៏ធំមួយធ្វើឲ្យស្នូល...
តូក្យូ៖ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានឲ្យដឹងថា លោកបានត្រៀមបញ្ជូនក្រុមឃ្លាំមើលតាមការស្នើសុំ ដើម្បីពិនិត្យមើលទឹក ដែលមានវិទ្យុសកម្ម ដែលត្រូវបានបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីដោះស្រាយកង្វល់ជុំវិញផលប៉ះពាល់បរិស្ថាន។ អគ្គនាយក IAEA លោក Rafael Grossi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូថា ការដកស្រង់សម្តីរបស់ អ្នកជំនាញ និងបទពិសោធន៍របស់អ្នកឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិថា “យើងអាចសហការបាន ប្រសិនបើរដ្ឋាភិបាលជប៉ុនសម្រេចចិត្ត និងអញ្ជើញយើង។ យើងអាចសហការគ្នានៅក្នុងប្រតិបត្តិការទាំងមូលមុនពេលកំឡុងពេល...
បរទេស៖រដ្ឋាភិបាលអង់គ្លេស កំពុងតែធ្វើការប្រឹងប្រែងដ៏ខ្លាំងក្លាមួយ ដើម្បីបញ្ចុះបញ្ចូលឲ្យរដ្ឋបាលលោក ត្រាំ ដកឬក៏បន្ធូរបន្ថយបម្រាមធ្វើដំណើរ ដែលរារាំងមនុស្សភាគច្រើននៅចក្រភពអង់គ្លេស មិនឲ្យធ្វើដំណើរទៅសហរដ្ឋអាមេរិក។ សំណើឲ្យដកបម្រាមធ្វើដំណើរនេះ ធ្លាប់បានទទួលការគាំទ្រពីមន្ត្រីសមាជិកទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណារបស់សេតវិមាន ទីភ្នាក់ងារសុខភាពសាធារណៈ និងទីភ្នាក់ងារដទៃផ្សេងទៀតផងដែរ នេះបើ តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News។ គួរបញ្ជាក់ថា បម្រាមរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ភ្ញៀវភាគច្រើនមកពីអឺរ៉ុបនេះ គឺត្រូវបានដាក់ឲ្យមានប្រសិទ្ធភាព តាំងពីពាក់កណ្ដាលខែមីនាមកម៉្លេះ ដើម្បីដោះស្រាយការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណា...
កាលីហ្វ័រញ៉ា៖ក្រុមហ៊ុនបាននិយាយលើ ការសរសេរប្លុកថា ការរៀបចំផែនការចុងក្រោយសម្រាប់ការចាប់ផ្តើមកម្មវិធីផ្ទៀងផ្ទាត់ ដែលបានផ្អាកជាយូរមកហើយ នាពេលនេះក្រុមហ៊ុន Twitter Inc គ្រោងនឹងបង្កើតគណនីប្រភេទថ្មីសម្រាប់ Bots នៅឆ្នាំក្រោយដោយនឹងកំណត់អត្តសញ្ញាណពួកគេថា ជាស្វ័យប្រវត្តិយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបានបន្តថា គណនី Bots អាចនាំមកនូវតម្លៃ ជាច្រើនដល់សេវាកម្ម ប៉ុន្តែបានទទួលស្គាល់ថា វាអាចធ្វើឲ្យមានការភ័ន្តច្រឡំដល់មនុស្ស ប្រសិនបើវាមិនច្បាស់ថា គណនីទាំងនេះត្រូវបានធ្វើដោយស្វ័យប្រវត្តិ ។...
អាហ្វហ្គានីស្ថាន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូបរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានបាញ់ផ្លោងចំមូលដ្ឋានដ៏សំខាន់របស់សហរដ្ឋអាមេរិក- អង្គការណាតូ (NATO) នៅក្នុងស្រុក Bagram ខេត្ត Bagram របស់ប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃសៅរ៍នេះ ដែលហួសទៅដល់តំបន់ស្ថិតនៅភាគខាងជើងនៃក្រុងកាប៊ុល ។ គ្រាប់រ៉ុក្កែតនោះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីការស្លាប់ ឬខូចខាតអ្វីនៅឡើយទេ ។ លោកស្រី...