ព័ត៌មានអន្តរជាតិ

ភ្នាក់ងារថាមពល បរមាណូអន្ដរជាតិ ត្រៀមបញ្ជូន ក្រុមត្រួតពិនិត្យ សម្រាប់ការបញ្ចេញទឹកពុល ពីហ្វូគូស៊ីម៉ា



តូក្យូ៖ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានឲ្យដឹងថា លោកបានត្រៀមបញ្ជូនក្រុមឃ្លាំមើលតាមការស្នើសុំ ដើម្បីពិនិត្យមើលទឹក ដែលមានវិទ្យុសកម្ម ដែលត្រូវបានបង្ហូរចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដើម្បីដោះស្រាយកង្វល់ជុំវិញផលប៉ះពាល់បរិស្ថាន។

អគ្គនាយក IAEA លោក Rafael Grossi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូថា ការដកស្រង់សម្តីរបស់ អ្នកជំនាញ និងបទពិសោធន៍របស់អ្នកឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិថា “យើងអាចសហការបាន ប្រសិនបើរដ្ឋាភិបាលជប៉ុនសម្រេចចិត្ត និងអញ្ជើញយើង។ យើងអាចសហការគ្នានៅក្នុងប្រតិបត្តិការទាំងមូលមុនពេលកំឡុងពេល និងបន្ទាប់ពីនោះ”។

លោក Grossi បានលើកឡើងនៅមុនខួប ១០ ឆ្នាំនៃគ្រោះមហន្តរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ថា “យើងកំពុងពិភាក្សាត្រៀម” ជាមួយរដ្ឋាភិបាលជប៉ុន អំពីវិធីដោះស្រាយជាមួយទឹកដែលកកកុញ។

រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើជម្រើសនៃការបញ្ចេញទឹក ដែលប្រើសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ ដែលផ្ទុកនៅស្ថានីយថាមពលហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តចុងក្រោយ ចំពេលមានការប្រឆាំងខ្លាំងពីឧស្សាហកម្មនេសាទក្នុងស្រុក ដោយសារតែការព្រួយបារម្ភអំពីកេរ្តិ៍ឈ្មោះនៃផលិតផលសមុទ្រ៕ដោយ ឈូក បូរ៉ា

Most Popular

To Top