តូក្យូ៖គណៈកម្មាធិការរៀបចំកីឡាអូឡាំពិកតូក្យូ ២០២០បាននិយាយថា កងអូឡាំពិកទាំង ៥ នៅលើទូកមួយនៅឆ្នេរសមុទ្រទីក្រុងតូក្យូត្រូវបាន គេរើសម្រាប់ថែរក្សា ហើយកងនេះនឹងវិលត្រឡប់មកវិញដើម្បីស្វាគមន៍ការប្រកួតនៅឆ្នាំក្រោយយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ កីឡាអូឡាំពិកទីក្រុងតូក្យូត្រូវបានពន្យាពេល អស់រយៈពេលមួយឆ្នាំដោយសារតែមេរោគCOVID-19និងបានគ្រោងនឹងបើកនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ចំណែកប៉ារ៉ាឡាំពិកនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា។ លោកMasa Takaya អ្នកនាំពាក្យរបស់អ្នករៀបចំ ទីក្រុង noតូក្យូបាននិយាយថា វាមិនមែនជាការដកជាអចិន្ត្រៃយ៍ទេ...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់ថា ការសម្រេចចិត្តរបស់កូរ៉េខាងជើងបើកទ្វារទំនប់ទឹកតាមព្រំដែន ដោយមិនបានជូនដំណឹងដល់ទីក្រុងសេអ៊ូលជាមុន គឺជាការសម្រេចចិត្តដ៏អកុសល ស្របពេលប្រទេស ប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ នៅតាមតំបន់ជាច្រើន អស់រយៈពេលជាងមួយខែ។ ទីភ្នាក់ងារសារព័ត៌មាន News 1 និងទីភ្នាក់ងារសារព័ត៌មាន SBS បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោក មូន ជេអ៊ីន...
ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាហែលទឹកអាស៊ីបានកោសសរសើរសហព័ន្ធកីឡាខ្មែរហែលទឹកដែលមានឆន្ទះក្នុងការបង្កើតកីឡាបាល់ទឹក Water Polo ព្រមទំាងរៀបចំការប្រកួតមិត្តភាពបានរហូតដល់២ដង។ លោកបានបន្តថា សហព័ន្ធអន្តរជាតិបាននិយាយថា សកម្មភាពការប្រកួតកន្លងមកនេះកម្ពុជាអាចរៀបចំការប្រកួតផ្សេងៗនាពេលថ្ងៃអនាគត និងមួយទៀតពួកគេជួយជំរុញ ប្រសិនសហព័ន្ធខ្មែរមានការខ្វះខាតចំណុចណាស់ខ្លះសហព័ន្ធអន្តរជាតិនឹងជួយតាមការស្នើសុំ ព្រមទំាងប្រទេសដែលមានសក្តានុពលខាងកីឡាបាល់ទឹក Water Poloក៏ជួយកម្ពុជាយើង។ លោកអគ្គលេខាធិការបានអះអាងថា លោកអនុប្រធានគណៈកម្មការកីឡាបាល់ទឹក Water Polo នៃសហព័ន្ធកីឡាហែលអាស៊ីអាគ្នេយ៍ជនជាតិឥណ្ឌូនេស៊ីលោកបានជំរុញឲ្យកម្ពុជាប្រឹងប្រែងដើម្បីឲ្យមានក្រុមកីឡាករជម្រើសជាតិចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA...
នៅថ្ងៃនេះប្រធានក្លឹប Barcelona លោក Bartomeu បានបញ្ជាក់ពីក្តីសង្ឃឹមថា តារាល្បីប្រចាំក្លឹបកីឡាករ Lionel Messi នឹងអាចសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីក្នុងពេលដ៏ឆាប់ៗខាងមុខនេះនិងមុនពេលនេះគាត់ បញ្ចប់អាជីពតែម្តងនៅទីនេះ។ យោងតាមការអះអាងបន្ថែម របស់លោក Josep Bartomeu បានបញ្ជាក់ទៀត ថាកីឡាករឆ្នើមរូបនេះនឹងចូលនិវត្តន៍ក្នុងនាមជាកីឡាកររបស់ក្លឹប Barcelona ក្នុងរយៈពេលយ៉ាងហោចណាស់៣ឬ៤ឆ្នាំ ទៀតជាមិនខាន។ គួរឲ្យដឹងដែរថាកីឡាករវ័យ៣៣ឆ្នាំរូបនេះ មានកុងត្រាដែលមានសុពលភាពត្រឹមរដូវកាល២០២១-២០២២ប៉ុណ្ណោះប៉ុន្តែជាច្រើនដងហើយដែលក្លឹបនៅតែ បានបញ្ជាក់ថាកីឡាករនឹងសម្រេចចិត្តបន្តកុងត្រាថ្មី...
ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យ ទាំងស្រុងក្នុងការបាញ់បង្ហោះ ផ្កាយរណបអុបទិកថ្មី១ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ដែលស្ថិតនៅភាគពាយ័ព្យប្រទេសចិន នៅវេលាម៉ោង១២និង០១នាទីល្ងាច ម៉ោងនៅក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ។ ផ្កាយរណបមានឈ្មោះថា Gaofen-9 04 ត្រូវបានបញ្ជូនទៅកាន់ដងតារាវិថី តាមរយៈគ្រាប់រ៉ុក្កែត Long...
បរទេស៖ ប្រភេទថ្មីទីមួយ នៃនាវាចម្បាំងរបស់ប្រទេសចិន នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើម ធ្វើតេស្តសាកល្បងបើកបរ លើផ្ទៃសមុទ្រ នេះបើយោងតាមរូបភាពជាច្រើន នៅលើបណ្ដាញសង្គមរបស់ចិន។ ទីភ្នាក់ងារសារព័ត៌មាន USNI និង The Drive បានរាយការណ៍ថា រូបថតលើគេហទំព័រចិនបង្ហាញឲ្យឃើញ នូវនាវាចម្បាំង ប្រភេទ Type 075 របស់កងទ័ពជើងទឹកចិន...
អាមេរិក៖ អ្នករៀបចំការប្រកួត បានប្រកាសថា អតីតម្ចាស់ជើងឯកកីឡាការិនី វាយកូនបាល់ Kim Clijsters របស់បែលហ្ស៊ិក និងកីឡាករវាយកូនបាល់ Andy Murray របស់ចក្រភពអង់គ្លេស បានទទួលកាតចូលរួម ការប្រកួតកីឡា វាយកូនបាល់ពាន់រង្វាន់ US Open ឆ្នាំ ២០២០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ កីឡាការិនី...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា សហរដ្ឋអាមេរិក មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីកសាងសម្ព័ន្ធភាពនៃ“ ប្រទេសស្អាតស្អំ” នោះទេ ពីព្រោះប្រទេសនេះ គឺមានភាពកខ្វក់ពាសពេញប្រទេស។ ក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយស៊ីនហួរ លោកវ៉ាង យី បានលើកឡើងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការជាសកល ប្រឆាំងនឹងក្រុមហ៊ុនឯកជនមួយរបស់ចិន...
ភ្នំពេញ៖ ឥឡូវនេះ ក្រុមហ៊ុនឈានមុខគេ ក្នុងការនាំចូលផលិតផល គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានសម្ពោធ បើកដំណើរការជាផ្លូវការ សាខាថ្មីផ្លូវ២៧១ ដោយផ្តល់ជូន ប្រម៉ូសិនពិសេស ជាមួយការបញ្ចុះតម្លៃ និងកាដូជាច្រើនទៀត សម្រាប់អតិថិជន ដែលបានមកជាវ គ្រឿងអេឡិចត្រូនិច ។ ការផ្តល់ជូនខាងលើនេះ មានចាប់ពីថ្ងៃទី៨ ខែសីហា រហូតដល់ថ្ងៃទី១៦ ខែសីហា...
ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានបើកវគ្គស្តីពីការបំប៉ន សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ត្រៀមបញ្ជូនអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិសម្រាប់ ព្រឹត្តិការណ៍ការប្រកួតគីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានសិក្ខាកាមចំនួន ៩នាក់កម្រិតខ្សែក្រវាត់ ៤ដាន់ឡើង (4Dan) អញ្ជើញចូលរួមពិធីលោក ជ្រិន...