នៅថ្ងៃនេះប្រធានក្លឹប Barcelona លោក Bartomeu បានបញ្ជាក់ពីក្តីសង្ឃឹមថា តារាល្បីប្រចាំក្លឹបកីឡាករ Lionel Messi នឹងអាចសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីក្នុងពេលដ៏ឆាប់ៗខាងមុខនេះនិងមុនពេលនេះគាត់ បញ្ចប់អាជីពតែម្តងនៅទីនេះ។
យោងតាមការអះអាងបន្ថែម របស់លោក Josep Bartomeu បានបញ្ជាក់ទៀត ថាកីឡាករឆ្នើមរូបនេះនឹងចូលនិវត្តន៍ក្នុងនាមជាកីឡាកររបស់ក្លឹប Barcelona ក្នុងរយៈពេលយ៉ាងហោចណាស់៣ឬ៤ឆ្នាំ ទៀតជាមិនខាន។
គួរឲ្យដឹងដែរថាកីឡាករវ័យ៣៣ឆ្នាំរូបនេះ មានកុងត្រាដែលមានសុពលភាពត្រឹមរដូវកាល២០២១-២០២២ប៉ុណ្ណោះប៉ុន្តែជាច្រើនដងហើយដែលក្លឹបនៅតែ បានបញ្ជាក់ថាកីឡាករនឹងសម្រេចចិត្តបន្តកុងត្រាថ្មី ក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
