កំណត់ត្រាដ៏អស្ចារ្យជាផ្លូវការ មួយរបស់The Guinness World Recordដែលបានឲ្យអះអាងថាស្ត្រីម្នាក់ ដែលជា ជនជាតិរុស្សីបានផ្តល់កំណើត ដល់កូនចំនួនទៅដល់៦៩នាក់ក្នុងកំឡុងពីឆ្នាំ១៧០៧ដល់ឆ្នាំ១៧៨២។ បុរសជាកសិករម្នាក់ ដែលមានឈ្មោះ Feodor Vassilyev មានប្រភពមកពីតំបន់ Shuya ប្រទេសរុស្សី ដែលបានធ្វើឲ្យប្រពន្ធរបស់គាត់ បានឆ្លងទន្លេដល់ទៅ២៧ដងនិងកាត់តែអស្ចារ្យជាងនេះនោះគឺប្រពន្ធ របស់គាត់បានបង្កើតកូនភ្លោះ២នាក់ សរុប១៦ដងកូនភ្លោះ៣នាក់ចំនួន៧ដង និងកូនភ្លោះ៤នាក់ចំនួន៤ដងផងដែរដែលវា បានធ្វើឲ្យចំនួនសរុបកូនរបស់គាត់បានកើនឡើង ទៅដល់៦៩នាក់៕...
អ៊ីតាលី៖ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ នៅគ្រោងឆ្អឹងរបស់ជនជាតិដាណឺម៉ាក និងជនជាតិអ៊ីតាលីពីនាយុគសម័យកណ្តាល “មជ្ឈឹមវ័យ”នៅក្នុងការវិភាគដំបូងដែលមិនធ្លាប់មានពីភាពខុសគ្នារវាងគ្រួសារអភិជននិងប្រជាជនសាមញ្ញស្តីពី ការហូបចុកអាហារចុងក្រោយនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមនេះបានយកសំណាក ពីមនុស្សចំនួន៦៩នាក់ ដែលបានតំឡើងនៅទីបញ្ចុះសពដើម្បីស្វែងរកធាតុដាន និងលោហធាតុធ្ងន់នៅក្នុងឆ្អឹងដោយ បង្ហាញពីព័ត៌មានលម្អិតនៃរបបអាហាររបស់មនុស្សក្នុងជីវិតរបស់ពួកគេ។ គ្រួសារអភិជនត្រូវ បានគេរកឃើញថា មានជាតិសំណបន្ថែមទៀតក្នុងឆ្អឹង ដោយសារតែការផឹកស្រាមាន ផ្ទុកជាតិអំបិល និងបារតដែល ជាការព្យាបាលថ្លៃសម្រាប់ជំងឺឃ្លង់ និងរោគស្វាយ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានបន្តថា តិចជាងស្តុនមីញ៉ូម...
នៅថ្ងៃពុធនេះក្លឹប Alaves នៃលីគកំពូលអេស្បាញ បានប្រកាសហើយថា គ្រូបង្វឹកក្លឹបលោក Juan Ramon Lopez Muniz នឹងមិនមានវត្តមាន ឡើយជាមួយនឹង ក្លឹបនៅរដូវកាលក្រោយ។ លោក Muniz បានមកដល់ក្លឹប កាលពីថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីក្លឹបបានបណ្តេញ ចេញគ្រូបង្វឹកចាស់លោក Asier Garitano ។...
អង់គ្លេស ៖ ក្រុមហ៊ុនអង់គ្លេស បានសម្រេចចិត្តដាក់បង្ហាញការ រចនាម៉ូដសម្រាប់យន្ដហោះអគ្គិសនី កូនកាត់ពាណិជ្ជកម្មធំជាងគេបំផុត នៅលើពិភពលោក ដែលអាចផ្ទុកមនុស្ស បានចំនួន ៧០ នាក់និងមានការផ្លាស់ប្តូរសំឡេង ស្ងាត់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យន្ដហោះអគ្គិសនីកូនកាត់ ដែលមានកៅអីអង្គុយចំនួន ៧០ មានប្រតិបត្ដិការយ៉ាងស្ងាត់ ព្រមទាំងកាត់បន្ថយ ការបំពុលសំឡេង និងការបង្កើត...
សព្វថ្ងៃនេះមានរថយន្តជាច្រើនដែលកំពុងចរាចរណ៍ នៅលើដងវិថីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរយើងសង្កេតឃើញថា ភាគច្រើន នៃរថយន្តទាំងនោះសុទ្ធសឹងតែជារថយន្តមួយទឹកដែលភាគច្រើនមាន ប្រភពមកពីប្រទេស អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អារ៉ាប់ជាដើម។ល។ ជាក់ស្តែងអ្នកប្រើប្រាស់រថយន្តមួយចំនួន ជ្រើសរើសជិះរថយន្តមួយទឹកដោយសារ ពួកគាត់យល់ឃើញថា រថយន្តមួយទឹកមានតម្លៃ ធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹក មិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់...
សែលកាត ដែលជាក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវ ការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន និងដើម្បីតបស្នងជូន ដល់សហគមន៍មូលដ្ឋាន ដែលកំពុងត្រូវការការគាំទ្រ បន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ នាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខាងមុខនេះ (ទី 25 និង 26 ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិ ជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នាទីសម្រាប់តេចេញ និងផ្ញើសារក្នុងប្រព័ន្ធដោយឥតកំណត់។ អតិថិជនប្រើប្រាស់គម្រោង Cellcard 4U ទាំងអស់ នឹងអាចទទួលបានកាដូនេះ ដរាបណាពួកគាត់នៅតែ ជាអតិថិជនសកម្ម របស់គម្រោងមួយនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា គម្រោង 4U ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេស ដូចជាការឱ្យយកទិន្នន័យ នៅសល់ទៅបូកបញ្ចូល ក្នុងគម្រោងបន្ទាប់ និងការទទួលបានសប្តាហ៍ទី 4 ដោយឥតគិតថ្លៃសម្រាប់គម្រោង 5,000 រៀល កំពុងទទួលបានការ គាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនគ្រប់វ័យ នៅទូទាំងប្រទេសកម្ពុជា។ “តាមរយៈការសិក្សា ស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទិន្នន័យ ប្រចាំថ្ងៃជាមធ្យម កំពុងតែមានការកើនឡើងខ្លាំង ស្របពេលដែលពលរដ្ឋខ្មែរយើង បានចំណាយពេលកំសាន្ត អារម្មណ៍និងសិក្សាតាមអនឡាញ កាន់តែច្រើនឡើងៗ”។ “តាមរយៈការផ្តល់ជូនកាដូ ចុងសប្តាហ៍ដោយឥតគិតថ្លៃ យើងចង់ឱ្យអ្នកប្រើប្រាស់ ទាំងក្មេងនិងចាស់ កាន់តែច្រើនឡើង ទទួលបានបទពិសោធន៍ ប្រើប្រាស់អ៊ីនធើណិតប្រកបដោយទំនុកចិត្តខ្ពស់ របស់បណ្តាញទូរស័ព្ទចល័តសែលកាត ក៏ដូចជារីករាយជាមួយ ការកំសាន្តតាមអនឡាញទៅតាមចំណង់ ចំណូលចិត្តរបស់ពួកគាត់”។ លោក វ៉ាតសុន បានថ្លែងទៀតថា ការផ្តល់ជូនកាដូដ៏គាប់ចិត្តជាទិន្នន័យអ៊ីនធើណិតចំនួន 2GB នេះ នឹងជួយអតិថិជនឱ្យរីករាយជាមួយ ការចូលទស្សនាគេហទំព័រ ទស្សនាខ្សែភាពយន្តនិងស្តាប់តន្ត្រី ប្រើប្រាស់បណ្តាញសង្គម លេងហ្គេម សិក្សាតាមអនឡាញនិងការសន្ទនាជាវីដេអូ ជាមួយក្រុមគ្រួសារនិងមិត្តភក្តិ បានយ៉ាងរលូនបំផុត។ ការផ្តល់ជូនកាដូចុងសប្តាហ៍ ដោយឥតគិតថ្លៃនេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានបើកដំណើរការ កម្មវិធីផ្តល់ជូនពិសេស សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលកំពុងផ្សព្វផ្សាយយ៉ាងសកម្ម នៅតាមបណ្តាផ្សារទំនើបឡាក់គី ក្នុងរាជធានីភ្នំពេញ។ កម្មវិធីផ្តល់ជូនពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយធ្វើឱ្យវិស័យទេសចរណ៍ ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ក្នុងកំឡុងស្ថានភាពដ៏ពិបាកនាពេលនេះ និងជួយលើកកម្ពស់ដល់ការធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ក៏ដូចជាគូស្វាមីនិងភរិយាផងដែរ។...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រុងតូក្យូ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៣៧នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនំាឲ្យអ្នកឆ្លងជំងឺបន្ថែមទៀត នៅរដ្ឋធានីនេះជិត១ម៉ឺននាក់ ខណៈដែលទីក្រុងនេះ កំពុងបន្តទប់ទល់នឹងការឆ្លងជំងឺ ដែលកើនឡើង ។ ក្នុងរយៈពេល៤ថ្ងៃ ហើយនាចុងសប្តាហ៍ នៅក្នុងប្រទេស ដែលមានអ្នកធ្វើដំណើរក្នុងស្រុក ត្រូវបានគេរំពឹងថា...
ប្រវត្តិសាស្ត្រ៖ មន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេដឹងថា គឺជាអគារមជ្ឈមណ្ឌលកណ្តាល របស់ក្រសួងការពារជាតិ ដែលអគារនេះ បានក្លាយទៅជាអគារ ធ្វើការរបស់រដ្ឋាភិបាល ដែលមានទំហំធំជាងគេបំផុត របស់ពិភពលោក ជាមួយនឹងបុគ្គលិក ធ្វើការសរុបប្រមាណ ទៅដល់ជាង២៥០០០នាក់។ អគារមន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេ ចាប់ផ្តើមសាងសង់ឡើងនាពេលដំបូង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤១។ ព្រឹត្តការណ៍ ដែលគួរឲ្យចងចាំមួយ នៅក្រោយដំណើរការការងាររបស់ខ្លួន...
នៅថ្ងៃនេះមានការលើកឡើង គួរឲ្យចាប់អារម្មណ៍មួយ ពីសំណាក់អតីតកីឡាករ របស់ក្លឹបមេឃខៀវ Man City ដែលបានផ្ទេរទៅលេង ជាមួយនឹង Bayern Munich គឺកីឡាករ Leroy Sane ថា គាត់នៅតែមានទំនាក់ទំនងល្អខ្លាំង ជាមួយនឹងលោក Pep Guardiola ដដែលរហូតមកដល់ពេលនេះ។ កីឡាករខ្សែប្រយុទ្ធ អាល្លឺម៉ង លេងនៅតំបន់ស្លាបឆ្វេងរូបនេះ...
បរទេស ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី និងប្រទេសតួកគី នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា បន្តកិច្ចខិតខំប្រឹងប្រែង នាំមកនូវបទឈប់បាញ់គ្នា រយៈពេលវែងនិងប្រកបដោយនិរន្តរភាព នៅប្រទេសលីប៊ី ។ ប្រទេសរុស្ស៊ី រួមជាមួយប្រទេសអេហ្ស៊ីប និងសហភាពអារ៉ាប់រួម គាំទ្រដល់មេបញ្ជាការ លីប៊ី នៅភាគខាងកើត គឺលោក...