ប្លែកៗ

ជឿអត់ កាលពីប្រវត្តិសាស្ត្រ ប្តីប្រពន្ធរុស្សីមួយគូ ឲ្យកំណើតកូនភ្លោះ២នាក់ ១៦ដងភ្លោះ៣នាក់ ៧ដងភ្លោះ៤នាក់៤ដង

កំណត់ត្រាដ៏អស្ចារ្យជាផ្លូវការ មួយរបស់The Guinness World Recordដែលបានឲ្យអះអាងថាស្ត្រីម្នាក់ ដែលជា ជនជាតិរុស្សីបានផ្តល់កំណើត ដល់កូនចំនួនទៅដល់៦៩នាក់ក្នុងកំឡុងពីឆ្នាំ១៧០៧ដល់ឆ្នាំ១៧៨២។

បុរសជាកសិករម្នាក់ ដែលមានឈ្មោះ Feodor Vassilyev មានប្រភពមកពីតំបន់ Shuya ប្រទេសរុស្សី ដែលបានធ្វើឲ្យប្រពន្ធរបស់គាត់ បានឆ្លងទន្លេដល់ទៅ២៧ដងនិងកាត់តែអស្ចារ្យជាងនេះនោះគឺប្រពន្ធ របស់គាត់បានបង្កើតកូនភ្លោះ២នាក់ សរុប១៦ដងកូនភ្លោះ៣នាក់ចំនួន៧ដង និងកូនភ្លោះ៤នាក់ចំនួន៤ដងផងដែរដែលវា បានធ្វើឲ្យចំនួនសរុបកូនរបស់គាត់បានកើនឡើង ទៅដល់៦៩នាក់៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top