តូក្យូ៖ ប្រភពព័ត៌មាន ដែលទាក់ទងនឹងបណ្តាញទំនាក់ទំនង ដែលពាក់ព័ន្ធ នឹងកងកម្លាំងការពារខ្លួនរបស់ជប៉ុន អាចនឹងលេចធ្លាយ បន្ទាប់ពីការវាយប្រហារ តាមប្រព័ន្ធអ៊ិនធឺណិត ត្រូវបានធ្វើឡើងនៅដើមខែនេះ ប្រឆាំងនឹងក្រុមហ៊ុន NTT Communications Corp។ ក្រសួងការពារជាតិ កំពុងស៊ើបអង្កេតករណីនេះ ដោយសហការជាមួយក្រុមហ៊ុន ដែលជាសមាជិករបស់ Nippon Telegraph និង Telecom Corp...
វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់បុគ្គលកូរ៉េខាងជើង និងចិនជាង ៣០ នាក់ ពីបទលាងលុយកខ្វក់ យ៉ាងហោចណាស់ ២,៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយផ្តល់មូលនិធិ ដល់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង។ កាសែត The New York Times បានរាយការណ៍ថា ជនជាប់ចោទ ដែលជាជនជាតិកូរ៉េខាងជើង ២៨...
កីឡាករខ្សែបម្រើទទួលរងការរិះគន់ ខ្លាំងពីសំណាក់អ្នកគាំទ្របិសាចក្រហមMan United កីឡាករ Jesse Lingard នៅសប្តាហ៍នេះបានធ្វើការសារភាព ថាគាត់មិនបានតាំងចិត្តគ្រប់គ្រាន់ឡើយក្នុងការប្រកួត កាលពីដើមរដូវកាល២០១៩-២០២០ប៉ុន្តែសន្យាថា នឹងធ្វើឲ្យល្អប្រសើរឡើងវិញនៅពេលការប្រកួត ដំណើរការឡើងវិញ។ ជាកស្តែងជាលទ្ធផលកីឡាកររូបនេះ បានទទួលរងការរិះគន់ខ្លាំងៗបំផុតពីសំណាក់អ្នកគាំទ្រចំពោះ ឈ្មោះជាកីឡាកររបស់ក្លឹបដោយសារទំរង់ដ៏យ៉ាប់ជាពិសេសការ រកគ្រាប់បាល់និងជួយមិត្តរកគ្រាប់បាល់គឺ សឹងតែមិនមានសោះឡើយ។ ការបង្ហាញខ្លួន៣៥ដងចុងក្រោយ ក្នុងនាមជាកីឡាករខ្សែបម្រើកីឡាករ២៧ឆ្នាំរូបនេះ អាចរកបានតែ២គ្រាប់និងជួយមិត្តរួមក្លឹបរកបានតែ២គ្រាប់ដូចគ្នាប៉ុន្តែយោងតាម ការប្តេជ្ញាចិត្តលើកនេះLingard ជឿជាក់ថា នឹងត្រឡប់មកវិញជាមួយនឹងទំរង់លេងថ្មីល្អប្រសើរជាង...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានរិះគន់មហាអំណាចសហរដ្ឋអាមេរិក ចំពោះការចេញសេចក្តីណែនាំកាលពីខែមុនជុំវិញការគំរាមកំហែងតាមអ៊ីនធឺណិតរបស់របបកុម្មុយនិស្ត នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសនៅលើគេហទំព័ររបស់ខ្លួនថា“ ដើម្បីនិយាយឱ្យច្បាស់រដ្ឋរបស់យើង មិនមានអ្វីដែលត្រូវធ្វើទាល់តែសោះ ជាមួយនឹងអ្វីដែលត្រូវបានទាមទារដោយសហរដ្ឋអាមេរិក ដែលជាការគំរាមកំហែងតាមអ៊ីនធឺណិត។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា សហរដ្ឋអាមេរិក គួរតែដឹងច្បាស់ថា ពាក្យសម្ដី និងសកម្មភាព ដែលគ្មានតម្លៃ និងត្រូវបានបង្កើតឡើងដោយខ្លួនឯង នឹងលែងមានប្រសិទ្ធភាពប្រឆាំងនឹងសហគមន៍អន្តរជាតិទៀតហើយ៕ដោយ ឈូក បូរ៉ា
កីឡាករប្រេស៊ីលNeymar បានចាកចេញពីBarcelona កាលពីឆ្នាំ២០១៧ កន្លងទៅក្នុងតម្លៃខ្លួនរហូតទៅដល់ ២២២លានផោនទៅលេងជាមួយ នឹងPSGមកដល់ពេលនេះនៅតែមិនទាន់អស់ព័ត៌មាន អំពីការផ្ទេរមក Camp Nouវិញនោះទេ។ កីឡាករ២៨ឆ្នាំរូបនេះបានបរាជ័យម្តងហើយក្នុងការព្យាយាម ត្រួសត្រាយផ្លូវដើម្បីត្រឡប់មកអេស្បាញវិញតាំងតែពីដើម រដូវកាល២០១៩_២០២០មកម្ល៉េះប៉ុន្តែនៅតែត្រូវបានគេជឿជាក់ថានឹងបន្តព្យាយាម សាកល្បងនេះសាជាថ្មីម្តងទៀត។ នៅសប្តាហ៍នេះលោកSandro Rosell ដែលធ្លាប់ជាប្រធានក្លឹបBarcelona និងជាបុគ្គលដែលចុះកុងត្រានាំ យកកីឡាកររូបនេះ មកពីប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៣ នោះបានលើកឡើងថាលោក នឹងចំណាយលុយ...
សេអ៊ូល៖ ប្រភពបានឲ្យដឹងនៅ ថ្ងៃសុក្រនេះថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាដើម្បីដោះស្រាយ ភាពខុសគ្នាអំពីវិធីរៀបចំសមយុទ្ធយោធា រួមគ្នានៅរដូវក្តៅបន្ទាប់ពីការធ្វើសមយុទ្ធនៅ រដូវផ្ការីកដ៏ធំត្រូវបានបញ្ឈប់ ដោយសារក្តីបារម្ភនៃជំងឺកូវីដ-១៩។ សម្ព័ន្ធមិត្តជាធម្មតាធ្វើសមយុទ្ធធំ ៗ ពីរដងក្នុងមួយឆ្នាំ ដើម្បីធានានិងលើកកម្ពស់ជំហរត្រៀមខ្លួនរួមគ្នា ប៉ុន្តែពួកគេបានពន្យារពេលការ ធ្វើលំហាត់ប្រាណនៅរដូវផ្ការីក ដែលបានគ្រោងទុកដោយសារតែជំងឺកូវីដ-១៩ ហើយវាមិនទាន់ត្រូវបានគេធ្វើឡើងរហូតមកដល់ពេលនេះ ដោយសារវិបត្តិសុខភាពនៅតែបន្ត។ បេីយោងតាមប្រភពរដ្ឋាភិបាលការពិភាក្សាកំពុងតែដំណើរការអំពីការធ្វើសមយុទ្ធរួមបញ្ចូលគ្នាដ៏សំខាន់មួយនៅខែសីហា។ យោធាកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថាសមយុទ្ធនាពេល ខាងមុខនេះគួរតែផ្តោតលើការវាយតម្លៃអំពីសមត្ថភាពរបស់ក្រុង...
រដ្ឋាភិបាលនៃប្រទេសកូឡំប៊ី បាននិយាយ កាលពីថ្ងៃពុធថាកីឡាករបាល់ទាត់ អាជីពរបស់ប្រទេសកូឡុំប៊ីនឹងមានត្រូវអនុញ្ញាតិឲ្យបន្តការហ្វឹកហាត់វិញ បានហើយចាប់ពី សប្តាហ៍ទី ២ នៃខែមិថុនាក្រោយការផ្អាកដំណើរការ អស់រយៈពេលជិត ៣ ខែមកហើយដោយសារ កូវីដ១៩នោះ។ ទោះបីជាយ៉ាងណាក្តីការហ្វឹកហាត់ ត្រូវស្ថិតនៅក្រោមការណែនាំនិងគម្លាតសុវត្ថិភាពដ៏ខ្ជាប់ខ្ជួនបំផុតដោយកីឡាករអាចបានត្រឹមធ្វើការហ្វឹកហាត់ដាច់ដោយឡែកតែម្នាក់ឯងប៉ុណ្ណោះ។លោករដ្ឋមន្ត្រីកិច្ចការងារកីឡាErnesso Lucenaបាននិយាយថាចាប់ពីថ្ងៃទី៨ខែមិថុនាការហ្វឹកហាត់ដោយឡែកនឹងត្រូវអនុញ្ញាតិហើយកីឡាករទាំងអស់នឹងត្រូវបន្តស្ថិតក្រោមការឃ្លាំមើលនិងត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់មុននឹងឈានចូលដល់ការហ្វឹកហាត់ជាក្រុម។ ចំណែកឯទីតាំងដែលអនុញ្ញាតិ គឺមានចំនួន កំណត់អាស្រ័យទៅនឹងស្ថានភាពវាយប្រហារដោយកូវីដ១៩ ជាកស្តែងដែលយើងបានដឹងកន្លងមកហើយថាមនុស្សដល់ ទៅ២៣០០០នាក់បានឆ្លងនៅទូទាំងប្រទេសហើយ ៨០០ហើយដែលបានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី
ទីក្រុងឡុង៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និយាយថា ស្ត្រីមានចំនួនជិតពាក់កណ្តាល នៃសមាជិក នៃគណៈកម្មការផ្សេងៗរបស់ខ្លួន ដែលជាចំនួនខ្ពស់បំផុត ស្ថិតនៅក្នុងការជំរុញ របស់អង្គការ សម្រាប់សមភាពយេនឌ័រ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ជាទូទាំងគណៈកម្មការរបស់ IOC មានចំនួន៣០ ចំណែក៤៧,៧ ភាគរយនៃមុខតំណែង ត្រូវបានកាន់កាប់ដោយស្ត្រី ដែលកើនឡើងពី ៤៥,៤ ភាគរយ នៅក្នុងឆ្នាំ...
អាមេរិក៖ សហរដ្ឋអាមេរិក បានចូលរួមក្នុងក្រុមអន្តរជាតិមួយ សម្រាប់កំណត់គោលការណ៍សីលធម៌ សម្រាប់ការប្រើប្រាស់ ប្រព័ន្ធបញ្ញាសិប្បនិម្មិត ក្នុងការស៊ើបការណ៍ ខណៈរដ្ឋបាលលោក Trump មុន បានច្រានចោលគំនិតនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Michael Kratsios ប្រធានផ្នែកបច្ចេកវិទ្យា នៃសេតវិមាន បានប្រាប់សារព័ត៌មាន Associated Press ថា...
តូក្យូ៖ គ្រាន់តែរយៈពេល២ខែ បន្ទាប់ពីការពន្យារពេលអូឡាំពិក ដែលមិនធ្លាប់មានពីមុនមក ប្រធានគណៈកម្មាធិការ រៀបចំការប្រកួតលោក Toshiro Muto ត្រូវបានគេសួរអំពីការរីកចម្រើន ឆ្ពោះទៅរកការរៀបចំ ព្រឹត្តិការណ៍អូឡាំពិក ដែលរៀបចំឡើងនៅឆ្នាំក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអ៊ីនធើណេត លោក Muto បាននិយាយថា ប្រសិនបើអ្នកសួរតើយើង នៅជុំវិញជ្រុងទីមួយ នៃការប្រណាំងចម្ងាយ...