បរទេស៖អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយនៅថ្ងៃពុធនេះថា លោកស្រីនឹងបន្តខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពជាមួយប្រទេសរុស្ស៊ី បើទោះជាមានការវាយប្រហារដោយការហ៊ែកលើប្រព័ន្ធអ៊ីនធឺណេត ដែលធ្វើឲ្យមានគ្មានភាពងាយស្រួលឡើងនោះឡើយ ហើយលោកស្រីបានគិតពីបញ្ហាបែបនេះយ៉ាងហ្មត់ចត់។ នៅពេលត្រូវគេចោទជាសំនួរសួរលោកស្រី ស្តីពីសេចក្តីរាយការណ៍ពាក់ព័ន្ធការហ៊ែកតាមអ៊ីនធឺណេតនោះ លោកស្រី Angela Merkel តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សភាយ៉ាងដូច្នេះថា “ខ្ញុំនៅតែប្រឹងប្រែងឲ្យមានចំណងមិត្តភាពល្អជាមួយប្រទេសរុស្ស៊ី ព្រោះតែខ្ញុំគិតថា មានមូលហេតុគ្រប់គ្រាន់ដើម្បីបន្តកិច្ចប្រឹងប្រែងផ្នែកការទូតរបស់យើង ប៉ុន្តែវាមិនងាយស្រួលនោះទេ”។ គួរបញ្ជាក់ថា...
បរទេស៖ នៅថ្ងៃពុធ ទី១៣ ខែឧសភា ប្រទេសចិនបានព្រមានចំៗ លើប្រទេសបារាំងថា ដាច់ខាតមិនត្រូវលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលត្រូវបានគេដឹងថា គ្រោងនឹងទិញអាវុធថ្មី ដើម្បីធ្វើឲ្យប្រសើរ ដល់កងនាវាចម្បាំងផលិតនៅបារាំង ដែលកោះនេះ ធ្លាប់បានទិញកាលពី ៣០ ឆ្នាំមុន។ រហូតមកប្រទេសចិន តែងតែបានអះអាង ថាកោះតៃវ៉ាន់ គឺជាផ្នែកមួយប្រទេសរបស់ខ្លួន ហើយគោលការណ៍នេះ ត្រូវតែទទួលយកដោយប្រទេសណាមួយ...
បរទេស៖ នៅថ្ងៃនេះ លោក Stelios Haji Loannou ដែលត្រូវបានគេស្គាល់ថា ស្ថាបនិកនៃក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ប្រមាណជា ៦,២លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយណា ដែលនឹងនាំឲ្យទៅដល់ការលុបចោល ការបញ្ជាទិញយន្តហោះAirbus ចំនួនប្រមាណជា១០៧គ្រឿង។ លោក Haji-Ioannou ដែលគ្រួសាររបស់គាត់ កាន់កាប់ភាគហ៊ុនមួយភាគបី នៃភាគហ៊ុនរបស់ EasyJet...
ហ្សឺណែវ៖ យោងតាមទីភ្នាក់ងារសុខាភិបាល អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនករណីដែលបានបញ្ជាក់ នៃជំងឺកូវីដ-១៩ បានរាយការណ៍ដល់ អង្គការសុខភាពពិភពលោក (WHO) បានលើសពី ៤ លាននាក់នៅទូទាំង ពិភពលោក។ យោងតាមស្ថិតិចុងក្រោយ របស់អង្គការសុខភាពពិភពលោក ករណីដែលបានបញ្ជាក់នៃជំងឺកូវីដ-១៩ បានកេីនឡេីងដល់ ៤.០១៣.៧២៨ករណី គិតត្រឹមម៉ោង ៧ល្ងាច កាលពីថ្ងៃចន្ទ ក្នុងនោះមានមនុស្សស្លាប់ចំនួន...
នៅថ្ងៃនេះកាសែត ជាច្រើនបានចេញផ្សាយ ថាកំពូលកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបយក្ស Barcelonaកីឡាករ Lionel Messi បានធ្វើការបរិច្ចាគលុយ ប្រមាណជាកន្លះលានអ៊ឺរ៉ូដើម្បីជួយដល់មន្ទីរពេទ្ យជាច្រើនកន្លែងនៅក្នុង ប្រទេសអាហ្សង់ទីន ក្នុងការងារប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ។ ក្នុងនោះយោងតាម ការអះអាងរបស់អង្គការ Casa Garrahan ដែលមានមូលដ្ឋាននៅក្នុងទីក្រុងBuenos Aires បានបញ្ជាក់ថាថវិកា ប្រមាណជា៥៤ម៉ឺនដុល្លារ...
បរទេស៖ យន្តហោះទម្លាក់គ្រាប់ អាមេរិក B-1B Lancer ចំនួនពីរគ្រឿង បានហោះហើរនៅពីលើទីក្រុងវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នាព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ជាផ្នែកមួយដែលកងកម្លាំងទ័ពអាកាសហៅថា ជាបេសកកម្មកងកម្លាំង ការងារយន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ នៅតំបន់ប្រតិបត្តិការអឺរ៉ុប។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមកងទ័ពអាកាសអាមេរិក យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិកទាំងពីរគ្រឿងនោះ...
ស្រាបៀរ កម្ពុជា បានរកឃើញគូស្វាមីភរិយា មានសំណាងឈ្នះរង្វាន់ម៉ូតូ Zoomer X ចំនួន១០០គូ និងរង្វាន់ចិញ្ចៀនពេជ្រ ១០គូ កាលពីខែមីនា ហើយក្រុមហ៊ុន នឹងជ្រើសយកគូស្នេហ៍ តំណាងចំនួន១០គូ ដើម្បីប្រគល់រង្វាន់ នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភានេះ។ ការផ្តល់ជូនរង្វាន់នេះ នឹងធ្វើឡើងនៅស្ទូឌីយោ ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV នៅម៉ោង៨-១០យប់...
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ អ្នកប្រដាល់អ៊ុង កំសត់ មកពីក្លិបព្រៃ ទទឹងកីឡា ខេត្តបាត់ដំបង ប៉ះជាមួយ អ្នកប្រដាល់គុនខ្មែរខ្លាចាស់ ហ៊ឹម សារ៉ាន សមាគម ប្រដាល់ក្រសួង ការពារជាតិប្រកួតគ្នា...
ភ្នំពេញ៖ សព្វថ្ងៃនេះស្ទើរតែគ្រប់ផ្ទះទៅហើយ ដែលភ្ជាប់ Internet WiFi ដើម្បីទទួលបាននូវសេវាកម្មអ៊ីនធើណេត ព្រោះថា សេវាអ៊ីនធើណេត ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ របស់មនុស្សមួយចំនួនធំនាសង្គមបច្ចុប្បន្ន ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក សម្រាប់បំពេញការងារ ឬការធ្វើអាជីវកម្មអនឡាញផ្សេងៗ។ ជាពិសេសនៅក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីត-១៩ នេះតែម្តង សេវាកម្មអ៊ីនធើណេតកាន់តែ មានភាពចាំបាច់ថែមមួយកម្រិតទៀត សម្រាប់អ្នកធ្វើការនៅតាមផ្ទះ ដែលអនុវត្តទៅតាមសេចក្តីណែនាំ...
បរទេស៖ នៅថ្ងៃនេះសមាគមន៍ បាល់ទាត់លីគកំពូលប្រទេសឆេក បានប្រកាសថា ខ្លួននឹងចាប់ផ្តើមការ ប្រកួតរបស់ខ្លួនឡើងវិញ ចាប់ពីចុងខែឧសភានេះ បន្ទាប់ពីការផ្អាកបានធ្វើឡើង អស់រយៈពេល ២ខែមកហើយ។ ក្រុមការងារដែលពាក់ព័ន្ធ នឹងការសម្រេចចិត្តបាននាំគ្នា ធ្វើការបោះឆ្នោតកាលពីថ្ងៃអង្គារ ដោយសម្រេចចិត្តយកថ្ងៃទី៣០ ខែមិថុនា ជាការបញ្ចប់ទៅនៃរដូវកាល។ ការប្រកួតដំបូងលើកដំបូង ជាការប្រកួតជុំទី២ ៣របស់លីគគឺចាប់ពីថ្ងៃទី២៣ ខែឧសភាតទៅ ខណៈដែលលីគទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥...