កីឡា

Messi បរិច្ចាកលុយកន្លះលានអ៊ឺរ៉ូ ទៅឲ្យមន្ទីរពេទ្យច្រើនកន្លែង នៅប្រទេសកំណើត

នៅថ្ងៃនេះកាសែត ជាច្រើនបានចេញផ្សាយ ថាកំពូលកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបយក្ស Barcelonaកីឡាករ Lionel Messi បានធ្វើការបរិច្ចាគលុយ ប្រមាណជាកន្លះលានអ៊ឺរ៉ូដើម្បីជួយដល់មន្ទីរពេទ្ យជាច្រើនកន្លែងនៅក្នុង ប្រទេសអាហ្សង់ទីន ក្នុងការងារប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ។

ក្នុងនោះយោងតាម ការអះអាងរបស់អង្គការ Casa Garrahan ដែលមានមូលដ្ឋាននៅក្នុងទីក្រុងBuenos Aires បានបញ្ជាក់ថាថវិកា ប្រមាណជា៥៤ម៉ឺនដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ការទិញយក ឧបករណ៍ការពារជាច្រើនប្រភេទ សម្រាប់ក្រុមការងារជំនាញសុខាភិបាល។

រំលឹកដែរថាកាលពីខែមេសាកន្លងមក កីឡាករMessi ដដែលព្រមទាំងមិត្តរួមក្លឹបបានសម្រេចកាត់ប្រាក់ខែ របស់ខ្លួនប្រមាណជា៧០ភាគរយ និងសន្យាផ្តល់ថវិកា បន្ថែមទៀតដើម្បីចែករំលែកទៅ ដល់បុគ្គលិករបស់ក្លឹប ដើម្បីធានាថាពួកគេនឹងនៅ តែទទួលបានប្រាក់កម្រៃ១០០ភាគរយដូច ធម្មតារហូតដល់ពេលកូវីដ១៩ ត្រូវបានបញ្ចប់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top