កីឡា

Mourinho កំពុងដឹកមុខគេ ដើម្បី ពន្យាពេល ការប្រកួត Premier League

គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho ត្រូវបានគេដឹងថា បានព្យាយាមនិងទទួលបានគាំទ្រពីសំណាក់ ក្លឹបមួយចំនួនផងដែរដូចជា Southampton និងគ្រូបង្វឹកលោកRalph Hasenhuttl ជាដើមក្នុងការពន្យាពេល ការវិលត្រឡប់ប្រកួតឡើងវិញរបស់លីគកំពូលអង់គ្លេស។

កិច្ចប្រជុំកាលពីថ្ងៃពុធម្សិលមិញ បានធ្វើឲ្យ Premier League បានចាប់ផ្តើមពិចារណាឡើងវិញក្នុងការពន្យាពេល វិលត្រឡប់ ការប្រកួតដោយសារតែលោក Mourinho បានលើកឡើងមូលហេតុជាច្រើនជាពិសេសក្រុម កីឡាករតែម្តង។

លោក Mourinho បានបន្តទៀតថា កីឡាករជាច្រើនបាន ប្រាប់គាត់ផ្ទាល់ថាត្រូវការពេលវេលាយ់ាងហោចណាស់ ១ខែទៀត ដើម្បីអាចវិលត្រឡប់ មកប្រកួតវិញបើទោះបីជាបានសម្រាកនៅផ្ទះអស់រយៈពេល៧សប្តាហ៍ មកហើយក្តី។

កីឡាករជាច្រើនដែលត្រូវមកហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍ប៉ុន្តែបានត្រឹមអវត្តមានដោយអ្នកខ្លះនៅតែបារម្ភខ្លាចអំពីជំងឺឆ្លងកូវីដ១៩នេះនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top