ទោះបីជាព្រឹត្តិការណ៍បាល់ទាត់លីគ ទាំងអស់របស់ប្រទេសបារាំងត្រូវបានលប់ចោលទាំងអស់ ហើយក្តីសម្រាប់រដូវកាលដែលនៅសេសសល់នេះប៉ុន្តែUEFAនៅតែមានផែនការក្នុងការបន្តធ្វើការងារ ដើម្បីបញ្ចប់ពានរង្វាន់ ធំទាំងពិររបស់ខ្លួនឲ្យចាប់ដែរ នៅក្នុងខែសីហានេះ។ PSGបានឡើងទៅដល់វគ្គ១ភាគ៤ ជាផ្លូវការហើយខណៈដែលក្លឹបមួយទៀតរបស់បារាំងគឺLyonនឹងត្រូវលេងជាមួយនឹងJuventus ដើម្បីរកឲ្យឃើញក្លឹបមួយក្នុងការឡើងទៅវគ្គ១ភាគ៤នេះដែរ។ នាយករដ្ឋមន្ត្រីបារាំងប៉ុន្មានថ្ងៃនេះបានបញ្ជាក់ច្បាស់ហើយថា នឹងមិនអនុញ្ញាតិឲ្យមានព្រឹត្តិការណ៍កីឡាឡើយក្នុងប្រទេស ដល់ខែកញ្ញា។ នេះមានន័យថា PSG និង Lyon ចាំបាច់ត្រូវមានទីតាំងថ្មីមួយដើម្បីធ្វើជាទឹកដី ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Champion Leagueដែលនៅសល់។ក្លឹប PSG ក្នុងនោះបានកំណត់រួចរាល់ហើយថានឹងយកប្រទេស...
បរទេស៖មន្ត្រីនាំពាក្យឲ្យយោធាអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទង្វើប្រកបដោយភាពគឃ្លើនណាមួយធ្វើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស នឹងត្រូវជួបគ្នាជាមួយការវាយបកដ៏ខ្លាំងក្លាវិញ។ នាយឧត្តមសេនីយ៍ លោក Abolfazi Shekarchi បានមានប្រសាសន៍ថា ភាពគឃ្លើនបែបនោះដែលអាមេរិកធ្វើឡើង នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ នឹងបង្កឲ្យមានការឆ្លើយតបវិញភ្លាមៗ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្ដាហ៍មុនថា លោកទើបបានណែនាំឲ្យកងកម្លាំងជើងទឹកអាមេរិកបាញ់កម្ទេចទូកចម្បាំងអ៊ីរ៉ង់ ប្រសិនបើពួកគេយារយីនាវាអាមេរិក។ ...
មកដល់សប្តាហ៍នេះក្លឹបទាំងឡាយ នៅលីគកំពូលអង់គ្លេសបាននាំគ្នាចាប់ផ្តើមប្រកាសប្រាប់ បុគ្គលិកទាំងអស់របស់ខ្លួនហើយអំពីផែនការត្រឡប់មក មានការប្រកួតឡើងវិញដើម្បីឲ្យពួកគេបានត្រៀមខ្លួន ជាមុនទោះបីជាការប្រកួតត្រូវធ្វើឡើងដោយមិនមានការបើកទ្វាកីឡាដ្ឋានក្តី។ បើមិនមានអ្វីប្រែប្រួលទេនោះក្លឹប ទាំងអស់របស់អង់គ្លេសនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនឡើងវិញ នៅចុងសប្តាហ៍ដែលចំនឹងថ្ងៃទី១៣ខែមិថុនា។ កាលពីដើមខែPremier Leagueបានលើកឡើងនូវ លក្ខណ្ឌដែលល្អបំផុតនោះគឺកាហ្វឹកហាត់គួរតែត្រូវបានធ្វើឡើងនៅក្នុងខែឧសភានិងចាប់ផ្តើមការប្រកួតនៅក្នុងខែមិថុនា។ ការលើកឡើងនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារ វប្បធម៍របស់អង់គ្លេសគឺលោកOliver Dowden បានធ្វើការពិភាក្សាជា ច្រើនរួចមកហើយជាមួយនឹងប្រធាន ក្លឹបនិងអង្គភាពកីឡាធំៗរបស់ប្រទេសបូករួមទាំង Premier Leagueផងដើម្បីដោះស្រាយបញ្ហា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖មន្ត្រីរដ្ឋាភិបាលនៃប្រទេសកាណាដា តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឧទ្ធម្ភាគចក្រយោធាកាណាដាមួយគ្រឿង ដែលចូលរួមធ្វើសមយុទ្ធយោធាណាតូ នាពេលថ្មីៗនេះ បានជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរតំបន់ឆ្នេររបស់ប្រទេសក្រិក។ នៅពេលជួបគ្រោះថ្នាក់ធ្លាក់នោះ ឧទ្ធម្ភាគចក្រ Sikorsky CH-148 Cyclone បានចូលរួមក្នុងប្រតិបត្តិការនៅអឺរ៉ុបតំបន់កណ្ដាលនិងភាគខាងកើត ដើម្បីពង្រឹងកិច្ចការពាររួមគ្នារបស់អង្គការណាតូ ហើយវាត្រូវបានប្រើឲ្យហោះហើរនៅលើតំបន់ HMCS Fredericton និងបានបាត់បង់ទំនាក់ទំនង ក្នុងអំឡុងសមយុទ្ធសម្ពន្ធមិត្ត នៅក្បែរតំបន់ឆ្នេរក្រិក។ អគ្គសេនាធិការជាតិក្រិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើការទប់ស្កាត់ប្រទេស អ៊ីរ៉ង់មិនឲ្យទិញអាវុធធម្មតានានា នៅពេលដែលបម្រាមនាំចូលអាវុធរបស់អង្គការសហប្រជាជាតិផុតកំណត់ នៅក្នុងខែតុលាខាងមុខនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងវ៉ាស៊ីនតោន លោករដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាង៤រូប មកពីបណ្តាលខេត្តក្រុងផ្សេងៗគ្នា ឈ្នះប្រាក់ពិតៗ រហូតដល់ ៦០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ កំពូលអ្នកមានសំណាង នាឱកាសនេះ មានរហូត ដល់៤នាក់...
ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធ ទី២៩ ខែមេសានេះ បានឲ្យដឹថា បណ្តានៃក្រុមប្រទេស BRICS នៅថ្ងៃនេះ បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ក្នុងការចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ប្រភពដដែលបានសរសេរទៀតថា ការឯកភាពនិងព្រមព្រៀងគ្នា បានធ្វើឡើង នៅក្នុងសន្និសីទវិសាមញ្ញ របស់រដ្ឋមន្រ្តីការបរទេស BRICS ស្តីពីបញ្ហាកូវីដ១៩។ កិច្ចប្រជុំតាមវិដេអូ ដែលដឹកនាំ...
ប៉េកាំង៖ លោក Yuan Zhiming ជាប្រធាននៃមន្ទីរពិសោធន៍ របស់ទីក្រុងវូហាន នៅថ្ងៃពុធនេះ បានចេញមកធ្វើការអះអាងថា រាល់ការចោទប្រកាន់ ដែលលើកឡើងថា វីរុសកូរ៉ូណា មានប្រភពចេញពី មន្ទីរពិសោធន៍ ជីវឧស្ម័នជាតិ របស់ប្រទេសចិន នៅឯវិទ្យាស្ថានវូហានឬ WIV គឺជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានភស្តុតាងគ្រប់គ្រាន់ ។ ទីភ្នាក់ងារចិនស៊ិនហួ...
Red Bull Salzburg មួយរយៈនេះ បានបង្កើនទំរង់លេងខ្លាំងបំផុត នៅក្នុងលីគកំពូលអាល្លឺម៉ង់ ហើយរដូវកាលនេះខ្លួន ទើបតែបានទំលាក់ ម្ចាស់ជើងឯករងChampion League ក្រុមSpursផងដែរ ចេញពីក្របខណ្ឌពានរង្វាន់ធំបំផុត របស់អ៊ឺរ៉ុប ហើយជាពិសេសកំពុងប្រជែង ក្នុងតំណែងTop4របស់អាល្លឺម៉ង់ផង។ ជាក្លឹបធំនិងខ្លាំងផងដែរ នៅក្នុងតំបន់អ៊ឺរ៉ុប ជាពិសេសនៅក្រោយពេល ដែលបានលក់ ភាគហ៊ុន ទៅឲ្យក្រុមភេសជ្ជៈថាមពេលRed Bull...
តូក្យូ ៖ ការសិក្សាថ្មីមួយ ពីសាកលវិទ្យាល័យតូក្យូ បានបង្ហាញថា ពេលវេលាពិតជាឆ្លងកាត់ល្បឿនខុសគ្នា នៅកំពូលអាគារខ្ពស់ៗ និងអាគារខ្ពស់ដទៃទៀត លើពិភពលោក បន្ទាប់ពីលោកសាស្រ្តាចារ្យអេឡិចត្រូនិច Hidetoshi Katoriបានធ្វើការស្រាវជ្រាវកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមមួយដឹកនាំ ដោយសាស្រ្តាចារ្យអេឡិចត្រូនិច Hidetoshi Katori បានឡើងដល់កំពូល នៃទីក្រុងតូក្យូSkytree ដែលជាអគារខ្ពស់ជាងគេបំផុត...