បរទេស៖អង្គការណាតូ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានក្តីព្រួបារម្ភ អំពីភាពចលាចលនយោបាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយសហរដ្ឋអាមេរិក បានអំពាវនាវឲ្យធ្វើការផ្លាស់ប្តូរអ្នកទោសគ្នា រវាងរដ្ឋាភិបាលនៃទីក្រុងកាប៊ុល និងពួកតាលីបង់ ឲ្យចាប់ផ្តើមឆាប់បំផុតតាមដែលអាចទៅរួច។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅទីបញ្ជាការកណ្ដាលសម្ព័ន្ធមិត្តក្នុងប្រទេសប៊ែលហ្ស៊ិកថា រដ្ឋាភិបាលបង្រួបបង្រួមអាហ្វហ្គានីស្ថាន ចាំបាច់ត្រូវតែធ្វើកិច្ចពិភាក្សាអន្តរអាហ្វហ្គានីស្ថាននានា ជាមួយពួកតាលីបង់។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ពិតណាស់...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Amazon កំពុងតែរកឃើញខ្លួនវានៅក្នុងតួនាទីថ្មីមួយនៅក្នុងវិបត្ដិនៃមេរោគដែលបណ្តាលមកពីអតិថិជនងាកទៅរកក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើនឡើង ៗ ពីផលិតផលបន្ទប់ទឹករហូតដល់ការចាក់ផ្សាយតាមទូរទស្សន៍យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ហេដ្ឋារចនាសម្ព័ន្ធដ៏ធំដែលក្រុមហ៊ុន Amazon បានចំណាយពេលជាច្រើនឆ្នាំក្នុងការផលិតឃ្លាំងស្តុកចែកចាយ និងCloud កុំព្យូទ័របានធ្វើឲ្យក្រុមហ៊ុននេះដើរតួនាទីយ៉ាងសំខាន់ក្នុងវិបត្តិសេដ្ឋកិច្ច។ នៅក្នុងពេលវេលាមួយមនុស្សជាច្រើនត្រូវបានគេបង្ខាំងនៅក្នុងគេហដ្ឋានរបស់ពួកគេ អតិថិជននឹងមានការរំពឹងទុកខ្ពស់ថា ក្រុមហ៊ុន Amazon នឹងមកទោះបីជាបំពេញតម្រូវការរបស់ពួកគេក៏ដោយ។ ក្រុមហ៊ុន Amazon បានពង្រីកប្រតិបត្ដិការស្បៀងអាហាររបស់ខ្លួនជាមួយនឹងការទិញខ្សែសង្វាក់គ្រឿងទេសអាហារទាំងមូលបានផ្លាស់ប្តូរអាទិភាពរបស់ខ្លួននៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដើម្បីជួយប្រជាជនទទួលបាននូវតម្រូវការចាំបាច់ក្នុងគ្រួសារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ។ លោក Bob O’Donnell...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង បានហាមឃាត់ប្រជាជនមិនឱ្យប្រើប្រាស់មធ្យោបាយ ធ្វើដំណើរសាធារណៈដោយមិនពាក់ម៉ាស់ការពារ ជាវិធានការបង្ការទុកជាមុន ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកីរ៉ូណាថ្មីនេះ។ ប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយកូវីដ-១៩ នោះទេប៉ុន្តែគេបានរាយការណ៍ថា បានដាក់មនុស្សរាប់ពាន់នាក់នៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត ចំពោះការឆ្លងមេរោគ ដែលមានសក្តានុពល និងចាត់វិធានការបង្ការផ្សេងៗរួមទាំងការបិទព្រំដែនរបស់ខ្លួន និងការដាក់ឲ្យ នៅដាច់ឆ្ងាយពីគ្នាជាដេីម។ កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បានផ្សាយរឿងរ៉ាវ...
សេអ៊ូល៖ ធនាគារកណ្តាល របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណទ្វេភាគី ដែលមានតម្លៃ ៦០ ពាន់លានដុល្លារអាមេរិក ដែលជាការរំពឹងទុក ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ ដែលបណ្តាលមកពីការរាលដាល នៃមេរោគកូរ៉ូណាថ្មីនេះ។ តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ដោយយោងតាមធនាគារកូរ៉េ ឱ្យដឹងថា ការប្តូររូបិយប័ណ្ណ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានប្រកាសឲ្យដឹង នៅថ្ងៃសុក្រថា ដែនដីគោករបស់ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា ការឆ្លងជំងឺ ក្នុងស្រុកស្ថិតក្នុងកម្រិតសូន្យ នៃអ្នកឆ្លងវីរុសកូរ៉ូណា ក្នុងរយៈពេល០២ថ្ងៃ ។ ទន្ទឹមនឹងនេះដែរ សរុបនៃអ្នកឆ្លងជំងឺប្រចាំថ្ងៃ ពាក់ព័ន្ធនឹងអ្នកធ្វើដំណើរ មកដល់នៅក្នុងប្រទេស...
តូក្យូ ៖ ក្រុមហ៊ុន NTT Docomo Inc បាននិយាយថា ខ្លួននឹងបើកដំណើរ ការសេវាកម្មស្មាតហ្វូន ដោយផ្អែកលើបច្ចេកវិទ្យា 5G ដ៏ទំនើបនៅថ្ងៃទី២៥ ខែមីនាមុន២ថ្ងៃមុន ពេលដែលគូប្រជែង របស់ខ្លួន គឺក្រុមហ៊ុន SoftBank Corp យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន...
បរទេស៖ អង្គការសម្ពន្ធមិត្ត ណាតូ នឹងកាត់បន្ថយការធ្វើសមយុទ្ធយធា នៅក្នុងតំបន់អឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាន នៃកូរ៉ូណាវីរុស ប៉ុន្តែបេសកកម្មសម្ព័ន្ធមិត្តនៅតែបន្ត រួមបញ្ចូលទាំងការដកបន្ថយ កងកម្លាំងដឹកនាំដោយអាមេរិក នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីមានកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា កាលពីខែមុន។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “សមយុទ្ធខ្លះរបស់យើង...
បរទេស៖ ក្នុងស្ថានភាព ដែលកូរ៉ូណាកំពុងវាយប្រហារ ទៅលើប្រទេសដល់ទៅ១៦៧ប្រទេស ទៅហើយនោះ មហាសេដ្ឋីពាន់លាន លោក Bill Gates ចុងក្រោយនេះ បាននិយាយលើកទឹកចិត្តមនុស្សគ្រប់គ្នា គួរតែរក្សាចិត្តឲ្យត្រជាក់ និងបន្តរក្សាខ្លួន រហូតដល់ស្ថានភាព ល្អប្រសើរឡើងវិញ។ លោកបាននិយាយបែបនេះ នៅក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា Ask Me Anything លើបណ្តាញសង្គមReddit។...
កូរ៉េ ៖ តារាចម្រៀងរូបសង្ហារ Kim Yo Han នឹងប្រឡូកក្នុងអាជីព សម្តែងជាលើកដំបូង ហើយអ្វីដែលពិសេសនោះគេ បានធ្វើជាតួឯកទៀតផង ។ ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ២០ ខែមីនានេះថាតារាចម្រៀង Kim Yo Han នឹងបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មី ”School2020” ជាលំនាំថ្មីរបស់ភាពយន្ត...
ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ សហព័ន្ធកីឡាប្រដាល់ គុនខ្មែរបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ក្នុង នោះ សមាសភាព ដែលចូលរួមមាន ថ្នាក់ ដឹកនាំសហព័ន្ធ តំណាងបណ្តាស្ថានីយ៍ ដែលបានសហការរៀបចំប្រកួត ប្រដាល់គុនខ្មែរ ប្រចាំសប្តាហ៍ទាំងអស់...