អាមេរិក ៖ អ្នកជំនាញបានព្រមានថា ថ្មប៉ប្រះទឹក Great Barrier កំពុងប្រឈមមុខ នឹងព្រឹត្តិការណ៍ផ្កាថ្ម ដែលរីករាលដាលបំផុត និងមានសក្តានុពលបំផ្លិចបំផ្លាញ បន្ទាប់ពីមានសីតុណ្ហភាពក្តៅ នៅក្នុងសមុទ្រថ្មីៗនេះប៉ុន្តែទំហំពិត នៃការខូចខាត នៅតែមិនទាន់ច្បាស់ សម្រាប់រយៈពេលជាច្រើន សប្តាហ៍បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សីតុណ្ហភាព នៅទូទាំងថ្មប៉ប្រះទឹកមានប្រហែល ០,៥-១,៥ អង្សាសេ...
អេហ្ស៊ីប ៖ ប្រាសាទពីរ៉ាមីត ចំណាស់ជាងគេបំផុត លើពិភពលោកអេហ្ស៊ីប ដែលមានអាយុកាល ៤,៧០០ ឆ្នាំ ត្រូវបានជួយសង្គ្រោះ ពីការដួលរលំ ដោយក្រុមវិស្វកម្មអង់គ្លេស និងបានបើកជា សាធារណៈជាលើកដំបូង ក្នុងរយៈពេលជិត ៩០ឆ្នាំជាផ្លូវការ ហើយបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ប្រាសាទពីរ៉ាមីត នៃស្តេច Djoser មានកម្ពស់៦០ម៉ែត្រ...
កូរ៉េ៖ តារាចម្រៀងកំពូលសិចស៊ីប្រចាំ ប្រទេសកូខាងត្បូងនាង HyunA បានបង្ហាញរូបថតថ្មី២សន្លឹកក្នុង Instagram ធ្វើអោយអ្នកគាំទ្រប្លែក អារម្មណ៍គ្រប់គ្នាព្រោះនាងប្លែកខ្លាំងពេក។ ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹង នៅថ្ងៃទី១៧ ខែមិនានេះថាតារាចម្រៀងសិចស៊ីវ័យ២៤ឆ្នាំ HyunA បានបង្ហាញរូបរាងថ្មី របស់នាងក្នុងបណ្តាញសង្គម ធ្វើអោយអ្នកគាំទ្រលាន់មាត់គ្រប់គ្នា ព្រោះនាងមានសាច់ឈាម ស្រស់ថ្លាជាងមុនហើយមើលទៅដូចជាឡើងទម្ងន់ផងដែរ ។ ក្នុងរូបថតថ្មីស្លៀកខោខៅប៊យខ្លីនិងអាវធំ HyunA...
ហ្សឺណែវ៖ យោងតាមរបាយការណ៍ ស្ថានការណ៍ប្រចាំថ្ងៃ ដែលចេញដោយអង្គការ សុខភាពពិភពលោក (WHO) ចំនួនករណីដែលបានបញ្ជាក់ ពីការគ្របដណ្តប់លើជំងឺ COVID-១៩ នៅក្រៅប្រទេសចិន បានកើនឡើង ១០,៩៥៥ ដល់ ៧២,៤៦៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ។ របាយការណ៍បានបង្ហាញករណីសរុបចំនួន ១៥៣.៥១៧ ករណីដែលបានបញ្ជាក់ពីការឆ្លង មេរោគឆ្លងវីរុសនេះត្រូវបានគេរាយការណ៍...
កាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទនេះ បានសរសេរថា ក្លឹបLeeds United ដែលកំពុងត្រៀមឡើង មកលីកកំពូលវិញ នៅរដូវកាលក្រោយនោះកំពុងកើត អារម្មណ៍ភ័យព្រួយខ្លាំង ជាងក្លឹបណាៗទាំងអស់ ក្នុងស្ថានភាពពេលនេះ ។ គណកម្មការរៀប ចំបាល់ទាត់អង់គ្លេស ហៅកាត់ថាEFL នៅពេលនេះ នៅមិនទាន់បានធ្វើការសម្រេចចិត្តជាផ្លូវការ នៅឡើយថា តើនឹងត្រូវលប់ចោលលទ្ធផល ក្នុងរដូវកាលនេះទាំងស្រុង...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានប្រកាសផែនការនៅថ្ងៃអង្គារនេះ ដើម្បីបង្កើតក្រុមប្រឹក្សា សេដ្ឋកិច្ចបន្ទាន់មួយ ដែលនឹងដឹកនាំដោយខ្លួនលោក និងជំរុញឱ្យមានជំហានបន្ថែមទៀត ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅ នឹងការរីករាលដាល នៃជំងឺឆ្លងកូរ៉ូណា។ លោកបានលើកឡើងថា រដ្ឋាភិបាលនឹងធ្វើការ សម្រេចចិត្តយ៉ាងឆាប់ រហ័ស និងចាត់វិធានការ ដ៏មានឥទ្ធិពលប្រឆាំង នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយលើកឡើង ពីលទ្ធភាពដែលថាផលប៉ះ ពាល់ពីការរីករាលដាល...
បរទេស៖ ក្រោយសហរដ្ឋអាមេរិកនិងរុស្ស៊ី បានចាប់ផ្តើមធ្វើការអភិវឌ្ឍមីស៊ីល លឿនជាងសម្លេងមុនគេនោះ ប្រទេសចិន បានខ្វះខ្វែងជាខ្លំាង លើអាវុធប្រភេទនេះ ហើយនៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសជប៉ុននិងប្រទេសឥណ្ឌា ក៏បានក្លាយជាប្រទេសថ្មីបំផុត ចូលក្នុងការប្រកួតប្រជែង លើអាវុធបែបនេះ។ អាវុធលឿនជាងសម្លេង គឺសំដៅដល់អាវុធ ដែលអាចហោះក្នុងល្បឿនលឿនជាងសម្លេង គឺនិយាយឲ្យចំ ទៅជាប្រព័ន្ធអាវុធហោះលឿន ជាងល្បឿនខ្យល់ចំនួន ដល់ទៅ៥ដង ហើយមូលហេតុ ដែលធ្វើឲ្យអាវុធលឿនជាងសម្លេង ត្រូវបានគេចាត់ថាគ្រោះថ្នាក់នោះ...
ប្រើពេលត្រឹមតែ១ខែប៉ុណ្ណោះ ក្នុងនាមជាកីឡាករ របស់ក្លឹបបិសាចក្រហម Man United កីឡាករ ព័រទុយហ្គាល់ Bruno Fernandes នៅថ្ងៃចន្ទនេះ បានលើកពានរង្វាន់ ជាកីឡាករល្អបំផុត ប្រចាំខែកុម្ភៈ ជាលើកដំបូង ។ ទំរង់ដ៏ល្អមិនអាចប្រកែក បាន របស់Fernandes ថែមទាំងបានជួយឲ្យទំរង់លេង របស់ក្រុមទាំងមូលល្អប្រសើរខ្លាំង គួរឲ្យភ្ញាក់ផ្អើល ។...
កាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទនេះ បានសរសេរថាកីឡាករក្នុងលក្ខណ្ឌខ្ចីជើង ជាច្រើនបូករួមទាំងកីឡាករ Sanchez និង Saliba ផងត្រូវបានគេជឿជាក់ថា នឹងអាចត្រឡប់មកលេងនៅអង់គ្លេសវិញ ហើយអាចនឹងទាន់ប្រកួតមួយចំនួន នៅចុងរដូវកាលនេះ។ ប៉ុន្តែនេះមានន័យថា បើការសម្រេចចិត្តណាមួយ ពីសំណាក់គណៈកម្មាការរៀបចំបាល់ទាត់អង់គ្លេស នឹងសម្រេចចិត្តថាការប្រកួតដែលនៅសេសសល់នឹងត្រូវតែ បន្តជាធម្មតាទោះបីជា កូរ៉ូណាកំពុងវាយលុកខ្លាំងនៅអង់គ្លេសក្តី។ គួរឲ្យដឹងដែរថា មកដល់ពេលនេះព្រឹត្តិការណ៍ កីឡាជាច្រើននៅលើលោកត្រូវបានលប់ចោល...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់ កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន បាននិងកំពុងកើនឡើង នៅក្នុងខែមីនា ដោយសារការឆ្លង វីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសជិតខាងមួយនេះ មានភាពធូរស្បេីយឡេីងវិញ។ យោងតាមទិន្នន័យពីរដ្ឋាភិបាល និងប្រភពឧស្សាហកម្មបានឱ្យដឹងថា ការនាំចេញប្រចាំថ្ងៃទៅកាន់ប្រទេសមានសេដ្ឋកិច្ចធំទី២ លើពិភពលោកមួយនេះ គិតជាទឹកប្រាក់ជាមធ្យម ៤៣៦ លានដុល្លារក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែនេះ កើនឡើង ២០,៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីខែកុម្ភៈ។...