កីឡា

កីឡាករខ្ចីជើង របស់អង់គ្លេសជាច្រើន នៅអ៊ីតាលីត្រៀមខ្លួនត្រឡប់មកវិញ នៅចុងក្រោយរដូវកាល

កាសែតអង់គ្លេស The Sunsports នៅថ្ងៃចន្ទនេះ បានសរសេរថាកីឡាករក្នុងលក្ខណ្ឌខ្ចីជើង ជាច្រើនបូករួមទាំងកីឡាករ Sanchez និង Saliba ផងត្រូវបានគេជឿជាក់ថា នឹងអាចត្រឡប់មកលេងនៅអង់គ្លេសវិញ ហើយអាចនឹងទាន់ប្រកួតមួយចំនួន នៅចុងរដូវកាលនេះ។

ប៉ុន្តែនេះមានន័យថា បើការសម្រេចចិត្តណាមួយ ពីសំណាក់គណៈកម្មាការរៀបចំបាល់ទាត់អង់គ្លេស នឹងសម្រេចចិត្តថាការប្រកួតដែលនៅសេសសល់នឹងត្រូវតែ បន្តជាធម្មតាទោះបីជា កូរ៉ូណាកំពុងវាយលុកខ្លាំងនៅអង់គ្លេសក្តី។

គួរឲ្យដឹងដែរថា មកដល់ពេលនេះព្រឹត្តិការណ៍ កីឡាជាច្រើននៅលើលោកត្រូវបានលប់ចោល ឬផ្អាកជាបណ្តោះអាសន្ន ជាពិសេសនៅអ៊ីតាលីខណៈដែលអង់គ្លេស បណ្តោះអាសន្នគឺត្រូវ ផ្អាករហូតដល់ដើមខែមេសានេះ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top