កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងនារី T-ara បានបង្ហាញឈុតខ្លីចំពោះ MVថ្មីសម្រាប់បទចម្រៀងចំណងជើងដំបូងរបស់ពួកគេ “Tiki Taka” ដែលធ្វើឲ្យគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុង MV នាង Teaser សមាជិក Jiyeon នាំអ្នកទស្សនាចូលទៅក្នុងឈុតកាន់ភួងផ្កា បន្ទាប់មកនាងចូលរួមជាមួយសមាជិកឯទៀតៗក្នុងបន្ទប់រង់ចាំដែលភ្លឺច្បាស់ ហើយនារីម្នាក់ៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តនឹងទិដ្ឋភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេ។ ទន្ទឹមនឹងនេះបទចម្រៀងដំបូងរបស់ T-ara...
ក្រុមហ៊ុនមេ ByteDance ដែលមានផលិតផលល្បីល្បាញគឺ TikTok ត្រូវបានគេដឹងថា ទិញយកក្រុមហ៊ុនឯកទេសផលិត VR មួយឈ្មោះថា «Pico» ក្នុងតម្លៃប្រភពព័ត៌មានមិនបញ្ជាក់ តែគេប៉ាន់ស្មានថាខ្ទង់ជាង ៦០លានដុល្លារកាលពីខែមុន។ Pico គឺជាក្រុមហ៊ុនឯកទេសផលិតទាំង Software និង Hardware សម្រាប់បំពាក់លើឧបករណ៍ VR ។ADVERTISING មកទល់ពេលនេះក្រុមហ៊ុនចិនមាន Pico...
តុលាការនៅក្រោមរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានផ្ដន្ទាទោសអ្នកកាសែតអាមេរិកម្នាក់ គឺលោក Danny Fenster ដាក់ពន្ធនាគារ១១ឆ្នាំ ដែលនេះជាការ បិទបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យដោះលែងរូបលោក។ Danny Fenster មានអាយុ៣៧ឆ្នាំ ដែលជាអ្នកកាសែតម្នាក់មកពីទស្សនាវដ្ដី Frontier Myanmar ត្រូវបានតុលាការមីយ៉ាន់ម៉ា រកឃើញថាបានប្រព្រឹត្តបទឧក្រិដ្ឋញុះញង់, បំពានច្បាប់អន្តោប្រវេសន៍ និងគាំទ្រ ក៏ដូចជាលើកទឹកចិត្តឱ្យមនុស្សធ្វើសកម្មភាពខុសច្បាប់។ Fenster ក្លាយជាអ្នកកាសែតលោកខាងលិចដំបូងគេបំផុតដែលត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា...
Mohamed Salah ខ្សែប្រយុទ្ធរបស់ក្លឹប Liverpool បានឈ្នះពានពានគ្រាប់បាល់ឆ្នើម បន្ថែមពីលើពានកីឡាករឆ្នើមប្រចាំខែតុលារបស់ Premier League នៅក្នុងថ្ងៃនេះជាមួយគ្នាតែម្ដង។ គ្រាប់បាល់ដែលធ្វើឲ្យកីឡាករ Liverpool រូបនេះឈ្នះពានមួយនេះគឺនៅក្នុងការប្រកួតតទល់នឹងក្លឹប Manchester City កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ក្នុងលទ្ធផលឈ្នះ ២-២ ដោយខ្សែប្រយុទ្ធរូបនេះបានញាក់ដាច់អស់នូវខ្សែការពារ Man City...
ភ្នំពេញ៖ នៅក្នុងកម្មពិធីខួបកំណើត កាលពីម្សិលមិញនេះ តារាចម្រៀង ពេជ្រ សូលីកា បានរៀបចំខ្លួនយ៉ាងស្អាត ដូចនារីក្រមុំវ័យ ១៨ឆ្នាំ ធ្វើឱ្យអ្នកគាំទ្រស្ញើចសរសើរមិនដាច់ពីមាត់ឡើយ នូវសម្រស់ដ៏ស្រស់ស្អាតរបស់នាង ។ ជាការពិតណាស់ ពេជ្រ សូលីកា ក្រៅតែពីជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពហើយនោះ នាងក៏មានសម្រស់យ៉ាងស្រស់ស្អាតខ្លាំង មិនចាញ់តារាសម្ដែងស្រីៗក្នុងប្រទេស និងប្រទេសជិតខាងប៉ុន្មានឡើយ ។ តារាចម្រៀងស្រី ដែលវិវឌ្ឍន៍ខ្លួនពីអាជីពសម្ដែងខាងលើ...
ភ្នំពេញ៖ សហព័ន្ធកីឡារំាកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសជាលើកដំបូង ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនគុណភាពដល់មន្ត្រីរបស់ខ្លួន ត្រៀមរៀបចំការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ នាខែធ្នូ ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំនេះបានចាប់ផ្តើមពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមន្ត្រីឲ្យកាន់តែប្រសើរ ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ នាខែក្រោយនេះ...
បរទេស៖ក្រសួងការពារជាតិបេឡារុសបាននិយាយថា យន្តហោះទម្លាក់គ្រាប់សមត្ថភាពនុយក្លេអ៊ែរុស្ស៊ី Tu-160 ចំនួនពីរគ្រឿង បានធ្វើការហាត់សមទម្លាក់គ្រាប់បែក នៅក្នុងសមយុទ្ធហ្វឹកហាត់មួយនៅប្រទេសបេឡារុស នាថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានភាពតានតឹងជុំវិញវិបត្តិអន្តោប្រវេសន៍ នៅតាមព្រំដែនប៉ូឡូញនិងបេឡារុស។ នេះគឺជាថ្ងៃទីពីរ ដែលប្រទេសរុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ឲ្យហោះហើរនៅក្នុងដែនអាកាសបេឡារុស ក្នុងដំណើរបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះសម្ពន្ធមិត្តដ៏ជិតស្និទ្ធ គឺប្រទេសបេឡារុស ដែលសហភាពអឺរ៉ុបចោទប្រកាន់ ពីបទបង្កើនការវាយប្រហារ តាមរយៈជំរុញឲ្យជនអន្តោប្រវេសន៍ធ្វើដំណើរឆ្លងព្រំដែន ចូលទៅក្នុងប្រទេសប៉ូឡូញ។ គួរបញ្ជាក់ថា នៅថ្ងៃពុធម្សិលមិញនេះ ប្រទេសរុស្ស៊ី...
កូរ៉េ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីនាង Jessica អតីតសមាជិកក្រុម Girls’ Generation ដែលជាសហគ្រិនម្នាក់បានទាក់ទាញចំណាប់អារម្មណ៍ដោយបង្ហាញបញ្ជីមុខទំនិញដែលនាងទើបតែទិញថ្មីៗនេះ។ កាលពីថ្មីៗនេះ នាង Jessica បានបង្ហោះវីដេអូនៅលើ YouTube ផ្លូវការរបស់នាងដែលមានចំណងជើងថា “ការទិញថ្មីៗរបស់ខ្ញុំ” ក្នុងវីដេអូនាងបានបញ្ជាក់ថា ថ្ងៃនេះខ្ញុំមិនអាចទៅបរទេសបានញឹកញាប់ទេ ដូច្នេះខ្ញុំមិនអាចទិញទំនិញបានទេ ហើយខ្ញុំទើបទិញរបស់ដោយអន្ទះសា ។...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងស្រីនាង Kim So Hyun ទទួលបានការចាប់អារម្មណ៍ជាខ្លាំងជាមួយទម្រង់មុខដ៏ស្រស់ស្អាតរបស់នាងតាមរយៈបណ្ដាញសង្គម បន្ទាប់ពីអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេតបានឃើញរូបភាពបង្ហោះលើបណ្ដាញសង្គម។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា នាង Kim So Hyun បានបង្ហោះរូប Selfie ជាបន្តបន្ទាប់លើ Instagram របស់នាងជាមួយនឹងរូបបេះដូងសញ្ញាអារម្មណ៍ដូចជាចំណងជើង។...
បរទេស៖យោងតាមការអះអាងដោយអជ្ញាធរជាតិនៃប្រទេសរុស្សីគិតត្រឹមថ្ងៃពុធម្សិលមិញនេះគ្រែពេទ្យដែលប្រើប្រាស់សម្រាប់កិច្ចការងារប្រឆាំងកូវីដ ត្រូវបានប្រើប្រាស់ដោយអ្នកជំងឺសរុប៨៣ភាគរយរួចទៅហើយ។ ឧបនាយករដ្ឋមន្ត្រីលោក Tatyana Golikova បានថ្លែងប្រាប់ទៅកាន់កិច្ចប្រជុំក្នុងជួយរដ្ឋាភិបាលកាលពីថ្ងៃពុធនោះដែរថាមកទល់ថ្ងៃនេះគ្រែពេទ្យ សម្រាប់អ្នកជំងឺកូវីដមានចំនួនរហូតទៅដល់៨២,៨ភាគរយនៃចំនួនគ្រែសរុប៣០១ ៥០០គ្រែខណៈដែលតួលេខនៃអ្នកឆ្លងប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់បំផុតនៅឡើយ។ ឧបនាយករដ្ឋមន្ត្រីដដែលបានបញ្ជាក់ទៀតថារុស្សីមិនទាន់អាចមានទំនុកចិត្តបានទេថាស្ថានភាពកូវីដនឹងរក្សាលំនឹងជាធម្មតាហើយោថាចំនួនឆ្លងនឹងថយចុះនោះទេខណៈដែលតួលេខអ្នកស្លាប់ដោយសារកូវីដត្រឹមថ្ងៃពុធមាន១២៣៩នាក់លើសពីថ្ងៃអង្គារមានត្រឹមតែ១២១១ជាតួលេខកំណត់ត្រាថ្មីមួយទៀតមិនធ្លាប់មាន៕ ប្រែសម្រួល៖ស៊ុនលី