Arsenal បានរកឃើញជ័យជម្នះទី៣ ក្នុងលីគនៃរដូវកាលនេះ ក្រោយយកឈ្នះ Spurs ៣-១ កាលពីយប់មិញ ដែលជាជំនួបគេឲ្យឈ្មោះថា North London Derby។ ៣គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Smith-Rowe, Aubameyang និង Saka ខណៈគ្រាប់បាល់របស់ Spurs រកបានពីសំណាក់ខ្សែប្រយុទ្ធ Son...
បរទេស៖ បណ្តាប្រទេសណាតូ តែងតែបញ្ជូនយន្តហោះនិងយន្តហោះគ្មានមនុស្សបើករបស់ពួកគេ ទៅល្បាតនៅជិតព្រំដែនប្រទេសរុស្ស៊ី ជាពិសេសព្រំដែនខាងលិចរបស់ប្រទេស។ ជាលទ្ធផល កងទ័ពអាកាសរុស្ស៊ីតែងតែបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនដើម្បីការពារយន្តហោះទាំងនោះដែលចូលមកជិតព្រំដែន។ វិមានក្រឹមឡាំងរុស្ស៊ី បានបរិហារអាកប្បកិរិយារបស់យន្ដហោះណាតូម្តងហើយម្តងទៀត ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាកាសរុស្ស៊ីបានបញ្ជួនយន្តហោះចម្បាំងប្រភេទ Su-35S ជំនាន់ទី ៤ ចំនួន ៣...
បញ្ហាក្ដៀន ឬទល់លាមកតែងតែកើតឡើងជាញឹកញាប់ចំពោះកុមារតូចៗ ដែលធ្វើឱ្យលាមកអូនតូច ឡើងរឹង និងពិបាកបញ្ចេញមកក្រៅ។ ជាទូទៅប៉ាម៉ាក់តែងប្រើថ្នាំសុលក្តៀនដើម្បីជួយបន្ទន់លាមកអូនតូច។ តើក្មេងអាយុប៉ុន្មានទើបអាចប្រើថ្នាំសុលក្តៀនបាន? ឱសថការី ប៉េង វួចងី បានលើកឡើងថា ទារកចាប់ពីអាយុ ៦ ខែឡើងទៅទើបអាចប្រើថ្នាំសុលក្តៀនបាន ករណីទារកអាយុក្រោម ៦ ខែទល់លាមកយូរ ប៉ាម៉ាក់ប្រើគ្រប់វិធីសាស្រ្តជួយអូនតូចហើយនៅតែមិនបាត់ទល់លាមក ប៉ាម៉ាក់គួរនាំអូនតូចទៅជួបគ្រូពេទ្យជំនាញកុមារប្រសើរជាងទិញថ្នាំសុលដោយខ្លួនឯង។ ចំណែកអូនតូចដែលមានអាយុលើស ៦ ខែទល់លាមកយូរ...
ដូចដែលយើងបានដឹងស្រាប់ហើយថា សិង្ហបុរី គឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ដោយសារតែមានកន្លែងកម្សាន្តជាច្រើន ហើយក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងដើម្បីទិញឥវ៉ាន់ និងដើរកម្សាន្តនាពេលរាត្រី ផងដែរ។ ក្នុងនាមជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុត ភាពស្រស់ស្អាត និងទីកន្លែងកម្សាន្តជាច្រើនរបស់សិង្ហបុរី ទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ប្រភេទទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ កោះជាច្រើននៅក្នុងទីក្រុង Lion City មួយនេះ ក៏មានទេសភាពស្រស់ស្អាត និងលក្ខណៈពិសេសផងដែរ។ មិនថា លោកអ្នកចង់ទៅវិស្សមកាលជាលក្ខណៈគ្រួសារ ឬទៅក្រេបទឹកឃ្មុំ កោះទាំង៦របស់សិង្ហបុរីខាងក្រោមនេះ...
គ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri បានអះអាងនៅថ្ងៃនេះកីឡាករ ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala នឹងខកខានការប្រកួតរបស់ Juventus ដែលត្រូវប៉ះនឹងក្រុមតោខៀវ Chelsea ក្នុងក្របខណ្ឌពានរង្វាន់ Champion Leagues បន្ទាប់ពីបានទទួលរងរបួស នៅក្នុងការប្រកួតប៉ះទង្គិចគ្នាជាមួយនឹងក្រុម Sampdoria ។ ក្នុងនោះផងដែរគ្រូបង្វឹកដដែលក៏បានអះអាងដែរថា កីឡាករ...
កីឡាករខ្សែការពារឆ្នើម ស្លាបឆ្វេងរបស់អង់គ្លេស Luke Shaw បានទទួលរងរបួសតាំងតែនាទីទី៣៤ ក្នុងការប្រកួតដែល Aston Villa បានយកឈ្នះបិសាចក្រហម Man UTD ក្នុងលទ្ធផល១ទល់នឹង០ ហើយវាកំពុងបានក្លាយទៅជាបញ្ហាសម្រាប់ការរៀបចំ ក្រុមនៃគ្រូបង្វឹកសម្រាប់ពាន UCL ជាមិនខាន។ មិនបានប៉ុន្មានផងនៅ១៥នាទី មុនចប់ការប្រកួត Maguire បានទទួលរងរបួសម្នាក់ទៀត និងបានធ្វើឲ្យគ្រុបង្វឹកលោក Solskjaer...
The Sunsports ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាកីឡាករប៉ទុយហ្គាល់ Cristiano Ronaldo បានដាក់ផែនការរួចទៅហើយក្នុងការបញ្ចប់ អាជីពជាកីឡាករនៅក្លឹបបាល់ទាត់បិសាចក្រហម Man UTD តែម្តង។ ប្រភពដដែលបានសរសេរទៀតថា ផែនការធំដែលនៅពីក្រោយការបញ្ចប់អាជីពនៅទឹកដី Old Trafford នោះគឺដោយសារតែកីឡាកររូបនេះ មានបំណងចង់ក្លាយជាគ្រូបង្វឹកអាជីពនៅទីនេះផង និងក៏ចង់ជួយណែនាំនិងតម្រង់ផ្លូវរបស់កូនប្រុស Cristiano Jr. ដែលកំពុងលេងឲ្យឈុតយុវជននៅទីនេះផង។ គួរឲ្យដឹងដែរថាកីឡាករ CR7...
កីឡាករខ្សែបម្រើប្រយុទ្ធវេល Aaron Ramsey ត្រូវបានគេជឿជាក់ថានឹងអាចវិលត្រឡប់ ទៅកាន់លីគកំពូលអង់គ្លេសវិញហើយបន្ទាប់ពីបានចំណាយពេល ប៉ុន្មានរដូវកាលជាមួយនឹង Juventus។ កីឡាករវ័យ៣០ឆ្នាំរូបនេះ ហាក់ដូចជាមិនសូវបានបង្ហាញទំរង់លេងល្អសោះពេលរស់នៅអ៊ីតាលី ហើយជឿជាក់ថាគាត់នឹងអាចចាកចេញពីទីនេះ ដោយមិនមានតម្លៃខ្លួនឡើយនៅក្នុងខែមករានេះ។ ទោះបីជាយ៉ាងណាក្តី Ramsey ជាកីឡាករដែលទទួលបានប្រាក់ចំណូលច្រើនម្នាក់ក្នុងពិភពបាល់ទាត់ ដូចនេះមិនសូវមានក្លឹបច្រើនឡើយដែល នឹងហ៊ានចំណាយសម្រាប់គាត់នៅក្នុងខែមករាខាងមុខនេះប៉ុន្តែអាចមានដូចជា West Ham, Everton និង Newcastle ជាដើមទំនងជានឹងសាកល្បងចរចាជាមួយនឹងកីឡាករ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាក់ពីការត្រៀមខ្លួន របស់ទីក្រុងអង់ការ៉ាក្នុងការទិញប្រព័ន្ធការពារមីស៊ីលធុន S-400 Triumf ផលិតនៅរុស្ស៊ីមួយជុំទៀតនៅចំពោះមុខ ការព្រមានរបស់អាមេរិកថា វានឹងបង្កហានិភ័យ សន្តិសុខដល់អាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាប្រទេសស៊ែប៊ីបានធ្វើការបង្កើនកងកម្លាំងយោធា ដែលមានលក្ខខណៈប្រុងប្រៀបរួចជាស្រេចក្នុងការប្រយុទ្ធ នៅត្រង់តំបន់ព្រំដែនជាមួយនឹងតំបន់កូសូវ៉ូក្នុងពេលដែលស្ថានភាព តានតឹងកំពុងកើនឡើង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលក្រុមជនជាតិភាគតិចស៊ែប៊ី ដែលរស់នៅក្នុងតំបន់កូសូវ៉ូបានបិទតំបន់ព្រំដែនអស់រយៈពេល៤ថ្ងៃ មកហើយបន្ទាប់ពីអជ្ញាធរកូសូវ៉ូបានចេញបញ្ជាឲ្យមានការដោះស្លាកលេខ រថយន្តរបស់ស៊ែបីទាំងអស់ដែលធ្វើដំណើរចូលមក ក្នុងដែនដីរបស់ខ្លួននិងក៏បានបង្កើនទៅជាភាពតានតឹងរវាងគ្នារហូតមក។ កូសូវ៉ូមុននេះបន្តិចក៏បានដាក់ពង្រាយ កងកម្លាំងប៉ូលីសពិសេសរបស់ខ្លួនទៅកាន់តំបន់មានបញ្ហា និងជាតំបន់ដែលមានជនជាតិស៊ែប៊ីរស់នៅច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាប៉ុន្តែជាលទ្ធផលក៏មានកើតជាបញ្ហាប៉ះទង្គិចគ្នា ហើយជនជាតិស៊ែប៊ី៣នាក់ត្រូវបានរងអំពើហិង្សា ពីអជ្ញាធរកូសូវ៉ូ។ គួរឲ្យដឹងដែរថាសង្គ្រាម នៅតំបន់កូសូវ៉ូត្រូវបានបញ្ចប់បន្ទាប់ពីអង្គការណាតូបានចូលមកជួយ គ្រប់គ្រងហើយកូសូវ៉ូបានប្រកាសឯករាជ្យដំបូងកាលពីឆ្នាំ២០០៨...