កីឡា

Juventus ត្រៀមបាត់បង់ Ramsey ដោយគ្មានតម្លៃ នៅក្នុងខែមករានេះ

កីឡាករខ្សែបម្រើប្រយុទ្ធវេល Aaron Ramsey ត្រូវបានគេជឿជាក់ថានឹងអាចវិលត្រឡប់ ទៅកាន់លីគកំពូលអង់គ្លេសវិញហើយបន្ទាប់ពីបានចំណាយពេល ប៉ុន្មានរដូវកាលជាមួយនឹង Juventus។

កីឡាករវ័យ៣០ឆ្នាំរូបនេះ ហាក់ដូចជាមិនសូវបានបង្ហាញទំរង់លេងល្អសោះពេលរស់នៅអ៊ីតាលី ហើយជឿជាក់ថាគាត់នឹងអាចចាកចេញពីទីនេះ ដោយមិនមានតម្លៃខ្លួនឡើយនៅក្នុងខែមករានេះ។

ទោះបីជាយ៉ាងណាក្តី Ramsey ជាកីឡាករដែលទទួលបានប្រាក់ចំណូលច្រើនម្នាក់ក្នុងពិភពបាល់ទាត់ ដូចនេះមិនសូវមានក្លឹបច្រើនឡើយដែល នឹងហ៊ានចំណាយសម្រាប់គាត់នៅក្នុងខែមករាខាងមុខនេះប៉ុន្តែអាចមានដូចជា West Ham, Everton និង Newcastle ជាដើមទំនងជានឹងសាកល្បងចរចាជាមួយនឹងកីឡាករ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top