កីឡា

AC Milan ចាប់ផ្តើមពិភាក្សា ជាមួយនឹងកីឡាករ Isco

ក្លឹបយក្សអ៊ីតាលី AC Milan ត្រូវបានសារព័ត៌មាន បរទេស ជាច្រើនបានចេញផ្សាយថា គឺបានឈានទៅដល់ការពិភាក្សា ដំណាក់កាលមួយទៀត ហើយក្រោយការពិភាក្សាគ្នា ជាច្រើន លើកជាមួយនឹង Real Madrid ក្នុងការដោះដូរកីឡាករ Isco នាពេលខាងមុខ។

កីឡាករអេស្បាញវ័យ២៩ឆ្នាំរូបនេះ បានបានបង្ហាញខ្លួនឲ្យ Real Madrid ត្រឹមតែ២ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះហើយថែមទាំង អាចចាកចេញពីក្លឹប កាលពីរដូវក្តៅកន្លងមកផង ប៉ុន្តែលទ្ធផលនៃការចរចាគ្នា រវាងក្លឹបនិងក្លឹបមិនអាចទៅរួច។

ទោះបីជាយ៉ាងណាក្តីការផ្ទេរ ទៅកាន់ទឹកដី San Siro នឹងក្លាយទៅជាជម្រើស ដ៏ល្អជាងគេបំផុតសម្រាប់ Isco ក្នុងពេលនេះដើម្បីធានាតំណែង នៅជម្រើសជាតិអេស្បាញ ហើយជឿជាក់ថា ការសម្រេចចិត្តចុងក្រោយ នឹងអាចធ្វើឡើងនៅមុនខែមករានេះ ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top