កីឡា

Hernandez ជួយឲ្យ AC Milan យកឈ្នះម្ចាស់ជើងឯកចាស់ Napoli

ការប្រកួតដ៏ជក់ចិត្តមួយទៀត កាលពីយប់មិញ រវាងក្រុមជើងខ្លាំងទាំងពីរ របស់លីគកំពូលអ៊ីតាលគឺក្រុម AC Milan និងក្រុម Napoli បានបញ្ចប់ទៅទាំងលទ្ធផល ប្រផិតប្រផោយ១ទល់នឹង០ ។

គ្រាប់បាល់តែ១គ្រាប់គត់ បានកើតឡើងដោយកីឡាករ Hernandez ដែលវាបានធ្វើឲ្យ AC Milan អាចយកបាន៣ពិន្ទុទាំងលំបាក លើក្រុមម្ចាស់ពានរង្វាន់ចាស់មួយនេះ និងជួយឲ្យក្រុមអាចឡើង ទៅលេខរៀងទី៣បណ្តោះអាសន្ន ក្នុងតារាងមាន៥២ពិន្ទុ។

គួរឲ្យដឹងដែរថា Napoli ក្រោយចាញ់ប្រកួតនេះ បានធ្លាក់ទៅដល់ពាក់កណ្តាល តារាងមានត្រឹមតែ៣៦ពិន្ទុតាមពីក្រោយក្រុម Lazio​មាន៣៧ពិន្ទុស្ថិតនៅលេខរៀងទី៨និងក្រុម Fiorentina មាន៣៧ ពិន្ទុដូចគ្នានៅលេខរៀងទី៧៕

ប្រែសម្រួល៖ស៊ុនលី
Xinhua

Most Popular

To Top